ព័ត៌មាន

«ពិធីការពារ និក្ខេបទសាកល្បង ថ្នាក់បណ្ឌិត ជំនាន់ទី២ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា»

2018-05-26 01:57:43 ថ្ងៃសៅរ៍, 26 ឧសភា 2018 ម៉ោង 08:57 AM
អ្នកមើល 5793
post_detail

នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិត២រូប ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា លើឯកទេសនីតិសាស្ត្រ ជំនាន់ទី២ វគ្គ១ គឺ៖

១. បេក្ខជនបណ្ឌិត លឹម វណ្ណនី ការពារប្រធានបទ «ការអនុវត្តន៍ច្បាប់គយនៅកម្ពុជា» ។

២. បេក្ខជនបណ្ឌិត ឥន យឿន ការពារប្រធានបទ «តួនាទីតុលាការរដ្ឋបាល» ។

ក្រោយពីការពិនិត្យ និងវិនិច្ឆ័យចំពោះការ ការពារសាកល្បងនិក្ខេបទ អង្គសមាជិកគណៈកម្មការបានធ្វើការវាយតម្លៃសម្រេចលទ្ធផលជូនបេក្ខជនបណ្ឌិតទាំង២ រូប បានបន្តទៅកាន់ការការពារនិក្ខេបទចុងក្រោយទៀតដើម្បីសម្រាប់បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន។ ចំណែកបេក្ខជនបណ្ឌិតទាំងពីររូប ត្រូវទទួលយកការកែលម្អ អនុសាសន៍នានាពីគណៈកម្មការសម្រាប់បំពេញការខ្វះខាតមួយចំនួនដែលសមាជិកគណៈកម្មការវាយតម្លៃបានរកឃើញពីនិក្ខេបបទការពារសាកល្បងរបស់បេក្ខជនបណ្ឌិតទាំងពីរ ក៏ដូចជាខ្លឹមសារនៃការស្រាវជ្រាវមួយចំនួន និងបន្ថែមនូវគុណតម្លៃនៃនិក្ខេបបទឱ្យមានលក្ខណៈសមស្របតាមបទដ្ឋានដែលបានកំណត់ បូករួមទាំងទម្រង់នៃការរៀបចំនិក្ខេបបទផងដែរ ។​


សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់រដ្ឋ កំពុងបំពេញភារកិច្ចក្នុងការជំរុញ និងអភិវឌ្ឍធនធានមនុស្ស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ គិតបច្ចុប្បន្ននេះ បេក្ខជនបណ្ឌិតចំនួន ១០២នាក់​ ហើយដែលបានការពារនិក្ខេបបទបញ្ចប់លើ១៧ មុខជំនាញផ្សេងៗគ្នា និងបានទទួលសញ្ញាបត្រពីរាជបណ្ឌិត្យសភាកម្ពុជា។ និស្សិតដែលសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវឆ្លងកាត់ការជ្រើសរើស ប្រឡងសមត្ថភាព និងធ្វើនិក្ខេបបទការពារនិក្ខេបបទរបស់ខ្លួន ហើយនិក្ខេបបទដែលទទួលបានជោគជ័យ នឹងត្រូវរក្សានិងបញ្ជូនទៅតំកល់ទុកនៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា៕


ព័ត៌មានដោយ ស៊ាង រ៉ូហ្សាត | RAC Media

អត្ថបទទាក់ទង

«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM
«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០(អត្ថបទដ...

2021-04-30 09:59:56   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM

សេចក្តីប្រកាស