ព័ត៌មាន

[English below] ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត
50
1763

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤គឺជាខួបលើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នៃថ្ងៃ ដែលប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយប្រទេសកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅ ងងឹត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ ជាង ៣លាននាក់។

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មី នៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ ការបង្រួបបង្រួមជាតិ អនុម័តការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយ ព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និងការឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីភាពជាតិ និងឯកភាពជាតិ ក្នុងគោលដៅបង្រួបបង្រួមប្រជាជាតិទាំងមូលក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរាំរ៉ៃដោយ ពុំមានការបង្ហូរឈាមជាតិសាសន៍ ឯង សំដៅស្ដារឡើងវិញ និងរក្សាបាននូវសន្តិសុខ និងសុខសន្តិភាពជូនប្រជាជន។ កម្ពុជាពីមុនដែលគេល្បី ថាកម្ពុជាជាវាលពិឃាដ ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាច គ្រប់គ្នា។ ប៉ុន្តែឥឡូវនេះ បានក្លាយទៅជាកោះសន្តិភាព និងជាតំបន់ទេសចរណ៍ប្រកប ដោយប្រជាប្រិយភាព។ កម្ពុជាពីមុន ជាប្រទេសអន់ថយខាងសេដ្ឋកិច្ច គ្របដណ្ដប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខ ស្បៀង ឥឡូវនេះ បានក្លាយ ទៅជាប្រទេសនាំចេញស្បៀងនិងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនេះ កម្ពុជាពីមុន ដែលជាប្រទេសរងការហ៊ុមព័ទ្ធនិង ឯកោទាំងខាងនយោបាយនិងសេដ្ឋកិច្ចឥឡូវបានក្លាយ ទៅជា ប្រទេសមួយដែលកំពុង សមាហរណកម្មខ្លួនយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធ និងនិមាបណកម្មតំបន់ ជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាក អន្តរជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា ក្រោយថ្ងៃរំដោះ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងការអនុវត្តនយោបាយ ឈ្នះ ឈ្នះ បាននាំឱ្យកម្ពុជា សម្រេចបាននូវការ បញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ បាននាំមក នូវការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល ក៏បានកំណត់ យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»ដែលជាថ្ងៃបុណ្យជាតិផ្លូវការ នៅកម្ពុជាផង ដែរ។

ក្រោមរជ្ជកាល របស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ដឹកនាំ រយៈពេល៣៨ឆ្នាំ ដែលបានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបាន សមិទ្ធផលសំខាន់ៗ ជាច្រើន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយ ជោគជ័យ; បើកដំណើរការ ប្រទេសឡើងវិញ និងការស្តារ សេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស; ភាពជោគជ័យ យ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ; ភាពជោគជ័យ នៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាង សហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ាន ក៏ដូចជាលើក កម្ពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ កម្ពុជាទាំងក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ការទទួលបាន ជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២។ ការទទួលបាន ជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាពិសសជាងនេះទៅទៀត គឺការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលជា កំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈជិត ៤ទសវត្សរ៍កន្លងទៅ។ នេះបានបង្ហាញឱ្យឃើញថា កម្ពុជារក្សាបាន នូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម សាមគ្គីភាព ភាពរុងរឿង និងស្ថិរភាព បើទោះបីជាបច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់ កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកប ដោយភាព ស្មុគស្មាញក៏ដោយ ហើយជាពិសេស ផលប៉ះពាល់នៃវិបត្តិដោយសារជំងឺ កូវីដ-១៩ ជម្លោះនិងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរបស់ មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ វិបត្តិនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅកាហ្សាជាដើម ក៏ដោយ។

បើទោះជាមានបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតមានក្តី ប៉ុន្តែរាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រជានគណបក្សប្រជាជនកម្ពុជា នៅតែមានជំនឿចិត្តយ៉ាងមុតមាំ និងបានដាក់ចេញគោលនយោបាយអាទិភាពរបស់ខ្លួនក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងយកឆ្នាំ២០២៣ ជាចំណុចចាប់ផ្តើម របស់ខ្លួន ដើម្បីឈានទៅសម្រេចគោលដៅ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សមិទ្ធផលដែលកម្ពុជាទទួលបានដូចសព្វថ្ងៃ ក្រោយពីបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជន ស្លូតត្រង់ស្ទើរដាច់ពូជ និងបំផ្លិចបំផ្លាញគ្មានសល់គ្រប់បែបយ៉ាង ពីជាគុណបំណាច់របស់ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងដោយទទួលបានការជួយគាំទ្រ ពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម។

សូមរំលឹកផងដែរថា នៅឆ្នាំ១៩៧៥ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសង្គ្រាមវៀតណាម (Vietnam War) ដែលមានប្រទេសកម្ពុជា ជាអ្នកដែលបានរួមចំណែក ជួយគាំទ្រដល់វៀតណាម ខាងជើង ក្នុងការធ្វើសង្គ្រាមបង្រួបបង្រួម ទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជន ក៏ដូចជាប្រទេសកម្ពុជា បែរជាត្រូវបានធ្លាក់ទៅក្នុងសោកនាដកម្មទៅវិញ។ ក្រោយការដួលរលំ របប លន់ នល់ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ របប ប៉ុល ពត បានដាក់ប្រទេស និងប្រជាជនកម្ពុជា ឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ដ៏អាក្រក់ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ។ ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកគេបានសម្លាប់ប្រជាជន កម្ពុជាស្លូតត្រង់អស់ ជាង៣លាននាក់។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ជាច្រើនម៉ឺននាក់ បានរួមផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត-អៀង សារី-ខៀវ សំផន រំដោះ ប្រជាជន និងប្រទេសកម្ពុជា ឱ្យរួចចាកផុតពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ជ័យជំនះនេះ ជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត នៃមហាសាមគ្គីភាពអន្តរជាតិ រវាងប្រជាជននិង កងទ័ពនៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជា អ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ ក្រោយទទួល បានជោគជ័យដ៏ សែនត្រចះត្រចង់នេះ កងទ័ព ស្ម័គ្រចិត្តវៀតណាម បាននៅបន្ត ជួយបណ្តុះបណ្តាល និងដឹកនាំរហូតដល់ កងទ័ពកម្ពុជាមាន លទ្ធភាព គ្រប់គ្រាន់ ក្នុងការប្រឆាំងទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាន៍ ដែលបានរត់ទៅជ្រកកោនតាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ អាចវិលត្រឡប់មកវិញជាលើកទីពីរបាន ទើបកងទ័ព ស្ម័គ្រចិត្តវៀតណាម សម្រេចដកចេញពីកម្ពុជាទាំងស្រុងវិញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៩។

នៅក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ អង្គមហាសន្និបាត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាជូន ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវ នាវរបស់ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេស និង ប្រជាជនកម្ពុជា ពីរបបប្រល័យ ពូជសាសន៍ ខ្មែរក្រហម។

ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាមនៅ យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថាគូសបញ្ជាក់ថា សច្ចភាព ប្រវត្តិសាស្ត្រ ខ្មែរជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជារំដោះប្រទេសកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត មិនអាចក្រុមប្រតិក្រិយាណាមកកែខៃកាឡៃបាននោះឡើយ។ យើងត្រូវ អប់រំនិងផ្សព្វផ្សាយ ឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ បានយល់ដឹង ជ្រូតជ្រាបអំពី សច្ចភាព ប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់និងគុណតម្លៃ នៃទំនាក់ទំនងជិតស្និទ្ធ រវាងកម្ពុជា និងវៀតណាម។

ចាប់តាំងពីក្រោយការដកស្ម័គ្រចិត្តវៀតណាមចេញពីកម្ពុជាទាំងស្រុង ទំនាក់ទំនងរវាង កម្ពុជា និងវៀតណាម បានផ្លាស់ប្តូរជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន និងបានអភិវឌ្ឍកាន់តែខ្លាំងឡើង លើវិស័យជាច្រើន ដែលបាននាំមកនូវ ផលប្រយោជន៍ ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជន នៃប្រទេស ទាំងពីរ។ ទំនាក់ទំនងរវាង កម្ពុជា និងវៀតណាម មិនត្រឹមតែ ជាទំនាក់ទំនងតាមបែបប្រពៃណី ក្នុងនាម ជាប្រទេសជិតខាង ភូមិផង របងជាមួយគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាទំនាក់ទំនងក្នុងនាមជាបងប្អូន រួមសុខរួមទុក្ខ ជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ រួមគ្នាក្នុងការកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ រហូតមកទល់សព្វថ្ងៃនេះ។ ទំនាក់ទំនងនេះត្រូវបាន ថ្នាក់ដឹកនាំ និងប្រជាជន នៃប្រទេស ទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ និងត្រូវបានយុវជនជំនាន់ ក្រោយនៃប្រទេសទាំងពីរ បន្តកសាង ស្ពានមិត្តភាពនេះបន្តទៀត ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំវៀតណាម ក៏បានគូសបញ្ជាក់ថា សម្ដេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើម ដែលកំពុងដឹកនាំ នាវាកម្ពុជា បន្តឆ្ពោះទៅរកការអភិវឌ្ឍនិងសមិទ្ធិផលថ្មីបន្ថែមទៀត សំដៅសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់ នៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យនិងគ្រប់កម្រិត និងបានដាក់ចេញនូវផែនការ សកម្មភាពក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល អប់រំ សន្តិសុខ ព្រំដែន និងការពារជាតិ ក៏ដូចជាបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពលដទៃទៀត តាម រយៈការផ្លាស់ប្តូរទស្សនកិច្ច ជំនួប និង ការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។

ដំណើរទស្សនកិច្ចនេះពិតជាបានរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយឈរលើស្មារតីភាពជា អ្នកជិតខាងល្អ សាមគ្គីភាព និងការយោគយល់គ្នា។ ទំនាក់ទំនងកម្ពុជា-វៀតណាមមានការរីកចម្រើន តាមរយៈកំណើន ពាណិជ្ជកម្ម វិនិយោគ និងសេវាកម្ម ហើយប្រទេសទាំងពីរមានសក្តានុពលច្រើន សម្រាប់ភាពជាដៃគូ សេដ្ឋកិច្ច ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពីសារសំខាន់ នៃការតភ្ជាប់ ទាំងផ្នែករឹងនិងផ្នែកទន់។ ភាគីកម្ពុជាបានស្នើភាគីវៀតណាមផ្ដល់ កិច្ចសហការអនុវត្ត ឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញឆ្លងកាត់ តាមប្រទេសវៀតណាម ព្រមទាំងបាន ស្នើភាគីវៀតណាមសម្រេចឱ្យបានឆាប់នូវការកំណត់ទីតាំង តភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកបៃ។ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ភាគីកម្ពុជាបានស្នើ ជំរុញកិច្ចសហប្រតិបត្តិការបំពេញបន្ថែម តាមរយៈរូបមន្ត “វៀតណាម+១” ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ភាគីកម្ពុជាបានគូស បញ្ជាក់ពីផលប្រយោជន៍រួមនៃការរៀបចំផែនការ សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម "ប្រទេសបី គោលដៅតែមួយ”។ កិច្ចពិភាក្សាក៏ បានផ្ដោតលើបញ្ហាតំបន់ដែលជាប្រយោជន៍និងក្តីបារម្ភរួម ហើយភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្ត ចំពោះការគាំទ្រទៅវិញទៅមក ក្នុងវេទិកាអង្គការ សហប្រជាជាតិ អាស៊ាន និងអនុតំបន់ទន្លេមេគង្គ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញយន្តការ កិច្ចសហប្រតិបត្តិការត្រីភាគី (កម្ពុជា- ឡាវ-វៀតណាម) ក្នុងវិស័យសំខាន់ៗបន្ថែមទៀត។

ដោយកត់សម្គាល់ឃើញពីសន្ទុះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ថ្នាក់ ដឹកនាំទាំងពីរ បានដាក់ចេញនូវគោលដៅ ធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងវៀតណាម នឹងកើនដល់ចំនួន ២០ប៊ីលានដុល្លារអាម៉េរិក នាពេលអនាគតដ៏ខ្លីខាងមុខ។

បើយោងតាមរបាយការណ៍ របស់ក្រសួងផែនការ និងវិនិយោគវៀតណាម គិតមកទល់ឆ្នាំ២០២៣ នេះ មានគម្រោងវិនិយោគចំនួន២០៦ របស់វៀតណាម ដែលចុះបញ្ជី វិនិយោគនៅកម្ពុជា ដោយមានទុន សរុបចំនួន២.៩៤ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោម ៨០ប្រទេស និងដែនដី ដែល វៀតណាមបានដាក់ទុនវិនិយោគនៅបរទេស (បន្ទាប់ពីប្រទេសឡាវ) ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងស្ថិតក្នុងក្រុមប្រទេសកំពូលទាំង៥ ដែលបានដាក់ទុន វិនិយោគផ្ទាល់ច្រើនជាង គេនៅកម្ពុជា។ វិនិយោគពីប្រទេសវៀតណាម មកកម្ពុជាភាគច្រើនលើផ្តោតលើវិស័យ៖ ទី(១)វិស័យកសិកម្ម និងព្រៃឈើ មានទុនសរុបចំនួន ២,២១ ពាន់លានដុល្លារអាម៉េរិក (ស្មើនឹង ៧៥%) ទី(២)វិស័យហិរញ្ញវត្ថុ-ធនាគារ-ធានារ៉ាប់រង មានទុន សរុបចំនួន ៣៨០លានដុល្លារអាម៉េរិក (ស្មើនឹង ១៣%) ទី៣(៣) វិស័យឧស្សាហកម្មផលិត និងកែច្នៃ មានទុនសរុបចំនួន ១00លានដុល្លាររអាម៉េរិក (ស្មើនឹង ៣.៤%); ទី(៤) វិស័យរ៉ែ មានទុនសរុបចំនួន ៥៨.៥ លានដុល្លារអាម៉េរិក (ស្មើនឹង ២%)។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកម្លាំងចលករមួយដ៏សំខាន់ សម្រាប់ជំរុញទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា។ ទន្ទឹមនឹងការដាក់ចេញនូវគោលដៅ ធ្វើយ៉ាងណា នឹងជំរុញឱ្យទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងវៀតណាម នឹងកើនដល់ចំនួន ២០ប៊ីលានដុល្លារ អាម៉េរិក នាពេលអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកបៃ ដើម្បីជំរុញលំហូរពាណិជ្ជកម្មនិងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការបំពេញបន្ថែម តាមរយៈរូបមន្ត “វៀតណាម+១” ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ និយាយដោយឡែក និងបន្តពូនជុំនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត និយាយ ជារួម នឹងរួមចំណែកយ៉ាងសកម្ម ដល់ការឈានទៅសម្រេចគោលដៅ ប្រទេសមានចំណូល មធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ របស់កម្ពុជា។

----

The 45th Anniversary of Victory Day, January 7: Cambodia-Vietnam Cooperation steady growth in all fields and at all levels

January 7, 2024, is the 45th anniversary (January 7, 1979 - January 7, 2024) of the day the Cambodian people were rescued and liberated from the Democratic Kampuchea regime, also known as the genocidal regime of Pol Pot that turned Cambodia into a dark of killing field for 3 years, 8 months and 20 days and they have killed more than 3 million innocent Cambodians.

January 7, 1979, was the day of the brilliant history victory of the Cambodian people over the genocidal regime of Pol Pot, closing the dark era and opening a new page of independence, freedom, democracy, and social progress, and also paving the way for National Reunification, adoption of the Paris Peace Agreement of October 23, 1991, the constitutional monarchy was established on September 24, 1993, and move towards the end of Cambodia's long-running of civil war through the popular win-win policy of former Prime Minister Samdech Techo Hun Sen on December 29, 1998.

Through the implementation of a win-win policy based on the spirit of national unity and solidarity to unite the whole nation under the motto of Nation, Religion, King, the Royal Government of Cambodia has ended the chronic war without bloodshed to restore and maintain security and peace for the people. Cambodia, formerly known as a killing field, an insecure area, a minefield that everyone feared, now become a peaceful island and popular tourist destination. Cambodia used to be an economically impoverished country, plagued by poverty and food insecurity, but now become a food exporter and achieved high economic growth. Meanwhile, Cambodia, formerly a besieged and isolated country, both politically and economically, has now become a country that is actively integrating itself in its regional structure and architecture, a country that is playing an active role with equal rights and equal footing. Integrity in all regional and international affairs and the dignity of the Cambodian people. This proves that after the day of liberation on January 7, 1979, and the implementation of win-win policies, Cambodia ended its long-run civil war building complete peace and national unity and paving the way for progress and development continuously. The Royal Government also designates December 29 every year as "Peace Day in Cambodia", the official national holiday in Cambodia.

Under the reign of the King and the leadership of the Cambodian People's Party, led by Samdech Techo Hun Sen, former Prime Minister of the Kingdom of Cambodia for 38 years, he ruled Cambodia ships to achieve a lot of important achievements. In recent years, especially in the prevention of the spread of COVID-19, successful reopening of the country and rapid economic recovery, brilliant success in hosting the ASEAN Summit 40th and 41st and related summits, the success of the 43rd AIPA, which has contributed to building the ASEAN Community and maintaining the ASEAN Centrality, as well as promoting the reputation and prestige of Cambodia in the region as well as in the world. Commune/Sangkat Council Election of the 5th Mandate on Sunday, June 05, 2022, the success of the 7th Mandate National Assembly Election on July 23, 2023, especially Samdech Thipadei Hun Manet took office on August 22, 2023, a new historical record for Cambodia, which has changed her new Prime Minister after nearly four decades ago. This shows that Cambodia has maintained political stability, security, social order, unity, prosperity, and stability, despite the current global and regional situation being extremely volatile and complex, especially the effects of the COVID-19 crisis, Conflicts, and Geopolitical rivalries of the world's major powers, the Russia-Ukraine war, the Korean Peninsula crisis, the Myanmar crisis, the Gaza war...

Despite the many challenges that are emerging, the new Royal Government of Cambodia under the leadership of Samdech Thipadei Hun Manet and the Vice President of the Cambodian People's Party also still has strong confidence and has set its priority policy to Improve people's livelihood, solve people's problems, and choice the year 2023 as the starting point to achieve the goal of a high middle-income country by 2030 and a high-income country by 2050.

The achievements that Cambodia has achieved today, after the victory over the Khmer Rouge genocidal regime that killed innocent people almost extinct and destroyed everything, are the merit of the Kampuchean United Front for National Salvation soldiers and with the support of the Vietnamese volunteer soldiers and people.

In 1975, after the end of the Vietnam War, Cambodia was the one who contributed to the support of North Vietnam in the war for the unification of Vietnam and the victory on April 30, 1975, but Cambodia was plunged into tragedy. After the fall of the Lon Nol regime on April 17, 1975, the Pol Pot regime plunged the country and its people into the worst genocidal regime in human history and just 3 years, 8 months, and 20 days, they killed more than 3 million innocent Cambodians.

On January 7, 1979, the Kampuchean United Front for National Salvation soldiers and the Cambodian people, with the help of the Vietnamese Volunteer soldiers and people, overthrew the Khmer Rouge genocidal regime led by Pol Pot, Ieng Sary, Khieu Samphan liberated the people and country of Cambodia from the Khmer Rouge genocidal regime. This victory was a historic event of great international solidarity between the people and the soldiers of the two countries, Cambodia and Vietnam, and opened up a new page in the friendly relations and good neighborliness between the two countries. After this victory, the Vietnamese Volunteer soldiers continued to help and train the Cambodian soldiers to prevent the return to power in Cambodia of a genocidal regime that fled to the Cambodian-Thai border and the Vietnamese Volunteer soldiers completely withdrew from Cambodia in September 1989.

In the resolution of the 6th General Assembly of The Solidarity Front for the Development of Cambodian Motherland on November 15, 2023, the General Assembly also expressed its deep gratitude to neighboring countries, especially the Communist Party of Vietnam, as well as to the Vietnamese government, army and people who responded to the call of the Kampuchean United Front for National Salvation in the struggle to liberate the country and the Cambodian people from the Khmer Rouge genocidal regime.

At a dinner hosted by Vietnamese Prime Minister Pham Minh Chinh on the night of December 11, 2023, during a two-day official visit from December 11-12, 2023 by Samdech Thipadei Hun Manet, Prime Minister of the Kingdom of Cambodia to the Socialist Republic of Vietnam, Samdech Thipadei Hun Manet expressed that, the truth of history is Cambodia helps Vietnam to unify Vietnam and Vietnam helps Cambodia to liberate the country from the genocidal regime of Pol Pot. We need to educate and disseminate to our people, especially the younger generation, to understand this historical truth, as well as the importance and values of the close relationship between Cambodia and Vietnam.

Since the complete withdrawal of Vietnamese volunteer soldiers from Cambodia, relations between Cambodia and Vietnam have changed steadily until now and have developed more and more in many fields, which have brought many tangible benefits for the people of both countries. The relationship between Cambodia and Vietnam is not only traditional, as a neighbor, but also a relationship as a brother and sister in the cause of national liberation and national reunification for building and developing the nation until today. This relationship has been maintained and nurtured by the leaders and people of the two countries, and the younger generation of the two countries will continue to build this bridge of friendship under the motto “good neighborliness, traditional friendship, and comprehensive, sustainable, long-term cooperation”.

During the two-day official visit from December 11-12, 2023, Samdech Thipadei Hun Manet, Prime Minister of the Kingdom of Cambodia to the Socialist Republic of Vietnam, Vietnamese Prime Minister also highlighted that the Prime Minister as a young leader will be leading the Cambodian ships towards further development and new achievements to achieve the vision of becoming a high middle-income country by 2030 and a high-income country by 2050. The two Prime Ministers expressed deep appreciation for the steady growth of bilateral relations and across-the-board cooperation. To further boost productive cooperation, leaders discussed a course of action in the spheres of trade and investment, tourism, connectivity, health, education, security, border affairs, and defense. Both sides pledged to continue strengthening cooperation and explore potential new areas through frequent exchanges of visits, dialogue, and interactions between leaders at all levels.

This visit has contributed to strengthening and deepening friendship and cooperation in all fields based on the spirit of good neighborliness, solidarity, and mutual understanding. The Cambodia-Viet Nam relationship has been developing through increased trade and investment, and the two countries have great potential for economic partnership connecting supply chains. The two leaders agreed on the importance of both hard and soft connectivity. The Cambodian side sought collaboration with the Vietnamese side in effectively implementing border-trade agreements, facilitating the transit of goods through Viet Nam, and expediting the identification of the connection point for the Phnom Penh-Bavet and Ho Chi Minh City-Moc Bai expressways. The Cambodian side proposed enhancing trade and investment through complementary cooperation in a "Viet Nam plus One" format, especially in the fields of agriculture, industry, and tourism. The Cambodian side underscored common benefits of developing a Cambodia-Lao PDR-Viet Nam Tourism Development Plan of Action under the slogan of "Three Countries, One Destination".

By seeing the steady growth of bilateral trade between the two countries, the leaders set a bilateral trade target of USD 20 billion in the near future. The growing trade ties between Vietnam and Cambodia recorded an annual growth rate of more than 20% in 2015-2020 and surpassed the US$10 billion mark in 2022, hitting US$10.57 billion, up nearly 11% compared to the previous year. To realize the US$20 billion trade target, the two sides agreed to bring into full play existing cooperation mechanisms, including the joint committee for economic, cultural, scientific, and technological cooperation.

According to the report by the Vietnamese Ministry of Planning and Investment, as of 2023, there are 206 Vietnamese investment projects registered in Cambodia with a total capital of 2.94 billion USD, ranking second among 80 countries and territories where Vietnam has invested abroad (after Laos), ranks No. 1 in ASEAN and is among the top five countries with the highest direct investment in Cambodia. Most of the investment from Vietnam to Cambodia is focused on: First: agriculture and forestry with a total capital of 2.21 billion US dollars (equivalent to 75%); Second: finance, banking, and insurance with a total capital of 380 million US dollars (equivalent to 13%); Third: manufacturing and processing industry with total capital of 100 million US dollars (equivalent to 3.4%); Fourth: the mining sector with total capital of 58.5 million US dollars (equivalent to 2%)..

Economic, trade, and investment cooperation is an important driving force for promoting " good neighborliness, traditional friendship, and comprehensive, sustainable, long-term cooperation " between Vietnam and Cambodia. At the same time, the goal is to increase bilateral trade between Cambodia and Vietnam to 20 billion US dollars in the near future, as well as the connection point for the Phnom Penh-Bavet and Ho Chi Minh City-Moc Bai expressways to boost trade and investment flows, complementary cooperation through the “Vietnam + 1” formula, especially cooperation in agriculture, industry, and tourism in particular and all fields in general, will actively contribute to achieving the goal of a high middle-income country by 2030 and a high-income country by 2050 of Cambodia.

---

Uch Leang: Researcher, Department of Asian, African and Middle Eastern Studies, International Relations Institute of Cambodia, Royal Academy of Cambodia.

សេចក្តីប្រកាស