ព័ត៌មានផ្ទាល់ខ្លួន
- នាមត្រកូល និងនាមខ្លួន: ព្រុំ ម៉ល់ (Prum Moal)
- ថ្ងៃខែឆ្នាំកំណើត : ២១-០៤-៣៧
- ទីកន្លែងកំណើត : ភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង
- ស្ថានភាពគ្រួសារ : រៀបការ
ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា
- ១៩៧៣-៧៦ ឧត្តមសិក្សាកម្រិតបណ្ឌិត នៅសាកលវិទ្យាល័យ Rennes I ក្រុងRenne, ប្រទេសបារាំង
- ១៩៥៨-១៩៦០ ឧត្តមសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Rennes ក្រុង Rennes, ប្រទេសបារាំង
- ១៩៦៣-១៩៦៥ ឧត្តមសិក្សាកម្រិតបរិញ្ញាបត្រនៅឧត្តមសិក្សាកម្រិតបរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសញ្ញាបត្រនិងចំណេះវិទ្យា
- សញ្ញាបត្រថា្នក់បណ្ឌិត ខាងភាសាវិទ្យាទូទៅ[1] ឆ្នាំ១៩៧៦
- សញ្ញាបត្របរិញ្ញាបត្រ : អក្សរសាស្ត្របារាំង ឆ្នាំ១៩៦៥
ឋានៈ
- ទីប្រឹក្សារាជរដ្ឋាភិបាល អាណត្តិទី៥នៃរដ្ឋសភា តាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០២៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ មានឋានៈស្មើរដ្ឋមន្ត្រី។
- ទីប្រឹក្សារាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកភាសាវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជក្រឹត្យលេខ ពរល.១១០៨.៧៨០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ មានឋានៈស្មើរដ្ឋមន្ត្រី
- ទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី តាមព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០០៧ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៦ មានឋានៈស្មើអនុរដ្ឋលេខាធិការ និង លេខ នស/រកត/០៧០៨/៨២៥ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៨ មានឋានៈស្មើរដ្ឋលេខាធិការ
- បណ្ឌិតសភាចារ្យស្ថាបនិក តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៥/២៥២ (ពរល.០៥០៣.២៥៥) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥
- សមាជិកពេញសិទ្ធរាជបណ្ឌិត្យសភាកម្ពុជា តាមអនុក្រឹត្យលេខ ២៤៥ អនក្រ.តត ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២
- សមាជិកគណបក្សប្រជាជនកម្ពុជា, បណ្ណលេខ ៥៥.០៩១៦ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៩៩
បទពិសោធន៍ការងារ
១. កិច្ចការ និង មុខងារ នៅប្រទេសខ្មែរ
១.១ លើកទី១
- បង្រៀនអក្សរសាស្ត្របារាំង នៅវិទ្យាល័យព្រះយុគន្ធរ ភ្នំពេញ (ឆ្នាំសិក្សា១៩៦២-៦៣)
- នាយកសិក្សា នៅវិទ្យាស្ថានជាតិគរុកោសល្យ ភ្នំពេញ (ឆ្នាំសិក្សា១៩៦៣-៦៤)
- អគ្គលេខាធិការ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ ភ្នំពេញ (ឆ្នាំ១៩៦៤-៦៧)
- បេសកកម្មពិសេស នៅខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ ភ្នំពេញ (ពីថ្ងៃទី០១-០៧-៦៧ ដល់ថ្ងៃទី១០-១០-៦៧)
- ព្រឹទ្ធបុរសនៃមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្សសាស្ត្រ ភ្នំពេញ (ពីថ្ងៃទី២៣-១០-៦៧ ដល់ថ្ងៃទី២២-១២-៧១)
- កិច្ចការនៅការិយាល័យភាសាបារាំង នៅនាយកដ្ឋាននៃកិច្ចការគរុកោសល្យ ភ្នំពេញ (ពីថ្ងៃទី២៣-១២-៧១ ដល់ថ្ងៃទី០៨-០៩-៧២)។
១.២ លើកទី២
- បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើសារណានិងនិក្ខេបបទ នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៣។
- បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំសិក្សា ២០០២-២០០៣, ២០០៨-២០០៩, ២០១០-២០១១,២០១៣-២០១៤។
- បង្រៀនវចនវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំសិក្សា២០០៦-២០០៧។
- បង្រៀនសង្គមភាសាវិទ្យា នៅសាកលវិទ្យាល័យខេមរៈ ភ្នំពេញ ឆ្នាំសិក្សា២០០៨-២០០៩។
- បង្រៀនន័យកម្មវិទ្យា នៅវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនិងបច្ចេកវិទ្យា ស្វាយរៀង ឆ្នាំសិក្សា២០០៩-២០១០, ២០១០-២០១១។
- ទទួលបន្ទុកដឹកនាំគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ.) ក្នុងឋានៈជាអនុប្រធានអចិន្ត្រៃយ៍ ពីខែមីនា ឆ្នាំ២០០៧ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១។
- ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។
២. មុខងារ នៅក្រៅប្រទេសខ្មែរ
២.១ មុខងារ មុនចូលបម្រើក្នុងក្របខណ្ឌទំនាក់ទំនងរវាងក្រសួងការបរទេសបារាំងនិងប្រទេសនានា
- បង្រៀនសូរវិទ្យានិងសទ្ទតាវិទ្យាខ្មែរ នៅសាកលវិទ្យាល័យរ៉ែនទី២ ក្រុងរ៉ែន (ប្រទេសបារាំង) ឆ្នាំសិក្សា១៩៧៥-៧៦ និង ១៩៧៦-៧៧។
- នាយកសិក្សា នៅវិទ្យាល័យអេស្សេឡេ និង បង្រៀនភាសាវិទ្យា នៅមហាវិទ្យាល័យអក្សរសាស្ត្រនិងមនុស្ស-សាស្ត្រនៅរដ្ឋធានីលីប្រឺវិល (ប្រទេសហ្គាបុង) ឆ្នាំសិក្សា១៩៧៧-៧៨ និង ១៩៧៨-៧៩។
២.២ មុខងារ ក្នុងក្របខណ្ឌទំនាក់ទំនងរវាងក្រសួងការបរទេសបារាំងនិងប្រទេសនានា
- បង្រៀនភាសាវិទ្យា នៅសាលាគរុកោសល្យជាន់ខ្ពស់ នៅរដ្ឋធានីអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ) ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៦។
- បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទនៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យទូឡេអា (ប្រទេសម៉ាដាហ្គាស្ការ) ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២។
- បង្រៀនភាសាវិទ្យា និង ដឹកនាំការស្រាវជ្រាវធ្វើនិក្ខេបបទ នៅមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រនៃសាកលវិទ្យាល័យអាប៊ីហ្សង់ នៅរដ្ឋធានីអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ) ពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៨។
២.៣ កម្មសិក្សាសុក្រិតកម្ម
- កម្មសិក្សា BLACT (Bureau de Liaison des Agents de Coopération Technique) នៅសាកល-វិទ្យាល័យម៉ារសី (Marseille) ខែកក្កដា ឆ្នា១៩៨៣ ដើម្បីពង្រីកនិងពង្រឹងចំណេះក្នុងការបណ្ដុះបណ្ដាលអ្នកបណ្ដុះបណ្ដាល (គរុនិស្សិត) រៀបចំដោយក្រសួងការបរទេសបារាំង។
- កម្មសិក្សា CRÉDIF (Centre de Recherche et d’Étude pour la Diffusion du Français) នៅសាកលវិទ្យាល័យរូអង់ (Rouen)ខែកក្កដា ឆ្នាំ១៩៨៥ ដើម្បីបង្កើនឧបទេស (didadiqe) ក្នុងការបង្រៀនភាសាបរទេស និង ភាសាទី២ (ភាសាដែលមិនមែនមាតុភាសា ហើយ ក៏មិនមែនជាភាសាបរទេសដែរ គឺភាសាដែលគេប្រើតាំងពីកុមារភាពមក ដូចភាសាបារាំងក្នុងប្រទេសមួយចំនួន នៅទ្វីបអាហ្វ្រិក) រៀបចំដោយសាលាគរុកោសល្យជាន់ខ្ពស់សាំងគ្លូ (Saint-Cloud)។
ស្នាដៃបោះពុម្ពផ្សាយ
១. ជាភាសាបារាំង
- «វិភាគសង្ខេប អំពីទម្រង់ភាសាខ្មែរ» ទស្សនាវដ្ដីសហគមន៍ខ្មែរ លេខ២ ឆ្នាំ១៩៦២ ក្រុងប៉ារីស។
- «សញ្ញាណលិង្គ និង សញ្ញាណវចនៈ ក្នុងភាសាខ្មែរ» ទស្សនាវដ្ដីសហគមន៍ខ្មែរ លេខ៣ ឆ្នាំ១៩៦៤ ក្រុងប៉ារីស។
- អាទ្យាចរិយកម្ម (INITIATION) ខាងភាសាវិទ្យា ឆ្នាំ១៩៩០, មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ)។
- សង្គមភាសាវិទ្យា ១៩៩០, មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ)។
- កម្រងអត្ថបទសិក្សា និង ការណែនាំក្នុងវិធីស្រាវជ្រាវ ១៩៩១, មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកលវិទ្យាល័យទូឡេអារ (ប្រទេសម៉ាដាហ្គាស្ការ)។
- «ការវិភាគរកការឆ្លងគ្នារវាងភាសានិងភាសា និង រវាងវប្បធម៌និងវប្បធម៌» (substrats linguistique et extralinguistique en didactique des langues) ក្នុងសៀវភៅបង្រៀនភាសាបារាំង និពន្ធ នៅប្រទេសខ្មែរ និង នៅប្រទេសម៉ាដាហ្គាស្ការ, បទអន្តរាគមន៍ក្នុងសមាជអន្តរជាតិទី៨ ស្ដីពីការរៀន និង ការបង្រៀនភាសា បោះពុម្ពផ្សាយ នៅឆ្នាំ១៩៩២ ដោយសាកលវិទ្យាល័យគ្រឺណូបល៍ទី៣ (ប្រទេសបារាំង)។
- «អភិក្រមសង្គមភាសាវិទ្យា (Processus sociolinguistique) ក្នុងការវិវឌ្ឍន៍ប្រព័ន្ធវចនវិទ្យានៃភាសាខ្មែរ», ទស្សនាវដ្ដី «Tétralogiques» លេខ៧ ឆ្នាំ១៩៩២ សាកលវិទ្យាល័យរ៉ែនទី២, ក្រុងរ៉ែន (ប្រទេសបារាំង)។
- ភាសាវិទ្យាអនុវត្តន៍ក្នុងការបង្រៀនភាសា, ១៩៩៥ មហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រ សាកល-វិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
- «ផលវិភាគភាសា និង ការសិក្សាអំពីកំហុសក្នុងការប្រើប្រាស់ភាសា», ទស្សនាវដ្ដី លេខ៣១ ឆ្នាំ១៩៩៦ វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍ សាកលវិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
- «វិធីបង្រៀនភាសាដោយយកសមត្ថភាពទំនាក់ទំនងជាមូលដ្ឋាន» (Approche communicative en didactique des langes), ទស្សនាវដ្ដី លេខ៣២ ឆ្នាំ១៩៩៦ វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍, សាកល-វិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
- «គ្រឹះទ្រឹស្ដី ដើម្បីសង្គមភាសាវិទ្យាជាប្រព័ន្ធ», ទស្សនាវដ្ដី លេខ៣២ ឆ្នាំ១៩៩៦ វិទ្យាស្ថានភាសាវិទ្យាអនុវត្តន៍, សាកលវិទ្យាល័យអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ)។
- «ការរួមចំណែក ដើម្បីឱ្យយល់កាន់តែច្បាស់អំពីភាសាល្បាយ ហៅថា «ពីតឈីន» (pidgin)» នៅប្រទេសកូឌីវ័រ (ដឹកនាំកិច្ចការស្រាវជ្រាវរួម) បទអន្តរាគមន៍ក្នុងសមាជទី២១ នៃ «សហគមន៍ភាសាវិទូនៅទ្វីបអាហ្វ្រិកខាងលិច» ដែលបានប្រព្រឹត្តទៅនៅក្រុងអាប៊ីហ្សង់ (ប្រទេសកូឌីវ័រ) ពីថ្ងៃចន្ទ ២៧ ដល់ថ្ងៃសុក្រ ៣១-០៧-៩៨។
- «វិភាគសង្ខេប អំពីទម្រង់ភាសាខ្មែរ» កែតម្រូវបន្ថែមបង្រ្គប់ និង ចុះផ្សាយឡើងវិញ ក្នុងទស្សនាវដ្ដី លេខ១ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០០០ ក្រោយពីបានកែតម្រូវនិងរៀបរៀងឡើងវិញ។
២. ជាភាសាខ្មែរ
- «លទ្ធភាពបង្កើតពាក្យនិងការបង្កើតពាក្យ ក្នុងភាសាខ្មែរ», បទអន្តរាគមន៍ក្នុងសមាជជាតិ ស្ដីពីការស្រាវ-ជ្រាវក្នុងភាសាខ្មែរ រៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅភ្នំពេញ ពីថ្ងៃទី០៧ ដល់ ០៩ ខែកញ្ញា ឆ្នាំ២០០០, ចុះផ្សាយក្នុងទស្សនាវដ្ដីលេខ២ ខែមិថុនា ឆ្នាំ២០០១ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
- «អំពីលក្ខណៈវិនិច្ឆ័យរូបនិយម» ចុះផ្សាយក្នុងទស្សនាវដ្ដីលេខ៣ ខែឧសភា ឆ្នាំ២០០២ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
- មូលដ្ឋាននៃសង្គមភាសាវិទ្យា (សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា) ផ្សព្វផ្សាយដោយអ្នកនិពន្ធ នៅខែកុម្ភៈ ឆ្នាំ២០០៣ ភ្នំពេញ។
- មូលដ្ឋាននៃន័យកម្មវិទ្យាទូទៅ (សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា) ផ្សព្វផ្សាយដោយអ្នកនិពន្ធ នៅខែកុម្ភៈ ឆ្នាំ២០០៣ ភ្នំពេញ។
- មូលដ្ឋាន សូរវិទ្យា សទ្ទតាវិទ្យា និង វិជ្ជាសន្ដាន (សង្ខេបសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជ-បណ្ឌិត្យសភាកម្ពុជា) ផ្សព្វផ្សាយដោយអ្នកនិពន្ធ នៅខែកក្កដា ឆ្នាំ២០០៣ ភ្នំពេញ។
- «ចំណុចគួរកត់សម្គាល់ក្នុងភាសាខ្មែរបច្ចុប្បន្ន» ចុះផ្សាយក្នុងទស្សនាវដ្ដីលេខ៤ ខែកញ្ញា ឆ្នាំ២០០៣ របស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
- «ពណ៌នាសង្ខេបអំពីភាសាស្អូច» (ដឹកនាំកិច្ចការស្រាវជ្រាវរួម) បទអន្តរាគមន៍ក្នុងសន្និសីទជាតិរៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥។
- វេយ្យាកណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប :§ ភាគទី១ សូរ សទ្ទតា អក្ខរាវិរុទ្ធ, (ដោយមានជំនួយពីលោក ជុំ ស៊ុនណាង, លោក ប៊ី សុខគង់, លោក វ៉ាន់ ម៉ូន) ផ្សព្វផ្សាយនៅឆមាសទី១ ឆ្នាំ២០០៦,
- ភាគទី២ វចនវិទ្យា និង ប្រភេទពាក្យ (ដោយមានជំនួយពីលោក កែវ លីណែត និង លោក វ៉ាន់ ម៉ូន) ផ្សព្វផ្សាយនៅឆមាសទី២ ឆ្នាំ២០០៦[1]។
- «ការប្រើប្រាស់សញ្ញាប្រយោគមួយចំនួនក្នុងភាសាខ្មែរបច្ចុប្បន្ន» បទអន្តរាគមន៍ក្នុងសន្និសីទជាតិ ស្ដីពីការ «សិក្សាស្រាវជា្រវ ឯកភាព និង អភិវឌ្ឍន៍ភាសាខ្មែរ» រៀបចំដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៥, បោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី លេខ៧ ខែកក្កដា ឆ្នាំ២០១១ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
- «អំពីគុណនាមក្នុងភាសាខ្មែរបច្ចុប្បន្ន» កិច្ចការស្រាវជ្រាវរួមជាមួយលោក ប៊ី សុខគង់ បោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី លេខ៧ ខែកក្កដា ឆ្នាំ២០១១ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
- អំពីភាសាជនជាតិដើមភាគតិចចំនួនពីរនៅផ្នែកខាងលិចនៃប្រទេសកម្ពុជា : ភាសាស្អូចនិងភាសាសួយ (ក្រោមការដឹកនាំដោយបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ និង បណ្ឌិត Jacques RONGIER) ផ្សព្វផ្សាយនៅខែមីនា ឆ្នាំ២០១៣។
- «លក្ខណៈពិសេសរបស់គុណនាមខ្មែរ» បាឋកថាសម្រាប់ឆ្នាំ២០១៣ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញសិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា។
- «ពាក្យ កន្សោមពាក្យ និង ល្បះ ដែលបញ្ជាក់លក្ខណៈឱ្យនាមសព្ទ» បាឋកថាសម្រាប់ឆ្នាំ២០១៤ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញសិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា។
- «ការសម្របសូរនិងទំនាញសូរ» បាឋកថាសម្រាប់ឆ្នាំ២០១៥ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញ-សិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា។
- «គម្លាតរវាងចំនួនសូរស្រៈនិងសញ្ញាស្រៈ និង គម្លាតរវាងសូរព្យញ្ជនៈនិងសញ្ញាព្យញ្ជនៈ» ថ្លែងក្នុងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រប្រចាំឆ្នាំ២០១៥ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៃរាជបណ្ឌិត្យសភាកម្ពុជា។
- «វិធីកម្លាយក្នុងភាសាខ្មែរ : បញ្ហាកង្វះផ្នត់សម្រាប់ធ្វើវិធីកម្លាយឱ្យមានសម្បូរណ៍បែប, បញ្ហាវិសាលភាពតូចចង្អៀតនៃផ្នត់មួយចំនួន និង បញ្ហាសទិសសូរវេយ្យាករណ៍វិស័យ» បាឋកថាសម្រាប់ឆ្នាំ២០១៧ ក្នុងក្របខណ្ឌនៃភារកិច្ចនៃសមាជិកពេញសិទ្ធ(បណ្ឌិតសភាចារ្យ)នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅសាលរំដួលនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ទី៣១-១០-២០១៧ និង បានចុះផ្សាយនៅក្នុងទស្សនាវដ្ដីនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំទី១៧ លេខ១០ ទំព័រ៣-១៣។
គ្រឿងឥស្សរិយយស
- មេដាយមាសស្ថាបនាជាតិ តាមអនុក្រឹត្យលេខ ១៩២ អនក្រ.តត ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៥។
- មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា តាមអនុក្រឹត្យលេខ ២៣០ អនក្រ.តត ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦។
- មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១១/៣១៦ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១។
- គ្រឿងឥស្សរិយយស ជាតូបការ តាមព្រះរាជក្រឹត្យលេខ ពរល/១៣០៤/៤២៤ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។