កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ការអនុវត្តកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ - នាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ការអនុវត្តកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ - នាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ច្បាប់កិច្ចសន្យា ត្រូវបានគេយកទៅអនុវត្ត នៅគ្រប់ក្របខណ្ឌអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមក្រុមហ៊ុនរូបវន្តបុគ្គល និង ក្រុមហ៊ុននីតិបុគ្គលជាតិ និង អន្តរជាតិ។ ដើម្បីដំណើរការប្រព្រឹត្តទៅបានល្អ កាត់បន្ថយនូវជម្...

ជំនឿបែបជីវចលនិយមក្នុងសង្គមខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ជំនឿបែបជីវចលនិយមក្នុងសង្គមខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
មនុស្សក្នុងលោកយើងនេះតែងតែមានជំនឿលើអ្វីៗជាច្រើន តាមការយល់ឃើញរបស់ពួកគេ។ ជនជាតិខ្លះមានជំនឿលើកធម្មជាតិដូចជា បឹងបួ ទន្លេ ព្រៃភ្នំ ដើមឈើធំៗ ឬអព្ហូតហេតុផ្សេងៗ ដែលជារឿង អច្ឆរិយៈ។ ពួកគេនាំគ្នាគោរពបន់ស្រន់ដោយជ...
សំណង់ប្រាសាទក្នុងស្រុកកំពង់លែងនៃដែនដីអាណាចក្រចេនឡា ដោយ៖ បណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម សំណង់ប្រាសាទក្នុងស្រុកកំពង់លែងនៃដែនដីអាណាចក្រចេនឡា ដោយ៖ បណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
សម្តេចតេជោ ហ៊ុន សែន : អ្នកការទូតអាជីព កំពូលអ្នកចរចា និងបិតាសន្តិភាពនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន : អ្នកការទូតអាជីព កំពូលអ្នកចរចា និងបិតាសន្តិភាពនៃកម្ពុជា
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...

វិន័យគ្រួសារ ជាគ្រឹះរឹងមាំ ជួយកុមារក្លាយជាមនុស្សធំដ៏ជោគជ័យក្នុងសង្គម ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា វិន័យគ្រួសារ ជាគ្រឹះរឹងមាំ ជួយកុមារក្លាយជាមនុស្សធំដ៏ជោគជ័យក្នុងសង្គម ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...

វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ
សូមជូនខ្សែវីដេអូស្តីពី៖ «ពិធីលៀងមេមត់ នៅតំបន់អង្គរ ខេត្តសៀមរាប»- ដឹកនាំផលិតដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ថត និងកាត់តរូបភាពដោយ៖ លោក នឿន សុធា- បញ្ចូលសម្លេងដោយ៖ កញ្ញា តាកេត ស័កដាពិធីលៀងមេមត់ នៃតំបន់អង្គរ...
