កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្ម...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹបផ្ដល់ជូនកុមារនៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ ដោយផ្ទាល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹបផ្ដល់ជូនកុមារនៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ ដោយផ្ទាល់
(រាជធានីភ្នំពេញ) ថ្ងៃព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន២០០លីត្រ ផ្ដល់ជូនដល់កុមារទាំង ១៧៧នាក់ នៅមណ...

រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ជូនកុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ជូនកុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ឱ្យមន្ត្រី...

បណ្ឌិត យង់ ពៅ ស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព បណ្ឌិត យង់ ពៅ ស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព តាមរយៈក...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជ...

ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...
