កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃ ពាក់ព័ន្ធនឹងការឃុំខ្លួនកងទ័ពខ្មែរទាំង១៨នាក់ បានបង្ហាញពីចរិតអសីលធម៌ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃ ពាក់ព័ន្ធនឹងការឃុំខ្លួនកងទ័ពខ្មែរទាំង១៨នាក់ បានបង្ហាញពីចរិតអសីលធម៌ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ
ដោយ៖ បណ្ឌិត យង់ ពៅ ជាមួយនឹងជំហរក្រអឺតក្រទម អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងថា ការចាប់ខ្លួន និងឃុំខ្លួនកងទ័ពកម្ពុជាទាំង១៨នាក់ អនុលោមទៅតាមច្បាប់អន្...
ហេតុអ្វីថៃមិនព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលខ្លួនប្រើល្បិចចាប់ជាចំណាប់ខ្មាំងទាំងខុសច្បាប់? ហេតុអ្វីថៃមិនព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលខ្លួនប្រើល្បិចចាប់ជាចំណាប់ខ្មាំងទាំងខុសច្បាប់?
ដោយ៖ លឹម សុវណ្ណរិទ្ធ ទោះជាបទឈប់បាញ់បានចូលជាធរមានក្ដី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺប្រមាណជា៨ម៉ោងក្រោយ ថៃបានបើកការវាយប្រហាររយៈពេលខ្លី ក្នុងគោលដៅប៉ុនប៉ងឱ្យកម្ពុជ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២៣គ្រួសារ មកពីខេត្តព្រះវិហារ និងឧត្ដរមានជ័យ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២៣គ្រួសារ មកពីខេត្តព្រះវិហារ និងឧត្ដរមានជ័យ
(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលរួមមានសាច់ច្រកក...
ចលនាខ្មែរនិយម គាំទ្រផលិតផលខ្មែរ ពង្រីកបរិមាណ ពង្រឹងគុណភាព ចលនាខ្មែរនិយម គាំទ្រផលិតផលខ្មែរ ពង្រីកបរិមាណ ពង្រឹងគុណភាព
ដោយ៖ បណ្ឌិត យង់ ពៅ ចលនាជាតិនិយម ឬយើងអាចនិយាយដោយខ្លីបានថា «ខ្មែរនិយម» គឺជាពាក្យដែលងាយស្រួលនិយាយ និងងាយចងចាំ ដើម្បីបំផុសបន្ថែមនូវចរន្ត...
ការរំលោភបទឈប់បាញ់៖ ថៃមិនត្រឹមតែព្យាយាមញុះឱ្យកម្ពុជាផ្ទុះអាវុធមុនប៉ុណ្ណោះទេ តែក៏ជាការស្ទាបស្ទង់ជំហរដោះស្រាយរបស់ប្រធានអាស៊ាន និងប្រតិកម្មសហរដ្ឋអាម៉េរិកផងដែរ ការរំលោភបទឈប់បាញ់៖ ថៃមិនត្រឹមតែព្យាយាមញុះឱ្យកម្ពុជាផ្ទុះអាវុធមុនប៉ុណ្ណោះទេ តែក៏ជាការស្ទាបស្ទង់ជំហរដោះស្រាយរបស់ប្រធានអាស៊ាន និងប្រតិកម្មសហរដ្ឋអាម៉េរិកផងដែរ
ដោយ៖ លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃបានធ្វើសកម្មភាពឈ្លានពាន និងបង្កហេតុម្ដងហើយម្ដងទៀត ដែលចាប់ផ្ដើមឡើងដំបូងដោយព្...
បទវិចារណកម្ម៖ កម្មវិបាកនៃសង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកលើកំណើនសេដ្ឋកិច្ចសាកល Impacts of China-USA trade war on global economic growth in 2025 បទវិចារណកម្ម៖ កម្មវិបាកនៃសង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកលើកំណើនសេដ្ឋកិច្ចសាកល Impacts of China-USA trade war on global economic growth in 2025
ដោយបណ្ឌិត ហុង វណ្ណៈ ប្រធាននាយដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា I. សេចក្តីផ្តើម សង្គ្រាមពាណិជ្ជកម្ម ត្រូវបានពិភពលោកបានចាប់អារម្មណ៍ខ្លា...