ព័ត៌មាន

«ក្រុមការងារថ្នាក់ជាតិរាជបណ្ឌិត្យសភាកម្ពុជា ចុះកាន់បិណ្ឌវត្តមង្គលមានលក្ខណ៍និងវត្តសិរីដំណាក់»
16
671

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមាន៖
- លោក ប៊ុត សុមេត
- លោក ហេង វីរិទ្ធិ
- លោកបណ្ឌិត ហាក់ ធីរោ
- លោកបណ្ឌិត វង្ស មេង និងគ្រួសារ
- លោកស្រីបណ្ឌិត ជា វណ្ណី
- លោកស្រី សំរឹទ្ធិ ទេពីនិងក្រុមគ្រួសារ

ចូលរួមនិងនាំយកបច្ច័យរបស់ក្រុមការងារ ចំនួន៤០ម៉ឺនរៀល បច្ច័យបន្ថែម៥ម៉ឺលរៀលពីមន្ត្រីរ.ប.ស.ក. និងទេយ្យទាន មកប្រគេនដល់វត្តមង្គលមានលក្ខណ៍ នៅភូមិត្រពាំងស្វាយ និងវត្តសិរីដំណាក់ ភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង។ បន្ថែមពីលើនេះ ក្រុមការងារបានចូលបច្ច័យសម្រាប់ចាក់ដីលើផ្លូវចូលវត្តសិរីដំណាក់ ចំនួន ១២ម៉ឺនរៀល ជូនដល់លោកតាអាចារ្យវត្តសិរីដំណាក់។

ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បាននាំយកទឹកដោះគោស្រស់ ផលិតផលខ្មែរ ពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ចំនួន៣៨៣លីត្រ មកចែកជូនលោកតាលោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត និងកុមារាកុមារី ភ្លក្សផលិតផលរបស់ខ្មែរយើងផងដែរ។

២១ កញ្ញា ២០១៩
ឃុំត្រពាំងធំខាងជើង

RAC Media


សេចក្តីប្រកាស