ព័ត៌មាន

វិន័យគ្រួសារ ជាគ្រឹះរឹងមាំ ជួយកុមារក្លាយជាមនុស្សធំដ៏ជោគជ័យក្នុងសង្គម ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ
សូមជូនខ្សែវីដេអូស្តីពី៖ «ពិធីលៀងមេមត់ នៅតំបន់អង្គរ ខេត្តសៀមរាប»- ដឹកនាំផលិតដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ថត និងកាត់តរូបភាពដោយ៖ លោក នឿន សុធា- បញ្ចូលសម្លេងដោយ៖ កញ្ញា តាកេត ស័កដាពិធីលៀងមេមត់ នៃតំបន់អង្គរ ខេត្តសៀមរាប ដែលផលិតដោយក្រុមស្រាវជ្រាវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។

«តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាចុងភៅអាជីពមួយរូប?»
សិក្ខាកាមទាំងអស់ដែលបានមកទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការក្លាយទៅជាចុងភៅអាជីពម្នាក់ គឺទាមទារឱ្យយើងយល់ច្បាស់ ពីវិធីសាស្រ្តជាច្រើនដូចជា៖ -បច្ចេកទេសចម្អិន -របៀបរក្សាទុកសាច់និងបន្លែ -ការរក្សាអនាម័យ -ការលាយគ្រឿងផ្សំ -ការប្រើប្រាស់សម្ភារៈចម្អិន និង-ក្រមសីលធម៌វិជ្ជាជីវៈជាចុងភៅដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវិធីសាស្រ្តនានាអំពីរបៀបចម្អិនពិតប្រ...

ការសិក្សាទៅលើជំងឺថប់បារម្ភរបស់និស្សិតវិស្វករនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ដោយ៖ លោក លី តុង , លោក មាឃ សារី, លោក សូ សុធីរ, លោកស្រី ឃាង ធានី- កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(២), ខែធ្នូ ២០២២
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្រិតជំងឺថប់បារម្ភរបស់ហ្ស៊ុង (Zung Self-Rating Anxiety Scale) ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យពីនិស្សិត។ និស្សិតវិស្វករឆ្នាំទី២នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៣២៩នាក់បានចូលរួមក្នុងការសិក្សានេ...

ហេតុអ្វីចិនមិនឆ្លៀតវាយយកតៃវ៉ាន់ក្រោយរុស្ស៊ីធ្វើសង្គ្រាមលើអ៊ុយក្រែន? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ - ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា
បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ហើយបានបង្កើតរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលជារដ្ឋាភិបាលមូលធននិយមមួយនៅលើដែនកោះមួយនេះ។ កាលណោះ កងទ័ពសាធារណរដ្ឋប្រជាមានិតចិនមិនបានបន្តគោលដៅទៅវាយរំលំរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលតាំងមូលដ្ឋាននៅលើដែនកោះមួយ...
ប្រាសាទព្រះធាតុបារាយណ៍ និង រចនាសម្ព័ន្ធបុរាណវត្ថុនៅជុំវិញតំបន់ប្រាសាទ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌរូបី (កេរដំណែលបន្សល់ពីដូនតាតាំងពីសម័យបុរាណ)។ សម្បត្តិបេតិកភណ្ឌទាំងនោះរួមមានប្រាសាទបុរាណ វិហារពុទ្ធសាសនាបុរាណ ស្ពានបុរាណ ឡបុរាណ ផ្លូវបុរាណ ភូមិដ្ឋានបុរាណ បារាយណ៍ ឡកុលាលភាជន៍ ជាដើម ។ល។ប្រាសាទព្រះធាតុបារាយណ៍គឺជាប្រាសាទបុរាណមួយចាត់ទុកថាជាសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានកសាងនៅក្នុងទឹកដីភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទោះបីប្រ...

ទស្សនវិជ្ជាហិណ្ឌូ ៖ ទ្រឹស្តីសំសារៈនិងមោក្ស ដោយ៖ បណ្ឌិត ប៉ាន់ វុត្ថា មន្ត្រីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថាន មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សារ មានការផ្សារភ្ជាប់ជាមួយនឹងគំនិតទស្សនវិជ្ជាស្តីពី កម្ម (karma) ឬ អំពើ។ វាជា កម្ម ឬ អំពើ របស់យើងដែលកំណត់ថា តើយើងនឹងកើតឡើងវិញជាមនុស្ស ឬ ជាសត្វ (ដូចជាសត្វឆ្កែ ឆ្មា ថ្លែន បង្គួយ ជីងចក់...) ពោលគឺ ពីក្នុងចំ...
ទស្សនវិជ្ជាសង្គម ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្ស សាស្ត្រនិងវិទ្យាសាស្រ្តសង្គម
មនុស្សជាតិទូទៅ ទោះចង់ឬមិនចង់ តែងបានអនុវត្តទ្រឹស្តីទស្សនវិជ្ជាសង្គម ដោយចៀសមិនរួច។ ទស្សនវិទូជាច្រើនបានកំណត់សកម្មភាពមួយចំនួនសម្រាប់ សម្គាល់ថាមនុស្សជាតិពិតជាបាននិងកំពុងរស់នៅដោយប្រើប្រាស់ទស្សនវិជ្ជាសង្គម។ តើទស្សនវិជ្ជាសង្គមមានធាតុនិងខ្លឹមសារសំខាន់អ្វីខ្លះ សម្រាប់ជួយកែប្រែមនុស្សក្នុងសង្គមឲ្យមានការរស់នៅកាន់តែប្រសើរឡើង?សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖http://rac.gov.kh...
ហេតុអ្វីនយោបាយការបរទេសចិនជាមួយកម្ពុជាលេចធ្លោជាងសហរដ្ឋអាម៉េរិក? ដោយ៖ ផាញ់ សារឿន
ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានសរសេរពីទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ជាពិសេសលើប្រធានបទក្ដៅចំពោះការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិន រហូតដល់វិវឌ្ឍនាការពី “មិត្តដែកថែប” ទៅ “មិត្តត្បូងពេជ្រ”។ សព្វថ្ងៃនេះ វិនិយោគិនចិនដែលមកវិនិយោគនៅកម្ពុជាគឺមានសភាពល្អប្រសើរ និងវិនិយោគស្ទើគ្រប់វិស័យដូចជា ការសាងសង់អាកាសយានដ្ឋានធំៗ វិស័យឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរ វិស័យសំណង់ គ្រឿងអេឡិចត្រូនិច និងអគ្គិសនីជ...

ហេតុអ្វីកម្ពុជានិងចិនបានឈានមកដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ
កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករស់នៅកម្ពុជាជាដើមប៉ុណ្ណោះ។ ចំណែកទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ សម្ដេចព្រះនរោត្ដម សីហនុ និងនាយករដ្ឋមន្ដ្រីចិន...
