ព័ត៌មាន

«ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងជាច្រើនអញ្ជើញចូលទស្សនានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»
24
1056

កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, សាលា​ខេត្តព្រះវិហារ និង សាលាស្រុកឆែប ដើម្បីចូលទស្សនាឈ្វេងយល់អំពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានទីតាំស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនៃការចូលទស្សនាឈ្វេងយល់របស់គណៈប្រតិភូ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យ​ស​ភាកម្ពុជា តេជោសែន ឫស្សីត្រឹបបានដឹកនាំក្រុមការងាឧទ្យានររៀបចំធ្វើបទបង្ហាញជូនដល់គណៈប្រតិភូ ដើម្បីឈ្វេង​​យល់បន្ថែម ដោយបានផ្តោតទៅលើខ្លឹមសារសំខាន់ៗចំនួនបី រួមមាន៖

១)- ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងកសិដ្ឋានចិញ្ចឹមសត្វពពែ និងចៀម ដើម្បីជំរុញផលិតកម្មគោទឹកដោះនៅប្រទេសកម្ពុជា, លើកស្ទួយជីវភាពប្រជាកសិករនៅជនបទតាមរយៈការចិញ្ចឹមគោទឹកដោះ និងចិញ្ចឹមពពែ ដោយ​កែប្រែឥរិយាបទប្រជាសហគមន៍ជុំវិញឧទ្យានកុំឱ្យកាប់ព្រៃឈើ, ចងក្រងឯកសារនិងបង្រៀនអំពីរបៀបចិញ្ចឹមគោទឹកដោះ និង បង្កើនផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស

២)- ធនធានធានធម្មជាតិដូចជាព្រៃឈើ ផ្កាព្រៃ និងសត្វព្រៃជាច្រើនប្រភេទ ដោយបានសហការជាមួយក្រុមថតរូបវត្តមានសត្វមានសត្វស្លាបនៅកម្ពុជា និងបានរកឃើញសត្វស្លាបចំនួន ១២៩ប្រភេទ ហើយក្រុមការងារបានចុះអប់រំផ្សព្វ​​ផ្សាយដល់ប្រជាជនឱ្យចូលរួមអភិរក្សថែរក្សា និង ការចូលរួមបោះជំរំរបស់សិស្សនិស្សិតនៅតាមសាកលវិទ្យា​ល័យ។

៣)-ធនធានវប្បធម៌ដូចជាឡស្លដែកបុរាណ ដែលឧទ្យានបានធ្វើកំណាយ ស្រាវជ្រាវឃើញឡស្លដែកចំនួន ៤បណ្តុំធំៗ ដែលទួលឡចំនួន ៦៤ទួល និងបានបង្កើតសារមន្ទីរនៅនឹងកន្លែង និងជនជាតិកួយដែលជាជាតិពន្ទុវិទ្យា។

បន្ទាប់ពីបទបង្ហាញដែលបានរៀចំឡើងដោយក្រុមការងាររបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដែលដឹកនាំ ដោយ ឯកឧត្តម ឡូយ សុផាត រួមទាំងថ្នាក់ដឹកនាំដែលបានអញ្ជើញ​មកពីក្រសួងនានាផងនោះក៏បានអញ្ជើញទស្សនាផ្ទាល់ដល់កសិដ្ឋានចិញ្ចឹមគោ​ ពពែ និងចៀមផងដែរ។

RAC Media

ប្រភព៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប


សេចក្តីប្រកាស