កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ហេតុអ្វីកម្ពុជានិងចិនបានឈានមកដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ ហេតុអ្វីកម្ពុជានិងចិនបានឈានមកដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ
កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករ...

កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន : សម្ទុះពហុសណ្ឋានដើម្បីកំណើន ដោយ៖ បណ្ឌិត គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ បច្ចេកសព្ទវិទ្យាសាស្ត្រនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន : សម្ទុះពហុសណ្ឋានដើម្បីកំណើន ដោយ៖ បណ្ឌិត គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ បច្ចេកសព្ទវិទ្យាសាស្ត្រនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា
ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចនេះជាមូលដ្ឋានដ៏សំ...

ការប្រតិបត្តិជំនឿអ្នកតាក្នុងសង្គមខ្មែរ ដោយ៖ លោកបណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្រ្ត នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ការប្រតិបត្តិជំនឿអ្នកតាក្នុងសង្គមខ្មែរ ដោយ៖ លោកបណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្រ្ត នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ជំនឿលើអ្នកតានេះមានប្រវត្តិតាំងពីយូរយារណាស់មកហើយ តាំងពីប្រទេសយើងពុំទាន់បាន បង្កើតរដ្ឋទៅទៀត ពោលគឺមុនពេលមានវត្តមានព្រះថោង នាងនាគ ឬហ៊ុន ទៀន លីវ យី ពោលគឺមុនមានឥទ្ធិពលឥណ្ឌា និងចិនចូលមកក្នុងទឹកដីកម្ពុជា។ អ្...
ឯកឧត្តមបណ្ឌិត យង់ ពៅ ៖ «ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន មានតម្លៃ និងស្របតាមស្ថានភាពរបស់កម្ពុជា ដែលកំពុងត្រូវការអ្នកចេះភាសាចិន បំពេញការងារជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំសាធារណៈ នៅពេលបច្ចុប្បន្ននេះ» ឯកឧត្តមបណ្ឌិត យង់ ពៅ ៖ «ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន មានតម្លៃ និងស្របតាមស្ថានភាពរបស់កម្ពុជា ដែលកំពុងត្រូវការអ្នកចេះភាសាចិន បំពេញការងារជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំសាធារណៈ នៅពេលបច្ចុប្បន្ននេះ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក«សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម...

ចំណងទំនាក់ទំនងកម្ពុជា-ចិន ៖ គំរូមិត្តភាពដែកថែប ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា ចំណងទំនាក់ទំនងកម្ពុជា-ចិន ៖ គំរូមិត្តភាពដែកថែប ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា
ឆ្នាំ២០២៣ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ។ ក្នុងរយៈពេល៦៥ឆ្នាំនេះ ប្រទេសទាំងពីរបានលើកកម្ពស់ និងបីបាច់ថែរក្សាមិត្តភាព «ដ...

«ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវរួម (MOA) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI)» «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវរួម (MOA) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI)»
នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ រាជបណ្ឌិត្យសភាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្រាវជ្រាវរួម (MOA) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI) ដោយផ្ត...
