Royal Academy of Cambodia
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។ ដោយមើលឃើញទីផ្សារនៃប្រទេស និងអាស៊ាន មានទំហំធំទាំងប្រជាជន(ប្រជាជនចិន ១៣០០លាននាក់ និង អាស៊ាន ៦០០លាននាក់) និង ផលិតផលក្នុងស្រុកសរុប បានធ្វើឱ្យអាស៊ាន និង ចិន សម្រេចបាននូវការបង្កើតកិច្ចព្រមព្រៀងចំនួន បី ដើម្បីបង្ហូរទំនិញ សេវា និងវិនិយោគ។
កិច្ចព្រមព្រៀងនេះ ត្រូវបានបែងចែកជា៣ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានចិនលើទំនិញកិច្ចព្រមព្រៀងពាណិជ្ជកម្មលើសេវាកម្ម និងកិច្ចព្រមព្រៀងវិនិយោគ។ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានចិនលើទំនិញត្រូវបានកាត់បន្ថយអត្រាពន្ធគយបន្តិចម្តងៗរហូតដល់កាត់បន្ថយអស់ ៩០%នៅឆ្នាំ២០១០ សម្រាប់ប្រទេសអាស៊ាន ៦ លើកលែងប្រទេស កម្ពុជា វៀតណាម ឡាវ និង ភូមា ដែលត្រូវកាត់បន្ថយអត្រាពន្ធនាំចូលអស់៩០% នៅឆ្នាំ២០១៥។
តំបន់ពាណិជ្ជកម្មសេរីអាស៊ានចិន បានបង្កើតឱ្យមានទីផ្សាររហូតដល់ ១,៩៤ពាន់លាន និងមាន ផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ៩,៥ ទ្រីលានដុល្លារនៅឆ្នាំ២០១១ ហើយឈានដល់ជិត២០ពាន់លាននៅឆ្នាំ២០២១នេះ។[1]ទំហំពាណិជ្ជ កម្មរវាងអាស៊ាននិងចិនបានកើនឡើង ដែលមិនគួរឱ្យជឿ ពី៨,៣៦ពាន់លានដុល្លារនៅឆ្នាំ ១៩៩១ ដល់ ៦៨៥,២៨ ពាន់ លានដុល្លារនៅឆ្នាំ២០២០ ដែលមានអត្រាកំណើនយ៉ាងខ្ពស់ប្រមាណ ១៦,៥%ជាមធ្យមក្នុងមួយឆ្នាំ។ [2]នៅក្នុងឆ្នាំ ២០២០នេះ បើទោះមានវិបត្តិ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ចិនអាចជំរុញពាណិជ្ជកម្មជាមួយអាស៊ាន បានច្រើនជាការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយនឹងបរទេសរហូតដល់ ៣,៤%ឯណោះ។ ទាំងនេះ បង្ហាញថាទីផ្សារអាស៊ាននៅតែមានសារសំខាន់សម្រាប់ចិន។
នៅចុងឆ្នាំ២០២០ ក្រុមហ៊ុនចិនបានទទួលផលប្រយោជន៍យ៉ាងច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជាចិនតាម រយៈការនាំចូលរហូតដល់ ៥១១ពាន់លានដុល្លារនៅឆ្នាំ២០២០ ដោយជា៩០%នៃមុខទំនិញគឺនាំចូលដោយអត្រាពន្ធស្មើសូន្យ ក្នុងទឹកប្រាក់បន្ថយពន្ធរហូតដល់ប្រមាណ ៥០ពាន់លានដុល្លារ។
កិច្ចសហប្រតិបត្តិការធំធេងនេះ អាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់បណ្តាសមាជិកប្រទេសអាស៊ាន ផង និងប្រទេសចិន ផង បន្ទាប់ពីចិនកា្លយជាដៃគូគ្រប់ជ្រុងជ្រោយរបស់កម្ពុជា និង កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន។ ទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីស្នូលទាំងក្នុងអាស៊ាន និង ភាព ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយចិនផង។
ក្នុងឋានៈជាដៃគូគ្រប់ជ្រុងជ្រោយ និង មិត្តដែកថែប កម្ពុជា បានជួយចិន បើកច្រកទីផ្សារដ៏ធំសម្រាប់ បង្ហូរទំនិញរបស់ ចិនផង និង នាំចូលទំនិញពីអាស៊ានទៅវិញ ជាពិសេសវត្ថុធាតុដើម្បីជាប់អត្រាពន្ធនាំចូល សូន្យភាគរយលើទំនិញជាង ៩០%នៃទំនិញនាំចូល។ ជាមួយគ្នានេះដែរ ក្នុងឋានៈជាប្រធាន អាស៊ាន កម្ពុជាបានដើរតួនាទីសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើកច្រកទីផ្សារសម្រាប់អាស៊ានទាំងមូល ហើយប្រទេសអាស៊ាន៦ ទទួលបានផលប្រយោជន៍មុនគេ ខណៈពេលកម្ពុជា ទើបតែទទួលបានផ្លែផ្កា។
ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន គួរតែបង្កើត ឱ្យមជ្ឈមណ្ឌល បែង ចែងមួយនៅកម្ពុជា (Trade Hub) សម្រាប់ពាណិជ្ជកម្មកម្ពុជាអាស៊ាន តាមរយៈការតភ្ជាប់ផ្លូវដែកពីទីក្រុងគួនមីង ខេត្តយូណាន មកកាន់ប្រទេសកម្ពុជា។ ការបង្កើតមជ្ឈមណ្ឌលបែងចែកទំនិញពាណិជ្ជកម្មចិន-អាស៊ាននេះមានសារ សំខាន់ក្នុងនយោបាយការបរទេស ដែលបង្ហាញពីតួនាទី របស់ចិនក្នុងទសវត្សចុងក្រោយនេះ ក្លាយជាប្រទេសដែលគួររាប់អាន និង ផ្តល់ការអភិវឌ្ឍប្រកបដោយ បរិយាប័ន្នសម្រាប់បណ្តាប្រទេសជាដៃគូជាមួយចិន និង បង្ហាញពិភពលោកថា ចិនបច្ចុប្បន្នមិនមែនដូច ចិនកាលពី៣ទសវត្សមុនទេ។
.................................................................................................................................................................
{1} https://www.statista.com/statistics/796245/gdp-of-the-asean-countries/ និង tradingeconomics.com/china.
[2} https://www.ciie.org/zbh/en/news/exhibition/news/20210913/29410.html
----------------
RAC Media
ប្រភព៖ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក...
Prime Minister Hun Sen has announced that he will travel to Myanmar for a two-day visit on January 7-8 in an effort to restore normalcy to ASEAN proceedings by resolving the country's crisis and bring...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...