កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«ក្រុមវិស្វករប្រទេសថៃ និងជប៉ុន បានមកទស្សនកិច្ចឈ្វេងយល់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ» «ក្រុមវិស្វករប្រទេសថៃ និងជប៉ុន បានមកទស្សនកិច្ចឈ្វេងយល់នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ»
ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក Surachat Khahinthapong ប្រធានសមាគមចិញ្ចឹមគោទឹកដោះ វ៉ាងណាំយិនប្រ...

«រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនសិក្ខាកាមទៅបណ្តុះបណ្តាលនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅប្រទេសថៃ» «រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនសិក្ខាកាមទៅបណ្តុះបណ្តាលនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅប្រទេសថៃ»
កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្...

«៦ចំណុចដែលគេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងករណីវេណេស៊ុយអេឡាបាន...» «៦ចំណុចដែលគេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងករណីវេណេស៊ុយអេឡាបាន...»
ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ភ្នំពេញ៖ ក្នុងរយៈពេលប្រហែលជាមួយសប្ដាហ៍មកនេះ ទាំងអ្នកនយោបាយ អ្នកវិភាគ សកម្មជននយោបាយ និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្នុងបណ្ដាញសង្គម Facebook បានផ្ដោតចំណាប់អារម្មណ៍ខ្លាំង...

«សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦» «សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦»
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបន...

«ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង» «ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង»
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ...

«រដ្ឋបាលស្រុក ខណ្ឌ ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...» «រដ្ឋបាលស្រុក ខណ្ឌ ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...»
នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ...
