ព័ត៌មាន

បញ្ញាជន ១៣រូប ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
ទំនាក់ទំនងអាម៉េរិក-រុស្ស៊ីក្នុងឆ្នាំ២០២០ ៖ ការបញ្ចប់ការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាពឬ? ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកនិងរុស្ស៊ីមានសកម្មភាពតិចតួចប៉ុណ្ណោះក្នុងការធ្វើឱ្យមានវឌ្ឍនភាពស្តីពីការគ្រប់គ្រងអាវុធយុទ្ធសាស្រ្ត។ ផ្ទុយទៅវិញ មានបញ្ហាជាច្រើនបណ្តាលឱ្យមានការលុបចោលនូវកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីនៅក្នុងតំបន់នេះ។ លើសពីនេះទៅទៀត និន្នាការអវិជ្ជមានមើលទៅទំនងជានៅតែបន្ត។ កាលពីខែសីហា ឆ្នាំ ២០១៩ សហរដ្ឋអាម៉េរិកបានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (Intermediate-Range Nuclear F...

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម»
កាលពីរសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖ RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

មន្ត្រីជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា ស្នើអ្នកបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើន
សូមឱ្យប្រធានថ្មីនៃវិទ្យាស្ថានជាតិភាសាខ្មែរ ដែលត្រូវបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ក្នុងពិធីផ្ទេរឱ្យបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានវិទ្យាស្ថានភាសាជាតិ បន្តនាថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ខណៈឯកឧត្ដមបណ្ឌិត ជួរ គារី អតីតប្រធានវិទ្យាស្ថានភាសាជាតិត្រូវចូលនិវត្តន៍...

ការបោះឆ្នោតមុនអាណត្តិនៅប្រទេសសិង្ហបុរី ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ប្រទេសសិង្ហបុរី បានសម្រេចចិត្តរំលាយសភា និងបោះឆ្នោតមុនបញ្ចប់អាណត្តិ តាមការ ស្នើសុំរបស់លោក នាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។លោក លី ស៊ានឡុងបានថ្លែងថា ការបោះឆ្នោតមុនអាណត្តិនៅពេលនេះ នឹងលុបចោល បញ្ហាដែលនៅសេសសល់ ហើយវានឹងផ្ដល់អាណត្តិប្រាំឆ្នាំដល់រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតសំខាន់លើកិច្ចការជាតិ និងការសម្រេចចិត្តដ៏លំបាកនានាដែលត្រូវធ្វើ។នៅមុនធ្វើសេចក្ដីសម្រេចចិត្តនេះ នាយករដ្ឋមន...
ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា
កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ: កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖ RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

សកម្មភាពចុះស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាណាចក្រខ្មែរ» នៅខេត្តកំពង់ធំនិងខេត្តសៀមរាប ដោយ៖ ហៀង លាងហុង
រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន សុរាវនិត)កាលពីថ្ងៃសុក្រ ទី៣ ដល់ថ្ងៃច័ន្ទ ទី៦ ខែកក្កដា គ.ស.២០២០ ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកស្រាវជ្រាវគឺ លោកបណ្ឌិត ហេង ហុកវេន លោក សាន សុរាវនិត...

«លោកបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជាជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលដល់អាយុចូលនិវត្តន៍រហូតដល់មានការតែងតាំងប្រធានវិទ្យាស្ថានជាផ្លូវការ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថានភាសាជាតិក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ...

ប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»
RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

«បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី៖ កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិកផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក និងក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់ និងលើសពីនេះ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្...
