កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ប្រព័ន្ធធារាសាស្រ្តនៅតំបន់លង្វែក ដោយ៖ បណ្ឌិត ផុន កសិកា, លោក ឡេង វិទូ, កញ្ញា តាកេត ស័កដា, លោក សួ ប៉ុណ្ណារ៉ាត់- កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ១(២) ខែធ្នូ ឆ្នាំ២០២២- ប្រព័ន្ធធារាសាស្រ្តនៅតំបន់លង្វែក ដោយ៖ បណ្ឌិត ផុន កសិកា, លោក ឡេង វិទូ, កញ្ញា តាកេត ស័កដា, លោក សួ ប៉ុណ្ណារ៉ាត់- កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ១(២) ខែធ្នូ ឆ្នាំ២០២២-
....សូមចូលអានខ្លឹមសារបន្ថែមដោយទាញយកកាលិកបត្រ និងមានអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖http://rac.gov.kh/researchs-categories/12/researchs#main-container
គុណតម្លៃនៃអំណាន (The Value of Reading) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម គុណតម្លៃនៃអំណាន (The Value of Reading) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់...

ហេតុអ្វីបស្ចិមប្រទេសព្រួយបារម្ភចំពោះការលេចត្រដែតរបស់ចិន? ដោយ៖ លឹម សុវណ្ណរិទ្ធ ហេតុអ្វីបស្ចិមប្រទេសព្រួយបារម្ភចំពោះការលេចត្រដែតរបស់ចិន? ដោយ៖ លឹម សុវណ្ណរិទ្ធ
ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន...

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖“ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ «ពីអង្គរទៅអង្គការ (The History of Cambodia: From Angkor to Angkar)» រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖“ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ «ពីអង្គរទៅអង្គការ (The History of Cambodia: From Angkor to Angkar)»
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...

«កម្មវិធីសិក្ខាសាលាលើកទី១ របស់បេក្ខជនបណ្ឌិត យ៉ា សារុន» «កម្មវិធីសិក្ខាសាលាលើកទី១ របស់បេក្ខជនបណ្ឌិត យ៉ា សារុន»
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី នឹងរៀបចំ សិក្ខាសាល...
