ព័ត៌មាន

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ជំរុញនិងគាំទ្រ ឱ្យធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រម....
ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។ពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីឥស្សរជ...

« ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល» ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា
នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី នៅអគារខេមរវិទូ...

ការអប់រំប្រកបដោយគុណតម្លៃព្រះពុទ្ធសាសនាដល់ព្រះសង្ឃ ដោយ៖ លោក ប៉ាន់ សំណាង- នាយកដ្ឋានវិទ្យាសាស្ដ្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយាយពីពាក្យថា«សង្ឃ»គឺជាភាសាសំស្ក្រឹតដែលមានអត្ថន័យថា «សហគមន៍» ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្ដៅទៅរកសហគមន៌អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ឬត្រូវបានគេហៅម្យ៉ាងទៀតថាជា ភិក្ខុឬភិក្ខុនី ព្រះសង្ឃ និងដូនជីជាដើម។...

សិក្ខាសាលាអន្តរជាតិ នៃស្ថាប័នស្រាវជ្រាវរបស់ប្រទេស ៖ កម្ពុជា ឡាវ វៀតណាម និង KEI (ប្រទេសកូរ៉េ)
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smart Cities for Green Growth) នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងស...

ទស្សនវិជ្ជាសង្គមខ្មែរតាមរយៈពិធីភ្ជុំបិណ្ឌនៅកម្ពុជា ដោយ៖ លោក ឈុន ផាវ៉េង - នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាវិធីប្រពៃណីផ្លូវការសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ថ្វីត្បិតពិធីបុណ្យនេះមិនឃើញមានចែងច្បាស់ក្នុងគម្ពីរពុទ្ធសាសនាក៏ដោយ ក៏ពុទ្ធសាសនិកជនខ្មែរបានខំកែច្នៃរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនេះឱ្យស្របតាមបែបបទនៃព្រះពុទ្ធនិយមផងដែរ។ ជាតិសាសន៍នានាដែលកាន់ពុទ្ធសាសនាដែរ គេមិនបានប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌដូចខ្មែរឡើយ ប៉ុន្តែគេមានពិធីបុណ្យប្រពៃណីផ្សេងៗទៅវ...

បណ្ឌិត្យសភារបស់កម្ពុជា ឡាវ វៀតណាម៖ ជំនួបពិភាក្សានៅក្រុងហូជីមិញ លើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចឌីជីថល
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល» ដែលបាននិងកំពុងប្រព្រឹត្តទៅនៅក្រុងហូជីមិញ នៃប្រទេសវៀតណាម។សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈ ពិភាក្សា និងចែករំលែកបទពិសោធន៍នៃការអ...

ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ...
ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងតែរក្សាទំនាក់ទំនងមិត្តភាពដ៏ល្អជានិច្ច។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅក្នុង ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា...

ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំណងឱ្យលោកគ្រូ អ្នកគ្រូ បានសិក្សាស្វែងយល់ពីការបង្រៀន ការរស់នៅ មុននឹងបំពេញបេសកកម្មការងាររបស់ខ្លួន ហើយវានឹងអាចធ្វើឱ្យលោកគ្រូ អ្នកគ្រូ ឆាប់បន្ស៊ាំខ្លួនក្នុងបរិស្ថានថ្មី។កម្មវិធីបានប្រព្រឹត្តិទៅដោយមានការអញ្...
ការសិក្សាទ្រឹស្ដីដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ និង រូបមន្តមួយចំនួន ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា -វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា
ក្នុងអត្ថបទស្រាវជ្រាវនេះ យើងខ្ញុំសិក្សាអំពីទ្រឹស្ដីដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ដូចជា ដេរីវេទី២ ដេរីវេបន្តបន្ទាប់ ដេរីវេនៃអនុគមន៍ប៉ារ៉ាម៉ែត្រ និង ដេរីវេទី n នៃអនុគមន៍។ យើងមានការបញ្ចូលនិយមន័យនៃដេរីវេទី២ ដេរីវេ បន្តបន្ទាប់ ទ្រឹស្ដីបទ សម្រាយបញ្ជាក់ សម្គាល់ និង ឧទាហរណ៍មួយចំនួនផង ។ ជាពិសេស យើងខ្ញុំសិក្សាស្រាវជ្រាវបានរូបមន្តដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ចំនួន ៦១ ក្នុងនោះខ្ញុំរៀបរៀងបានរូបមន្តចំនួន ២៥ រូបមន...
