ព័ត៌មាន

«ជំនួបថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍»
30
559

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩ ម៉ោង៩ព្រឹក។ ជំនួបដ៏កម្រនេះ ធ្វើឡើងដើម្បីពិគ្រោះយោបល់ពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ហើយនេះក៏ជាចំណែកមួយនៃការស្រាវជ្រាវបឋមលើគម្រោងស្រាវជ្រាវ អំពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា។ 

កិច្ចសន្ទនា បានធ្វើឡើងលើដោយផ្តោតលើបញ្ហា ៨ចំណុច ដូចខាងក្រោម៖
១) បញ្ហាសហគមន៍ទេសចរណ៍
២) បញ្ហាធនធានមនុស្ស និង ការបណ្តុះបណ្តាល
៣) បញ្ហាដឹកជញ្ជូន
៤) បញ្ហាម្ហូបអាហារ
៥) បញ្ហាទីផ្សារ និង ការផ្សព្វផ្សាយ
៦) បញ្ហាស្តង់ដាទេសចរណ៍
៧) បញ្ហាអនាម័យនិងសំរាម
៨) បញ្ហាទីក្រុងស្អាត និង ទីក្រុងទំនើប

កិច្ចពិភាក្សាបានផ្តល់ទិន្នន័យសំខាន់ៗជាច្រើនសម្រាប់ការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ 

សូមបញ្ជាក់ដែរថា កិច្ចពិភាក្សានេះ បានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង ផ្តល់ទិន្នន័យយ៉ាងច្រើនដល់អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media


សេចក្តីប្រកាស