ព័ត៌មានផ្ទាល់ខ្លួន៖
- នាមនិងកោត្ដនាម : ស៊ុន សូត (អក្សរឡាតាំង : SUN SOT )
- ថ្ងៃខែឆ្នាំកំណើត : ៥ ធ្នូ ១៩៥៤ សញ្ជាតិ ខ្មែរ
- ទីកន្លែងកំណើត ៖ ភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ដកំពង់ធំ
- កាលបរិច្ឆេទចូលបម្រើការងាររដ្ឋ ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥
- កាលបរិច្ឆេទតែងតាំងស៊ប់ក្នុងក្របខ័ណ្ឌ ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៦
- ទូរសព្ទលេខ ៖ ០១២ ៩៤៧ ៨៣៦, ០៩៩ ៩៤៧ ៨៣៦
ប្រវត្ដិការសិក្សា៖
- ១៩៩៣ : បណ្ឌិតវិទ្យាសាស្ដ្រកសិកម្ម
- ១៩៨១-១៩៩៣ : និស្សិតមហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យប៉ាទ្រីស លុយមុមបា ម៉ូស្គូ
សហភាពសូវៀត - ១៩៧៥-១៩៧៩ : កសិករក្នុងរបប ប៉ុល ពត
- ១៩៧៣-១៩៧៥ : និស្សិតមហាវិទ្យាល័យនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ
- ១៩៧២-១៩៧៣ : សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ
- ១៩៧០-១៩៧២ : សិស្សវិទ្យាល័យទួលស្វាយព្រៃ
ភាសា ៖ ខ្មែរ, បារាំង, រុស្ស៊ី
បទពិសោធន៍ការងារ
១- ការងាររដ្ឋ
- ០៥ សីហា ២០១៨ - បច្ចុប្បន្ន : ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី (ព្រះរាជក្រឹត្យ លេខ នស/រកត/១០១៨/១០៩៧)
- ១៥ សីហា ២០១៦ : សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា (អនុក្រឹត្យ លេខ ៨៧៥ អនក្រ.តត.)
- ២៨ សីហា ២០១៥ : ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជានៃទីស្ដីការគណៈរដ្ឋមន្ដ្រី
- ២០១១ - ២០១៥ : ប្រធានវិស្ថានជីវសាស្ដ្រ វេជ្ជសាស្ដ្រនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា
- ២០០០ - ២០ ឧសភា ២០០៣ ៖ មន្ដ្រី វិទ្យាស្ថានជីវសាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា
- ២០ ឧសភា ២០០៣ - ២០១១ ៖ ប្រធាននាយកដ្ឋានកសិកម្មនៃវិទ្យាស្ថានជីវសាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា
- ១៩៩៥ - ២០០៨ : សាស្ដ្រាចារ្យបង្រៀននិងដឹកនាំសារណានិងនិក្ខេបបទថ្នាក់បរិបញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើននាក់ និងនិក្ខេបបទបណ្ឌិតដែលបានការពារបញ្ចប់ចំនួន៣៤នាក់
- ១៩៩៥ - ១៩៩៩ : បម្រើការងារនៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ១៩៩៩ - បច្ចុប្បន្ន : សាស្ដ្រាចារ្យមហាវិទ្យាល័យវិទ្យាសាស្រ្ដនិងវេជ្ជសាស្ដ្រសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម
២- កម្មសិក្សា
- ២៦ កុម្ភៈ - ០៩ មេសា ១៩៩៧ : ធ្វើកម្មសិក្សាអន្តរជាតិ CIDNACO អ៊ីស្រាអែល ស្ដីអំពី “ផលិតកម្មទឹកដោះអតិផលរបស់សត្វទំពាអៀងនៅតំបន់ត្រូពិច”
- ៣១ មករា - ០៤ កុម្ភៈ ២០០៨ : ទស្សនកិច្ចសិក្សានិងសហប្រតិបត្ដិការរវាងសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ជាមួយសកលវិទ្យាល័យបានសម្ដេចចៅប្រាយ៉ារាជផាត់ ប្រទេសថៃ
- ឆ្នាំ២០០០ ខ្ញុំបាទនិងឯកឧត្តម យឹម វឿនថន ព្រមទាំងសហការីដទៃទៀតបានរួបរួមគ្នាបង្កើតស្ថានីយបង្កាត់ពូជគោដោយសិប្បនិម្មិតរបស់ក្រុមហ៊ុន BIOERYOGENIC មានលោកឧកញ៉ា គិត ធៀង ជាស្ថាបនិកនិងជាម្ចាស់ក្រុមហ៊ុនដែលស្ថានីយនេះមានទីតាំងនៅខណ្ឌទួលគោក ភ្នំពេញ។ ចំណែកឯលទ្ធផលនៅការបង្កាត់ពូជទទួលបានជោគជ័យលើសមធ្យមភាគ។
- ឆ្នាំ២០១២, ២០១៣ និង ២០១៤ ចូលរួមប្រជុំប្រចាំឆ្នាំរវាងរាជបណ្ឌិត្យសភាកម្ពុជានិងបណ្ឌិតសភាសង្គមវៀតណាមនិងឡាវ នៅដាណាង (វៀតណាម) ស្តីពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា នៅខាំមូន (ឡាវ) ស្តីពីកំណើនបៃតងក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
- នៅរាជបណ្ឌិត្យសភាកម្ពុជាស្តីពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើវិស័យកសិកម្មនៅកម្ពុជា
- នៅសណ្ឋាគារភ្នំពេញស្តីពីនិរន្តរភាពសន្តិសុខថាមពលតាមរយៈកំណើនបៃតងក្នុងតំបន់មេគង្គ
- នៅឆ្នាំ២០១៣ ចូលរួមជាមួយវិទ្យាស្ថានបរិស្ថានកូរ៉េនៅរាជបណ្ឌិត្យសភាកម្ពុជាស្តីពីHYDROPONIC AND URBANIZATION AGRICULTURE IN CAMBODIA
៣- ការងារសង្គម
- ២០០៥ - ២០០៨ : សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
- ២០០២ - ២០០៨ : ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម និង អភិវឌ្ឍន៍ជនបទ និងជាសាស្ដ្រាចារ្យនៃសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
- ១៩៩៥ - បច្ចុប្បន្ន : សមាជិកគណបក្សប្រជាជនកម្ពុជា
- ២០០៧ - ២០០៩ : អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល
- ២០០៩ - បច្ចុប្បន្ន : អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្នុងឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល
- ២០១៥ - ២០១៧ : អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្ដតាកែវ
- ២០១៧ - បច្ចុប្បន្ន : អនុប្រធានក្រុមការងារថ្នាក់កញនាលចុះជួយឃុំ ក្នុងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្ដតាកែវ
ស្នាដៃបោះពុម្ពផ្សាយ៖
- ទីផ្សារផលិតផលកម្ម ភ្នំពេញ ព.ស. ២៥៦៣ គ.ស. ២០១៩
- អភិវឌ្ឍន៍ជនបទ ភ្នំពេញ ព.ស. ២៥៦៣ គ.ស. ២០១៩
- ការបង្កាត់ពូជដោយសិប្បនិម្មិត (បសុសម្ភពកម្មនិងស៊ីនេកូឡូស៊ី) ភ្នំពេញ ព.ស. ២៥៦១ គ.ស. ២០១៧
- ប្រព័ន្ធអាជីវកម្មកសិកម្ម ភ្នំពេញ ព.ស. ២៥៦១ គ.ស. ២០១៨
- ផលិតកម្មជ្រូកសាច់ ២០១៤
- ស្ដ្រីក្នុងការអភិវឌ្ឍជនបទ ភ្នំពេញ ២០១០
- របៀបចិញ្ចឹមនិងការពារ ព្យាបាលជំងឺ គោ ក្របី ២០០២
- ការចិញ្ចឹមសត្វរបស់ជនជាតិដើមភាគតិចនៅភូមិភាគឦសាន ២០១១
- IRRIGATED AGRICULTURE IN CAMBODIA 2013
- GREEN GROWTHSTRATEGY IN THE GREAT MEKONG SUB-REGION COUNTRIES: Agriculture sector in Cambodia 2012
- HYDROPONIC AND URBANIZATION AGRICCULTURE IN CAMBODIA 2013
គ្រឿងឥស្សរិយយសនិងលិខិតសរសើរ ៖
- ០៩ មករា ២០១៥ : គ្រឿងឥស្សរិយយសការងារ ថ្នាក់ មេដាយមាស លេខ ៥៣ អនក្រ.តត.
- ២៥ ធ្នូ ២០១២ : គ្រឿងឥស្សរិយយសការងារ ថ្នាក់ មេដាយប្រាក់ លេខ ២៩៦៣ អនក្រ.តត.
- ២៦ កក្កដា ២០០៧ : គ្រឿងឥស្សរិយយស ការងារ ថ្នាក់ មេដាយមាស លេខ ៦០៤ អនក្រ.តត
- ១៨ មករា ២០០៨ : គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ លេខ ៤០ អនក្រ.តត
- ១៨ កក្កដា ២០០៨ : គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា នស/រកត ០៧០៨/៨៤៧
- ៣១ កក្កដា ២០០៨ : គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេនា រាជក្រឹត្យលេខ នស/រកត/០៧០៨/៩២២
- ២០០៥ : Job Award-២០០២-២០០៥ លិខិតសរសើរពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។
(Last updated: ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩)