កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ពិធីចុះអនុស្សរណៈយោគយល់គ្នាបន្តរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភានៃខេត្តគ័ងស៊ី ពិធីចុះអនុស្សរណៈយោគយល់គ្នាបន្តរវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភានៃខេត្តគ័ងស៊ី
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក...

ស្វែងយល់ពីម្ហូបខ្មែរ៖ សម្លរម្ជូរខួក្តាម Understanding on Khmer food "Khuor Kdam Food" ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ស្វែងយល់ពីម្ហូបខ្មែរ៖ សម្លរម្ជូរខួក្តាម Understanding on Khmer food "Khuor Kdam Food" ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា
ម្ហូបអាហារជាធាតុមួយក្នុងចំណោមធាតុទាំងឡាយនៃប្រភេទទាំងប្រាំបួនរបស់ វប្បធម៌មាន តួនាទីទ្រទ្រង់ការរស់រានមានជីវិតរបស់មនុស្សក៏ដូចជាជាតិសាសន៍ទាំងអស់នៅលើសកលលោកយើងនេះ។ មនុស្សម្នាក់ៗចេះធ្វើម្ហូបតគ្នាពីជំនាន់មួយ...

មូលដ្ឋាននៃចិត្ដវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរមន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា មូលដ្ឋាននៃចិត្ដវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរមន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ទោះបីជាមុខវិជ្ជាចិត្ដវិទ្យា ត្រូវបានគេអភិវឌ្ឍបានល្អប្រសើរជាវិទ្យាសាស្ដ្របែបសង្កេតពិសោធ នៅក្នុងប្រទេសលោកខាងលិច នាពេលបច្ចុប្បន្នក៏ដោយ ក៏ចិត្ដវិទូតិចតួចបំផុតបានសិក្សាដោយសង្ខេបផ្នែកទស្ស នវិជ្ជា និងសាសនាពួ...

បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញត្រូវផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន” បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញត្រូវផ្ដោតលើគោលការណ៍ “រៀនចប់ហើយត្រូវចេះ អាចបង្កើតការងារ និងបន្សល់កេរ្តិ៍ឈ្មោះបាន”
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...

ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយ៖ បណ្ឌិត សូ សុធីរ- នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយ៖ បណ្ឌិត សូ សុធីរ- នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...

លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...
