ព័ត៌មាន

អ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម គូសបញ្ជាក់អំពីហេតុផលដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះ

2024-08-02 16:27:12 ថ្ងៃសុក្រ, 02 សីហា 2024, 04:27 PM
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម បានគូសបញ្ជាក់អំពីហេតុផលមួយចំនួន ដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងបានផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់ការព្រួយបារម្ភ និងមន្ទិលសង្ស័យលើករណីនេះ។

​ដោយផ្ដោតទៅលើទិដ្ឋភាពសង្គម លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងអំពីមូលហេតុចំនួន១០ ដែលនាំទៅដល់ការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍គឺ៖

​១. បទពិសោធន៍ប្រវត្តិសាស្ត្រ

២. កម្ពុជាជាប្រទេសតូចនិងធ្លាប់ចាញ់កលប្រទេសជាតិខាង

៣. កង្វះការចែករំលែកព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍

៤. ការធ្លាក់ចុះនូវជំនឿទុកចិត្តរវាងពលរដ្ឋនិងអាជ្ញាធរ

៥. ការឆ្កឹះពីអ្នកនយោបាយ

៦. មានការជំរុញពីអ្នកនយោបាយប្រឆាំង

៧. អាចជាការឆ្លើយតបទៅនឹងការចោទប្រកាន់លោក សម រង្ស៊ី ថាបានចុះហត្ថលេខាប្រគល់ខេត្តទាំង៤ឱ្យទៅលោក កុក ស

៨. ចលនាប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ

៩. កង្វះភាពជិតស្និទ្ធរវាងប្រជាជននិងអាជ្ញាធរ និង

១០. ការមិនជឿទុកចិត្តជាមួយប្រទេសជិតខាង។

ជាមួយនឹងការចែករំលែកអំពីទស្សនៈយល់ឃើញអំពីហេតុផលដែលនាំទៅដល់ការព្រួយបារម្ភចំពោះតំបន់ត្រីកោណអភិវឌ្ឍន៍ខាងលើនេះ លោកបណ្ឌិត ឈត ប៊ុន ថង ក៏បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុចដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះផងដែរគឺ៖

១. ការបង្កើនជំនឿទុកចិត្តរវាងអាជ្ញាធរជាមួយពលរដ្ឋ

២. បង្កើនការផ្សព្វផ្សាយទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឱ្យបានទូលំទូលាយជាងមុននិងមានតម្លាភាព

៣. បង្កលក្ខខណ្ឌឱ្យប្រជាជនមានឱកាសស្វែងយល់ពីរឿងរសើប

៤. បើកទូលាយនូវព័ត៌មានផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍

៥. គ្រប់គ្រងក្រុមហ៊ុនដែលទទួលបានដីសម្បទាននៅក្នុងតំបន់នោះឱ្យបានហ្មត់ចត់និងត្រឹមត្រូវតាមច្បាប់។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ការកាត់បន្ថយគម្លាតទំនុកចិត្តរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរ គឺជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ ហើយរដ្ឋត្រូវខិតខំបង្កើនជំនឿទុកចិត្តនេះជាបន្តបន្ទាប់ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលយកនិងស្ដាប់នូវការបកស្រាយពីក្រសួងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល។ ចំណែកឯបង្កើនការផ្សព្វផ្សាយទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម លោកបណ្ឌិត បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយជាងមុនបន្ថែមទៀត ប្រកបដោយតម្លាភាព ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងយល់ដឹង និងពិចារណាបានស៊ីជម្រៅ ដោយផ្អែកលើមូលដ្ឋានព័ត៌មានដែលទទួលបានពីក្រសួងស្ថាប័នជំនាញ។

បន្ថែមពីនេះ បើតាមលោកបណ្ឌិត ឈត ប៊ុនថង រាជរដ្ឋាភិបាលនិងអាជ្ញាធរ គួរតែបង្កលក្ខខណ្ឌងាយស្រួលនិងល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឱ្យមានឱកាសនៅក្នុងការស្វែងយល់ពីរឿងរសើបផ្សេងៗនៅក្នុងសង្គម ដែលជាប្រធានបទទាក់ទាញចំណាប់អារម្មណ៍របស់មហាជន ព្រោះការព្យាយាមបិទបាំង ឬព្រងើយកន្តើយនឹងកង្វល់មហាជន អាចក្លាយទៅជាហេតុជំរុញមួយទៀតដែលនាំការគិតរបស់ពលរដ្ឋឱ្យយល់ថា រឿងដែលខ្លួនសង្ស័យអាចជាការពិត ទើបមិនមានការបកស្រាយ ឬបើកទូលាយឱ្យប្រជាពលរដ្ឋស្វែងយល់ និងជ្រួតជ្រាបបន្ថែមទៀត។ ក្នុងន័យដូចគ្នានេះ លោកបណ្ឌិតក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល គួរតែបើកទូលាយនូវការផ្សព្វផ្សាយអំពីព័ត៌មាននៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ឱ្យសាធារណជនបានដឹងឭ និងអាចស្វែងយល់បន្ថែមទៀត ជៀសវាងបង្កើនឬបន្តឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យទៅលើករណីដែលត្រូវបានគេបំប៉ោងឬបំភ្លៃខុសពីការពិតជាក់ស្ដែង។

ជាអនុសាសន៍ចុងក្រោយគឺ លោកបណ្ឌិតបានជំរុញឱ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ច គប្បីពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទៅលើក្រុមហ៊ុន ដែលទទួលបានដីសម្បទាននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ឱ្យបានត្រឹមត្រូវ ហ្មត់ចត់ និងស្របតាមច្បាប់ដែលមានជាធរមាន ដើម្បីបង្កើនទំនុកចិត្ត និងបញ្ចប់នូវពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងលំហូរជនអន្តោប្រវេសន៍ និងការផ្ដល់ដីសម្បទានដែលអាចបង្កផលប៉ះពាល់នានា ដូចអ្វីដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

អត្ថបទទាក់ទង

ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក...

2018-09-12 04:59:32   Wed, 12,09,2018, 04:59 AM
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន​បច្ចុប្បន្នដើម្បីអនាគត»

«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃ​និពន្ធថ្មី​​ស្រឡាងមួយដែលកើតចេញពីគំនិត និងការ​​​ច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរ​​​ដោយរួមបញ្ចូល​ការនិពន្ធ​បទភ្លេងថ្មី ចម្រៀង​​...

2018-09-12 03:22:49   Wed, 12,09,2018, 03:22 AM
បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...

2018-09-11 04:24:56   Tue, 11,09,2018, 04:24 AM
«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»

អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​ដៅ​​រៀបចំ​​គម្រោង​​​សិក្សា​ពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជា​ចំណែក​​​មួយ​​ដែល​ថ្...

2018-09-08 09:59:36   Sat, 08,09,2018, 09:59 AM
«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»

បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...

2018-09-07 07:35:15   Fri, 07,09,2018, 07:35 AM
«ការងារ និងសុខភាព»

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជ...

2018-09-06 10:11:01   Thu, 06,09,2018, 10:11 AM

សេចក្តីប្រកាស