កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយ៖ បណ្ឌិត សូ សុធីរ- នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ប្រសិទ្ធភាពនៃការសិក្សារបស់សិស្ស ដោយ៖ បណ្ឌិត សូ សុធីរ- នាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
តើអាកាសធាតុ មានលក្ខណៈយ៉ាងដូចម្ដេច នៅថ្ងៃទី៤ ខែមីនាកាលពីឆ្នាំទៅ? អ្នកដឹងតែម្ដងគត់។ ចិត្ដវិទូ នៅតែមិនទាន់ប្រាកដនៅឡើយទេថា តើយើងចងចាំដូចម្ដេច និងហេតុអ្វីបានជាយើងភ្លេច។ ប៉ុន្ដែ គេនៅ តែជឿថា លំនាំនៃការចងចាំ...

លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម លទ្ធផលជាយុទ្ធសាស្ត្រ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម
ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ដល់១២ ខែធ្នូ ឆ្នាំ២០២៣ ទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រទេសសមាជិកអាស៊ាន ក្រោយពេលឡើងកាន់តំណែង ជា នាយករដ្ឋមន្ត្រី របស់សម្តេចធិបតី ហ៊ុន ម៉ាណ...

ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន ដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងនាំមកនូវ ផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន
ចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្តម ផាម មិញ...

ទស្សនវិជ្ជាខ្មែរអំពី អាបោធាតុ(WATER in Khmer Philosophy) ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា- នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជានៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ទស្សនវិជ្ជាខ្មែរអំពី អាបោធាតុ(WATER in Khmer Philosophy) ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា- នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជានៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម
ព្រះពុទ្ធបានបរិយាយអំពីលោកធាតុ៤ គឺ បឋវីធាតុ (ធាតុដី) អាបោធាតុ (ធាតុទឹក) តេជោធាតុ (ធាតុភ្លើង) វាយោធាតុ (ធាតុខ្យល់) ជាលោកធាតុដំបូង ដែលទ្រទ្រង់ការកកើតនៃភាវៈទាំងអស់នៅលើលោកយើងនេះ មានដូចជា មនុស្ស ស...

កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខ កម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយនិងសន្តិសុខ កម្ពុជា-ចិន
ប្រទេសចិនបានបញ្ជាក់ជាថ្មី ពីការបន្តគាំទ្រការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយរយៈពេល ៣ខែ នៃការចេញដំណើររបស់រដ្ឋាភិបាលថ្មី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនា...

ទេសចរណ៍និងចក្ខុវិស័យ២០៥០របស់កម្ពុជា ទេសចរណ៍និងចក្ខុវិស័យ២០៥០របស់កម្ពុជា
ចាប់តាំងពីប្រទេសអាចគ្រប់គ្រងបានទាំងស្រុង ពីការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ប្រមុខដឹកនាំកម្ពុជា ព្យាយាមស្តារសេដ្ឋកិច្ចជាតិឡើងវិញជាបន្តបន្ទាប់ និងបានដាក់ចេញ នូវ គោលនយោបាយយុទ្ធសាស្ត្រជាច្រើន និងជាបន្តបន...
