កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍ បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍
ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា" រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា"
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស...
បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង
រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការច...
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល
ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាស...
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ
តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរ...
បណ្ឌិត យង់ ពៅ៖ បញ្ហាវិស័យទេសចរណ៍កម្ពុជា គឺជាបញ្ហាដែលត្រូវការដំណោះស្រាយជាប្រព័ន្ធ បណ្ឌិត យង់ ពៅ៖ បញ្ហាវិស័យទេសចរណ៍កម្ពុជា គឺជាបញ្ហាដែលត្រូវការដំណោះស្រាយជាប្រព័ន្ធ
វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុច...