កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
លទ្ធផលប្រឡងបាក់ឌុប បង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា លទ្ធផលប្រឡងបាក់ឌុប បង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា
ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែលមានរហូតដល់...
បណ្ឌិត យង់ ពៅ៖ ពលរដ្ឋគប្បីសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋ និងទំនាក់ទំនងអន្តរជាតិ ចៀសវាងអ្នកនយោបាយ ញុះញង់ឱ្យធ្លាក់ចូលក្នុងល្បិចកលនយោបាយដោយពុំដឹងខ្លួន បណ្ឌិត យង់ ពៅ៖ ពលរដ្ឋគប្បីសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋ និងទំនាក់ទំនងអន្តរជាតិ ចៀសវាងអ្នកនយោបាយ ញុះញង់ឱ្យធ្លាក់ចូលក្នុងល្បិចកលនយោបាយដោយពុំដឹងខ្លួន
ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជា...
របបរាជានិយមកម្ពុជា ជារាជានិយមដែលមានលក្ខណៈពិសេសដោយឡែកមួយនៅលើពិភពលោក របបរាជានិយមកម្ពុជា ជារាជានិយមដែលមានលក្ខណៈពិសេសដោយឡែកមួយនៅលើពិភពលោក
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្រោយការបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយសភាធម្មនុញ្ញ ដែលសមាជិកសុទ្ធសឹងជាតំណាងរាស្ត្រទើបជាប់ឆ្នោត បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់យកនូវរបបរាជានិ...
បណ្ឌិត យង់ ពៅ៖ វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណប៉ុណ្ណោះទេ តែវត្ថុទាំងនោះក៏មានគុណតម្លៃជាអរិយធម៌ផងដែរ បណ្ឌិត យង់ ពៅ៖ វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណប៉ុណ្ណោះទេ តែវត្ថុទាំងនោះក៏មានគុណតម្លៃជាអរិយធម៌ផងដែរ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និងហានិភ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានប្រសា...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយបណ្ឌិត...
បណ្ឌិត យង់ ពៅ៖ រដ្ឋាភិបាលមានភាពចាំបាច់ការពាររដ្ឋធម្មនុញ្ញ សន្តិភាព និងការអភិវឌ្ឍប្រទេស ដែលត្រូវតែចាត់វិធានការទប់ស្កាត់ការញុះញង់នយោបាយ បង្កអស្ថិរភាពក្នុងសង្គម បណ្ឌិត យង់ ពៅ៖ រដ្ឋាភិបាលមានភាពចាំបាច់ការពាររដ្ឋធម្មនុញ្ញ សន្តិភាព និងការអភិវឌ្ឍប្រទេស ដែលត្រូវតែចាត់វិធានការទប់ស្កាត់ការញុះញង់នយោបាយ បង្កអស្ថិរភាពក្នុងសង្គម
មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ...