បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន

សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ព័ត៌មានផ្ទាល់ខ្លួន៖

  • នាមត្រកូល :  ណាត ប៊ុនរឿន     
  • ភេទ : ប្រុស
  • ថ្ងៃ ខែ ឆ្នាំកំណើត : ០១ ខែមីនា ឆ្នាំ១៩៤៩
  • ទីកន្លែងកំណើត : ភូមិ ប៉ុស្តិចាស់ ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន ខេត្ត ​បន្ទាយមានជ័យ) 
  • សញ្ជាតិ : ខ្មែរ 
  • ឳពុកឈ្មោះ : ណាត ជា   ជនជាតិខ្មែរ    សញ្ជាតិ ខ្មែរ (ស្លាប់)
  • ម្តាយឈ្មោះ : ផែន វឿម  ជនជាតិខ្មែរ     សញ្ជាតិខ្មែរ  (ស្លាប់)
  • ស្ថានភាពគ្រួសារ : រៀបការ 
  • ប្រពន្ធឈ្មោះ ញឹម វ៉ាន់ច័ន្ទកន អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ(រស់)  ជាមន្ត្រីចូលនិវត្តន៍ (អតីតអគ្គាធិការរង ក្រសួងអប់រំ យុវជន និងកីឡា, បណ្ឌិតវិទ្យាសាស្រ្តអប់រំ)

  • ចំនួនបងប្អូនបង្កើតមាន : ០៤ នាក់ (ស្រី ០២)

  1. ណាត ស៊ីវឡាង ភេទស្រី, កើតឆ្នាំ១៩៥៤ មុខរបរ មេផ្ទះ សង្កាត់ បឹងកេងកងទី១ ភ្នំពេញ
  2. ណាត ប៊ុនរ៉ឺក   ភេទប្រុស, កើតឆ្នាំ១៩៥៩ មុខរបរ៖ លក់ដូរ ឃុំ កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ
  3. ណាត ប៊ុនរិន   ភេទប្រុស, កើតឆ្នាំ១៩៦៤ មុខរបរ៖ វិស្វករអគ្គិសនី សង្កាត់បឹងកក់ទី១ ភ្នំពេញ
  4. ណាត ស៊ីវឡាយ ភេទស្រី, កើតឆ្នាំ១៩៧០ មុខរបរ៖ មន្ត្រីអប់រំ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្រសួងអប់រំ យុវជន និងកីឡា

    ការអប់រំ៖

    • ស្ថាប័ន : វិទ្យាស្ថានជាតិវិទ្យាសាស្ត្រអប់រំ ទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីកញ្ញា ឆ្នាំ១៩៨៦ ដល់ខែកក្កដា ឆ្នាំ១៩៩០ សញ្ញាបត្រ បណ្ឌិតផ្នែកអប់រំ
    • ស្ថាប័ន៖ សាកលវិទ្យាល័យភ្នំពេញ  កម្ពុជា ចាប់ពីឆ្នាំ ១៩៨០   ដល់ខែកក្កដា ឆ្នាំ១៩៨៣ សញ្ញាបត្រ បរិញ្ញាបត្រអប់រំ
    • ស្ថាប័ន : មហាវិទ្យាល័យនីតិសាស្ត្រ ភ្នំពេញ កម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ ១៩៧៣ ដល់ខែកក្កដា ឆ្នាំ១៩៧៤ សញ្ញាបត្រ បរិញ្ញបត្រឆ្នាំទី១ មហាវិទ្យាល័យនីតិសាស្ត្រ ភ្នំពេញ កម្ពុជា
    • ស្ថាប័ន : មហាវិទ្យាល័យគរុកោសល្យភ្នំពេញ កម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ១៩៧២ ដល់ខែកក្កដាឆ្នាំ១៩៧៤ សញ្ញាបត្រ គ្រូមធ្យមសិក្សាបឋមភូមិ
    • ស្ថាប័ន : មហាវិទ្យាល័យគរុកោសល្យភ្នំពេញ កម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ១៩៧០ ដល់ខែកក្កដា ឆ្នាំ១៩៧២ សញ្ញាបត្រ គ្រូបឋមសិក្សា

    ភាសា៖

    • ខ្មែរ
    • អង់គ្លេស
    • បារាំង
    • វៀតណាម 

    មុខតំណែង៖ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
    សមាជិកភាពអង្គការវិជ្ជាជីវៈ
    សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ រាជបណ្ឌិតសភាកម្ពុជា
    អតីតភាពការងារ បម្រើការងារ ៤៥ ឆ្នាំ (គិតត្រឹមឆ្នាំ២០១៩)
    បទពិសោធន៍ការងារជាមួយបណ្តាប្រទេសអាស៊ាន៖

    • ប្រទេសវៀតណាម៖ ពីខែកញ្ញា ឆ្នាំ១៩៨៦ ដល់ខែកក្កដា ឆ្នាំ១៩៩០ ការងារ  ៖   សិក្សាថ្នាក់​បណ្ឌិតអប់រំ
    • ប្រទេសឥណ្ឌូនេស៊ី៖ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៣ ការងារ ៖ សមាជិកក្រុមប្រឹក្សា SEAMEO SEAMOLEC
    • ប្រទេសហ្វីលីពីន៖ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦ ការងារ ៖ សមាជិកក្រុមប្រឹក្សា SEAMEO INNOTECH ទស្សនកិច្ចសិក្សាគ្រប់ប្រទេសទាំង១០ និងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំប្រទេសអាស៊ាន SEAMEC

    បទពិសោធការងារ៖

    ១- កាលបរិច្ឆេទ ៖ ខែមេសា ឆ្នាំ២០១៨
    ស្ថាប័ន ៖ រាជបណ្ឌិតសភាកម្ពុជា
    មុខងារ៖ សមាជិកពេញសិទ្ធិ គោរមងារជាបណ្ឌិតសភាចារ្យ

    ២- កាលបរិច្ឆេទ ៖ ខែកញ្ញា ឆ្នាំ២០០៨ ដល់បច្ចុប្បន្ន
    ស្ថាប័ន ៖ ក្រសួងអប់រំ យុវជន និងកីឡា
    មុខងារ៖ រដ្ឋលេខាធិការ
    ទទួលខុសត្រូវ៖ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានសំណង់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ

    ៣- កាលបរិច្ឆេទ ៖ ខែកញ្ញា ឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៨
    ស្ថាប័ន ៖ ក្រសួងអប់រំ យុវជន និងកីឡា
    មុខងារ៖ អនុរដ្ឋលេខាធិការ
    ទទួលខុសត្រូវ៖ នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ និងនាយកដ្ឋានផែនការ

    ៤- កាលបរិច្ឆេទ ៖ ខែមករា ឆ្នាំ២០០១ ដល់ឆ្នាំ២០១៥
    ស្ថាប័ន ៖ គណៈកម្មាធិការជាតិអប់រំសម្រាប់ទាំងអស់គ្នា
    មុខងារ៖ អគ្គលេខាធិការ

    ៥- កាលបរិច្ឆេទ ៖ ខែតុលា ឆ្នាំ២០១៥ ដល់បច្ចុប្បន្ន
    ស្ថាប័ន ៖ យូនេស្កូតំបន់អាស៊ីប៉ាស៊ីហ្វិក(បាងកក)
    មុខងារ៖ អ្នកសម្របសម្រួលថ្នាក់ជាតិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (National SDG4 Coordinator)

    ៦- កាលបរិច្ឆេទ ៖ ខែមករា ឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០០៣
    ស្ថាប័ន ៖ ក្រសួងអប់រំ យុវជន និងកីឡា
    មុខងារ៖ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ

    ៧- កាលបរិច្ឆេទ ៖ ខែមករា ឆ្នាំ១៩៩០ ដល់ខែធ្នូ ឆ្នាំ១៩៩៧
    ស្ថាប័ន ៖ ក្រសួងអប់រំ យុវជន និងកីឡា
    មុខងារ៖ ប្រធានការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ

    ការសិក្សានៅក្រៅប្រទេស ៖

    -    សិង្ហបុរី ៖ វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេស ៣ខែកន្លះ ឆ្នាំ១៩៩២ SEAMEO RELC
    -    ជប៉ុន៖ វគ្គផ្លាស់ប្តូរមន្រ្តីជាន់ខ្ពស់អប់រំ ៣ខែ ឆ្នាំ១៩៩៩ Nagoya Graduate School
    -    សហរដ្ឋអាមេរិក ៖ កម្មវិធីភ្ញៀវអន្តរជាតិ(IVP) សិក្សាប្រព័ន្ធវិមជ្ឈការអប់រំ ១ខែ ឆ្នាំ១៩៩៧

    ស្នាដៃ និងឯកសារបោះពុម្ព ៖

    -    ផែនការជាតិស្តីពីការអប់រំសម្រាប់ទាំងអស់គ្នា ជាភាសាខ្មែរ និងអង់គ្លេស ឆ្នាំ២០០២
    -    ប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀនកម្ពុជា (Nagoya ជប៉ុន) ឆ្នាំ១៩៩៩ ជាភាសាអង់គ្លេស
    -    ការអប់រំគ្រូនៅកម្ពុជា SEAMEO RIHAD ប្រទេសថៃ ឆ្នាំ២០០៤ ជាភាសាអង់គ្លេស
    -    គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ខែកក្កដា ឆ្នាំ២០១៩
    -    គោលនយោបាយជាតិស្តីពីសុខភាពសិក្សា ខែឧសភា ឆ្នាំ២០១៩
    -    ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ឆ្នាំ២០១១
    -    គោលនយោបាយស្តីពីគ្រូបង្រៀន ខែឧសភា ឆ្នាំ២០១៣
    -    ផែនការសកម្មភាព នៃគោលនយោបាយស្តីពីគ្រូបង្រៀន ខែមករា ឆ្នាំ២០១៥
    -    ស្តង់ដាគ្រឹះស្ថានអប់រំគ្រូបង្រៀន ខែធ្នូ ឆ្នាំ២០១៦
    -    ស្តង់ដានាយកសាលារៀន ឆ្នាំ២០១៧
    -    គោលនយោបាយស្តីពីការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្កលិកអប់រំ ខែមិថុនា ឆ្នាំ២០១៧

    ពាក្យទូន្មាន ៖

    -    រៀនធ្វើមនុស្សឱ្យសង្គមត្រូវការ
    -    រៀនធ្វើមនុស្សល្អឱ្យសង្គមទទួលស្គាល់
    -    រៀនស្តាប់ រៀនឆ្លើយ
    -    រៀនធ្វើមនុស្សឱ្យគេគោរព យកគំរូតាម