Royal Academy of Cambodia
ចុះផ្សាយ៖ ២៩ ឧសភា ២០២៤ - ចុះផ្សាយឡើងវិញ ២២ វិច្ឆិកា ២០២៤
ដោយ៖ លឹម សុវណ្ណរិទ្ធ
ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាទំនាក់ទំនងដ៏ចាំបាច់ក្នុងនាមជាមិត្តល្អ និងជាអ្នកជិតខាងល្អ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិសេសថ្នាក់ដឹកនាំកម្ពុជាក្នុងសម័យរាជាណាចក្រទីពីរ បានខិតខំថែរក្សានិងជំរុញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ ក្រៅតែពីឆន្ទៈនៃថ្នាក់ដឹកនាំនយោបាយប្រទេសទាំងពីរ បច្ច័យដ៏សំខាន់ផ្សេងទៀត ដែលនាំឱ្យប្រទេសទាំងពីរមានទំនាក់ទំនងជាមិត្តភាពដូចបច្ចុប្បន្ន គឺផ្អែកទៅលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ និងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសជិតខាងទាំងពីរ។
ចំពោះកត្តាប្រវត្តិសាស្ត្រដែលជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម គេអាចវាយតម្លៃ ដោយពុំចាំបាច់សម្លឹងមើលទៅប្រវត្តិសាស្ត្រយូរលង់នោះទេ ពោលគឺបើគេសម្លឹងមើលត្រឹមប្រវត្តិសាស្ត្រ ដែលទើបកន្លងទៅមិនដល់៧ទសវត្សរ៍ផងនោះ បានបង្ហាញអំពីស្មារតីជាអ្នកជិតខាងឈឺឆ្អាលគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជាសក្ខីភាពប្រវត្តិសាស្ត្រ ប្រទេសកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញសម្រេចបានការបង្រួបបង្រួមប្រទេសវៀតណាមទាំងពីរ ដែលត្រូវពុះចែកគ្នាដោយសារមនោគមវិជ្ជា ដោយវៀតណាមភាគខាងជើងដឹកនាំដោយរដ្ឋាភិបាលសង្គមនិយម និងមានសហភាពសូវៀតនិងចិនជាខ្នងបង្អែក ចំណែកវៀតណាមខាងត្បូង ដឹកនាំដោយរដ្ឋាភិបាលមូលធននិយម និងមានសហរដ្ឋអាម៉េរិកជាអ្នកគាំទ្រ។ នៅពេលនោះ កម្ពុជាបានផ្ដល់មធ្យោបាយសម្រាប់ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌ ស្បៀងអាហារ និងថវិកា តាមរយៈកំពង់ផែក្រុងព្រះសីហនុនិងផ្លូវលំហូជីមិញ។ តាមរយៈការចូលខ្លួនពាក់ព័ន្ធនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២នោះ ប្រទេសនិងប្រជាជនកម្ពុជា បានទទួលរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាម៉េរិក និងការធ្វើអន្តរាគមន៍យោធាពីសំណាក់កងទ័ពអាម៉េរិកនិងវៀតណាមខាងត្បូងមកលើទឹកដីកម្ពុជា ដែលជាហេតុនាំឱ្យភ្លើងសង្គ្រាមឥណ្ឌូចិនលើកទីពីរបានឆាបឆេះនិងរាលដាលពេញផ្ទៃប្រទេសកម្ពុជា។ ជាលទ្ធផល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងជើងបានឈានទៅសម្រេចបាននូវបេសកកម្មបង្រួបបង្រួមប្រទេសរបស់ខ្លួនដោយជោគជ័យ ប៉ុន្តែសម្រាប់ប្រជាជនខ្មែរវិញ ត្រូវទទួលរងនូវវិនាសកម្មថ្មីមួយទៀតបន្ទាប់ពីសង្គ្រាមនោះគឺ ការកាប់សម្លាប់យ៉ាងរង្គាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត និងបក្ខពួក ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ទោះជាយ៉ាងណា របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំប្រទេសដោយផ្ដោតលើការបោសសម្អាតផ្ទៃក្នុងបក្សដើម្បីរក្សាអំណាច និងបានបង្កអរិភាពជាមួយប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនិងធ្លាប់រួមគ្នាប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តនោះ ត្រូវបានផ្ដួលរំលំដោយចលនាតស៊ូខ្មែរគឺ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា(រណសិរ្ស២ធ្នូ) ដោយមានការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ នេះគឺជាសក្ខីភាពប្រវត្តិសាស្ត្របង្ហាញពីការឈឺឆ្អាលគ្នាទៅវិញទៅមក និងជាទំនាក់ទំនងដែលស្ថានការណ៍វិវត្តនយោបាយនៃប្រទេសជិតខាងទាំងពីរ បានជះឥទ្ធិពលដល់គ្នាទៅវិញទៅមក។
សម្រាប់កត្តាភូមិសាស្ត្រ ប្រទេសកម្ពុជានិងវៀតណាម ជាប្រទេសជាប់ខាងគ្នា ដែលមានព្រំដែន ១ ២៧០គីឡូម៉ែត្រ (ដែលមានទីតាំងខ្លះ នៅពុំទាន់ដោះស្រាយនិងឈានដល់ការឯកភាពបោះបង្គោលព្រំដែនបញ្ចប់នៅឡើយ) និងសុទ្ធសឹងជាប្រទេសដែលត្រូវបានទន្លេមេគង្គហូរឆ្លងកាត់ដូចគ្នា (ដោយកម្ពុជាជាប្រទេសស្ថិតនៅខ្សែទឹកខាងលើ) ព្រមទាំងជាប្រទេសដែលស្ថិតនៅក្នុងភូមិភាគតំបន់អាស៊ីអាគ្នេយ៍ (ហើយដោយសុទ្ធសឹងតែជាសមាជិកសមាគមអាស៊ានដូចគ្នា)។ ថ្វីត្បិតតែកម្ពុជាមិនមានព្រំដែនជាប់វៀតណាម ពីភាគខាងត្បូងរហូតដល់ភាគខាងជើងវៀតណាមក៏ពិតមែន ប៉ុន្តែព្រំដែននៃប្រទេសទាំងពីរក៏បានលាតសន្ធឹងពីភាគខាងត្បូងវៀតណាម ដែលជាដែនដីសណ្ដទន្លេមេគង្គ (អតីតទីក្រុងព្រៃនគរ ឬហៅថាដែនដីកូសាំងស៊ីន ក្នុងសម័យអាណានិគមនិយមបារាំង) រហូតដល់ភាគកណ្ដាលនៃប្រទេសវៀតណាមផងដែរ។ កត្តាភូមិសាស្ត្រនេះ ក៏ជាចំណុចសំខាន់មួយទៀត ដែលប្រទេសទាំងពីរត្រូវតែបន្តពង្រឹងទំនាក់ទំនងល្អដែលកំពុងតែស្ថិតជាអត្ថិភាពស្រាប់ ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតមាន និងប្រព្រឹត្តទៅដោយឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ។ ជាក់ស្ដែង ដូចជាករណីជួញដូរអាវុធខុសច្បាប់ គ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាករណីកន្លងទៅ ដែលជនជាតិដើមភាគតិចខុសច្បាប់របស់វៀតណាមបានព្យាយាមធ្វើដំណើរទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ព្រំដែនជាមួយកម្ពុជាជាដើម ដែលចំណុចទាំងអស់នេះទាមទារឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាជ្ញាធរនៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់បាតុភូតអវិជ្ជមានទាំងឡាយ ដែលអាចជះឥទ្ធិពលដល់បញ្ហាសន្តិសុខ សេដ្ឋកិច្ច និងស្ថានភាពនយោបាយនៃប្រទេសទាំងពីរ។
ចំណែកឯកត្តាប្រជាសាស្ត្រ ដែលជាបច្ច័យសំខាន់មួយទៀត នៅក្នុងការជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរនោះគឺ នៅតំបន់ដីសណ្ដទន្លេមេគង្គ (អតីតទីក្រុងព្រៃនគរ) ដែលបច្ចុប្បន្នស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម មានប្រជាជនខ្មែរកម្ពុជាក្រោមរាប់លាននាក់ ដែលកំពុងមានអត្ថិភាពបន្តពីដូនតារបស់ខ្លួនយូរលង់ណាស់មកហើយ កំពុងរស់នៅនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ជាមួយនឹងការបន្តថែរក្សាប្រពៃណី វប្បធម៌ និងជំនឿសាសនា ពិសេសព្រះពុទ្ធសាសនាថេរវាទរហូតមកដល់ពេលបច្ចុប្បន្ន។ នៅត្រង់មាត្រា ៣៣ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ ។” ហេតុនេះហើយ នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលកម្ពុជាមានភាពចាំបាច់នៅក្នុងការថែរក្សានិងពង្រឹងទំនាក់ទំនងល្អជាមួយនឹងប្រទេសវៀតណាមជាមិត្តនិងជាអ្នកជិតខាង ដើម្បីជំរុញឱ្យរដ្ឋាភិបាលវៀតណាម ផ្ដល់ការយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលដល់ជីវភាពរស់នៅ ការប្រកបមុខរបរ ការគោរពប្រពៃណី ទំនៀមទម្លាប់ និងការបន្តថែរក្សាវប្បធម៌របស់បងប្អូនខ្មែរកម្ពុជាក្រោមទាំងនោះ។ ក្នុងន័យដូចគ្នានេះដែរ កត្តាប្រជាសាស្ត្រក៏ជាកត្តាចាំបាច់មួយដែលថ្នាក់ដឹកនាំវៀតណាម ត្រូវបន្តរក្សានិងជំរុញទំនាក់ទំនងល្អជាប្រពៃណីជាមួយប្រទេសកម្ពុជាផងដែរ ខណៈដែលប្រជាជនវៀតណាមជាច្រើនសន្ធឹក ដែលជាជនអន្តោប្រវេសន៍ និងទេសន្តោប្រវេសន៍កំពុងរស់នៅនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការចំណាកស្រុក ឬបម្លាស់ទីលំនៅតាំងពីក្នុងអតីតកាលនិងបច្ចុប្បន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំវៀតណាមស្ទើរតែគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំវៀតណាមដែលបានបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលការគាំពារ និងយកចិត្តទុកដាក់ចំពោះជនបរទេសនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងជាទូទៅដោយមិនចំពោះ ពិសេសជនបរទេសដែលកំពុងស្នាក់នៅ ធ្វើដំណើរ ឬបំពេញការងារនិងវិនិយោគនៅក្នុងប្រទេសដោយស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ ការយកចិត្តទុកដាក់ចំពោះពលរដ្ឋរបស់ខ្លួននៅឯបរទេស គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ហើយការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយបណ្ដាប្រទេស ដែលពលរដ្ឋខ្លួនរស់នៅ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងគាំពារនិងគាំទ្រពលរដ្ឋទាំងនោះ ព្រោះនៅពេលដែលទំនាក់ទំនងរវាងប្រទេសនិងប្រទេសធ្លាក់ចុះ ឬល្អក់កករនឹងគ្នា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលប្រទេសជាម្ចាស់ផ្ទះចំពោះពលរដ្ឋភាគីម្ខាងទៀត ក៏នឹងអាចមានកម្រិតទាបផងដែរ។ ហេតុនេះហើយ ស្ថានទូតនៃប្រទេសនីមួយៗ ត្រូវតែជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងល្អ និងការគាំពារពលរដ្ឋរបស់ខ្លួននៅឯបរទេស។
កត្តាដ៏សំខាន់មួយផ្សេងទៀត ដែលចូលរួមចំណែកនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងវៀតណាមនោះគឺ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំទី៣របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ ដោយការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សរុបមានទំហំរហូតដល់ ៦,៥៨ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក ដែលក្នុងនោះ ការនាំចេញពីកម្ពុជាទៅកាន់វៀតណាម មានទំហំ ២,៩៧ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក ចំណែកការនាំចូលពីវៀតណាមមកកម្ពុជា មានទំហំ ៣,៦១ ទ្រីលានដុល្លារសហរដ្ឋអាម៉េរិក។ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសនីមួយៗ បានក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់មួយនៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសនឹងប្រទេស តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ ការបំពេញតម្រូវការក្នុងស្រុករៀងខ្លួន ការរីកចម្រើនសេដ្ឋកិច្ច ការបង្កើតឱកាសការងារ និងការបង្កើតជម្រើសផ្សេងៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ទំនិញរបស់ប្រជាជននៅក្នុងប្រទេសនីមួយៗ។ ទំនិញជាច្រើនត្រូវបានដោះដូរឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដោយក្នុងនោះមានទាំងផលិតផលសម្រេច និងវត្ថុធាតុដើម ដែលផលិត ចិញ្ចឹម ឬដាំដុះនៅក្នុងប្រទេសទាំងពីរផ្ទាល់។ នៅក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគីនេះ ទំនិញដែលនាំចេញពីកម្ពុជាទៅវៀតណាម សុទ្ធសឹងជាផលិតផលវត្ថុធាតុដើម ខណៈទំនិញដែលនាំចូលពីវៀតណាមមកកម្ពុជា ភាគច្រើនគឺជាផលិតផលសម្រេច ដែលបូកបញ្ចូលនូវតម្លៃបន្ថែមស្រាប់ ដោយលំហូរផលិតផលពីវៀតណាមនេះ បានធ្វើឱ្យភាគីវៀតណាមទទួលបានផលចំណេញយ៉ាងច្រើនលើសលុប បើប្រៀបធៀបនឹងការនាំចេញវត្ថុធាតុដើមរបស់កម្ពុជា។
គួររំឭកផងដែរថា និន្នាការប្រើប្រាស់ទំនិញវៀតណាមជំនួសទំនិញថៃនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ២០០៣ ដែលកាលនោះមានបាតុកម្មផ្ទុះឡើងរហូតដល់ក្លាយទៅជាកុបកម្ម ដោយផ្ដើមចេញពីកំហឹងជាតិនិយមរបស់ប្រជាជនកម្ពុជាមួយចំនួន ទៅលើពាក្យពេចន៍ប្រមាថរបស់តារាសម្ដែងថៃម្នាក់ ដែលព្រឹត្តិការណ៍នេះបានឈានដល់ក្លាយជាអរិភាពខាងការទូត និងធ្វើឱ្យរាំងស្ទះពាណិជ្ជកម្មតាមរយៈការបិទព្រំដែន និងការពហិការមិនទិញទំនិញថៃថែមទៀតផង។
ចំណុចទាំងអស់នេះ គឺជាទិដ្ឋភាពសំខាន់ៗ និងជាបទពិសោធន៍បានកើតមានឡើង ដែលថ្នាក់ដឹកនាំប្រទេសនីមួយៗ ពិសេសសម្រាប់ប្រទេសជាមិត្តដូចជាកម្ពុជានិងវៀតណាម គប្បីកត់សម្គាល់ និងគិតគូរពិចារណា ធ្វើយ៉ាងណាជំរុញនិងពង្រឹងទំនាក់ទំនងល្អដែលកំពុងមានស្រាប់ ព្រមទាំងទប់ស្កាត់នូវបាតុភូតអវិជ្ជមានទាំងឡាយណា ដែលអាចជះឥទ្ធិពលដល់ទំនាក់ទំនងជាមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ចាំបាច់រវាងប្រទេសទាំងពីរ។

គួររំឭកផងដែរថា និន្នាការប្រើប្រាស់ទំនិញវៀតណាមជំនួសទំនិញថៃនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់គួរកត់សម្គាល់បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ២០០៣ ដែលកាលនោះមានបាតុកម្មផ្ទុះឡើងរហូតដល់ក្លាយទៅជាកុបកម្ម ដោយផ្ដើមចេញពីកំហឹងជាតិនិយមរបស់ប្រជាជនកម្ពុជាមួយចំនួន ទៅលើពាក្យចចាមអារ៉ាមអំពីតារាសម្ដែងថៃម្នាក់ដែលថ្លែងប៉ះពាល់ដល់ប្រទេសកម្ពុជា ដែលព្រឹត្តិការណ៍នេះបានឈានដល់ក្លាយជាអរិភាពខាងការទូត និងធ្វើឱ្យរាំងស្ទះពាណិជ្ជកម្មតាមរយៈការបិទព្រំដែន និងការពហិការមិនទិញទំនិញថៃថែមទៀតផង។
ចំណុចទាំងអស់នេះ គឺជាទិដ្ឋភាពសំខាន់ៗ និងជាបទពិសោធន៍បានកើតមានឡើង ដែលថ្នាក់ដឹកនាំប្រទេសនីមួយៗ ពិសេសសម្រាប់ប្រទេសជាមិត្តដូចជាកម្ពុជានិងវៀតណាម គប្បីកត់សម្គាល់ និងគិតគូរពិចារណា ធ្វើយ៉ាងណាជំរុញនិងពង្រឹងទំនាក់ទំនងល្អដែលកំពុងមានស្រាប់ ព្រមទាំងទប់ស្កាត់នូវបាតុភូតអវិជ្ជមានទាំងឡាយណា ដែលអាចជះឥទ្ធិពលដល់ទំនាក់ទំនងជាមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ចាំបាច់រវាងប្រទេសទាំងពីរ។
ជារួម ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នកំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនគួរបណ្ដោយឱ្យទំនាក់ទំនងជាមិត្តភាពប្រពៃណីនេះ ប្រឈមនឹងភាពល្អក់កករ ឬរអាក់រអួល ដោយសារតែការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ។ ជាមួយគ្នានេះដែរ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម គួរតែបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើនភាពជឿទុកចិត្តគ្នាកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងការប្រកាន់នូវគោលជំហរគោរពផលប្រយោជន៍របស់គូភាគីទាំងសងខាង ដើម្បីអភិវឌ្ឍប្រទេសជាតិខ្លួនប្រកបដោយចីរភាព រក្សាទំនាក់ទំនងប្រកបដោយសន្តិសហវិជ្ជមាន និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាបន្តទំនាក់ទំនងនៅក្នុងភាពស្មើមុខស្មើមាត់ ទាំងនៅក្នុងទំនាក់ទំនងទ្វេភាគី កម្រិតតំបន់ និងពិភពលោក៕ជារួម ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកនាពេលបច្ចុប្បន្នកំពុងតែស្ថិតក្នុងភាពស្រពិចស្រពិល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មិនគួរបណ្ដោយឱ្យទំនាក់ទំនងជាមិត្តភាពប្រពៃណីនេះ ប្រឈមនឹងភាពល្អក់កករ ឬរអាក់រអួល ដោយសារតែការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ។ ជាមួយគ្នានេះដែរ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម គួរតែបន្តជំរុញនិងលើកកម្ពស់ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អ តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបង្កើនភាពជឿទុកចិត្តគ្នាកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងការប្រកាន់នូវគោលជំហរគោរពផលប្រយោជន៍របស់គូភាគីទាំងសងខាង ដើម្បីអភិវឌ្ឍប្រទេសជាតិខ្លួនប្រកបដោយចីរភាព រក្សាទំនាក់ទំនងប្រកបដោយសន្តិសហវិជ្ជមាន និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាបន្តទំនាក់ទំនងនៅក្នុងភាពស្មើមុខស្មើមាត់ ទាំងនៅក្នុងទំនាក់ទំនងទ្វេភាគី កម្រិតតំបន់ និងពិភពលោក៕
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...