ព័ត៌មាន

ការវិវត្តនៃរដ្ឋបាលដែនដីខ្មែរ(តាំងពីសម័យមុនអង្គរ រហូតដល់ឆ្នាំ១៩៩៣) ដោយ​៖ បណ្ឌិត ហែម ឡាច -មន្ត្រីនាយកដ្ឋាននីតិសាស្ត្រវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
82
1463

ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព និងភាពសុខដុមរមនា។

ការរៀបចំរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិវែងឆ្ងាយនិងលំបាកស្មុគស្មាញដោយហេតុថា ប្រទេស​កម្ពុជាយើងបានឆ្លងកាត់នូវប្រវត្តិសាស្ត្រនៃសង្គ្រាម និងបដិវត្តន៍ផ្ទៃក្នុងជាច្រើនលើកច្រើនសា ច្រើនតំណមកហើយ។ យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ខ្មែរយើងបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រ​ជាបន្តបន្ទាប់ដូចជា នគរភ្នំ ចេនឡា អង្គរ ចតុម្មុខ លង្វែក ឧត្តុង្គ អាណានិគមនិយមបារាំង សង្គម​រាស្ត្រនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងចុងក្រោយនេះគឺ ព្រះរាជាណាចក្រកម្ពុជា។

ពីសម័យកាលមួយទៅសម័យកាលមួយ របៀបរបបនៃការរៀបចំរដ្ឋបាលដែនដីមានការប្រែប្រួលជានិច្ច អាស្រ័យដោយកត្តាសំខាន់ពីរគឺ អំណាច និងសិទ្ធិនៃការគ្រប់គ្រងទឹកដី។

សូមទាញយកអត្ថបទលម្អិត និងអត្ថបទស្រាវជ្រាវជាច្រើនទៀត ដោយមកអានពីតំណភ្ជាប់៖

https://www.rac.gov.kh/researchs-categories/9/researchs#main-container




សេចក្តីប្រកាស