ព័ត៌មាន

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ
20
22

កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ 

  • ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិ
  • ពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរ

សាធារណជន អាចចូលរួមស្តាប់ដោយសេរី នៅរាជបណ្ឌិត្យសភាកម្ពុជា


សូមបញ្ជាក់ថា កម្មវិធីនេះ បានចាប់ដំណើរការមកតាំងពីថ្ងៃទី២៨ ខែឧសភា មកម្លេះ ដែលក្នុងពេលចាប់ផ្តើមនោះ រាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញគណបក្សនយោបាយចំនួន២០ តែបានឆ្លើយតបចូលរួមត្រឹមតែ១៨គណបក្សនយោបាយប៉ុណ្ណោះ។ ការរៀបចំកម្មវិធីនេះឡើង រាជបណ្ឌិត្យសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្របសម្រួល អញ្ជើញគណបក្សនយោបាយទាំង១៨គណបក្សនយោបាយ មកបង្ហាញជូនសាធារណជន អំពីកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្សខ្លួននៅថ្ងៃទី២៨ ខែឧសភា កាលពីម្សិលម៉ិញនេះ។ 

តំណាងគណបក្សនយោបាយចូលរួមកម្មវិធីកិច្ចពិភាក្សាពីគោលនយោបាយបក្សនយោបាយ ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៨


នៅថ្ងៃទី២៩ នេះ មានគណបក្សនយោបាយចំនួន ៤ហើយដែលបានចូលរួម បកស្រាយពីគោលនយោបាយអទិភាព បូករួមការសួរដេញដោយរវាងតំណាងគណបក្សនយោបាយ និងសាធារណជនដែលបានចូលរួមពេញមួយថ្ងៃនេះ គឺ៖
  • ពេលព្រឹក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពិភាក្សាដេញដោយតទល់ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលព្រឹក។
  • ពេលរសៀល គណបក្សហ៊្វុនស៊ីនប៉ិច និង គណបក្សសញ្ជាតិកម្ពុជា បានក្លាយជាដៃគូពិភាក្សាដេញដោលគ្នាពីគោលនយោបាយរបស់គណបក្សខ្លួន។

តំណាងគណបក្សប្រជាជនកម្ពុជា (រូបឆ្វេង) និងតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (រូបស្តាំ) 

តំណាងគណបក្សហ៊ុ្វនស៊ីនប៉ិច (រូបឆ្វេង) និងគណបក្សសញ្ជាតិកម្ពុជា (រូបស្តាំ)

សូមបញ្ជាក់ថា ការពិភាក្សាដេញដោលនេះ ត្រូវធ្វើឡើងដោយមានបង្ហាញជូនពីគោលនយោបាយគណបក្ស ពីយុទ្ធសាស្ត្រដើម្បីសម្រេចឱ្យបាននូវគោលនយោបាយដែលដាក់ចេញមក។ អ្វីដែលសំខាន់នោះគឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមជាអ្នកសម្របសម្រួលដោយផ្ទាល់ បានផ្តល់ឱកាសឱ្យវាគ្មិនតំណាងគណបក្សនយោបាយនីមួយៗ បានសួរដេញដោលគ្នាអំពីការលើកឡើងផ្សេងៗ ក៏ដូចជាការផ្តល់ឱកាសជូនដល់សាធារណជនដែលបានអញ្ជើញមកស្តាប់ដោយផ្ទាល់។

នៅថ្ងៃបន្តបន្ទាប់មកទៀត គឺចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា គឺជាឱកាសដែលគណបក្សនយោបាយផ្សេងទៀតទាំង១៤គណបក្ស នឹងអញ្ជើញចូលរួមជជែកដេញដោលគ្នាតាមកាលវិភាគរៀងគ្នា (សូមពិនិត្យមើលកាលវិភាគ ក្នុងរូបភាពភ្ជាប់ស្រាប់)។ វេទិកានេះ គឺរៀបចំឡើងសម្រាប់សាធារណជនទូទៅដែលមានបំណងចង់ដឹងអំពីគោលនយោបាយរបស់គណបក្ស និងសម្រាប់អ្នកដែលតែងខ្វាយខ្វល់ ហើយត្រូវការសម្រេចចិត្តឱ្យច្បាស់សម្រាប់ថ្ងៃពិសេស ថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។


ព័ត៌មាន និងរូបភាពដោយ ស៊ាង រ៉ូហ្សាត
RAC Media

សេចក្តីប្រកាស