ព័ត៌មាន
                                បណ្ឌិត យង់ ពៅ លើកបង្ហាញទិដ្ឋភាពចំនួន ៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉េរិក លើ «គម្រោងព្រែកជីកហ្វូណនតេជោ»
ព្រែកជីកហ្វូណនតេជោនាំឱ្យមានសាមគ្គីភាព និងមោទនភាពជាតិ
គម្រោងព្រែកហ្វូណនតេជោរបស់ប្រទេសកម្ពុជាបានក្លាយជាចំណុចសំខាន់នៃមោទនភាពជាតិ និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជានៅទូទាំងប្រទេស។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ មានគោលបំណងបង្កើតផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ពីទន្លេមេគង្គទៅកាន់ឈូងសមុទ្រ បានទទួលការគាំទ្រ និងសាទរយ៉ាងខ្លាំងពីពលរដ្ឋគ្រប់ស្រទាប់វណ្ឌៈនៃសង្គមកម្ពុជា។ ដោយរាប់ពីមន្ត្រីរដ្ឋាភិបាលរហូតដល់សហគមន៍តាមមូលដ្ឋាន បានមូលមតិគ្នាយ៉...
                                                    មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវកម្ពុជា-ចិន យល់ស្របគ្នាទៅលើសារៈសំខាន់នៃការកែច្នៃសំរាម ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊ុន Jinshan Hi-Tech Group រៀបចំសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្...
                                                    បណ្ឌិតសភាចារ្យ សុខ ទូច៖ បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅ...
«ការសិក្សាឫសគល់ទស្សនវិជ្ជាខ្មែរ» ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា អនុប្រធាននាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
ការសិក្សាស្រាវជ្រាវអំពី ឫសគល់ទស្សនវិជ្ជាខ្មែរ ចាំបាច់យើងត្រូវមើលគំរូប្រព័ន្ធទស្សនវិជ្ជាក្នុងសាកលលោក ទាំងលោកខាងលិច ទាំងលោកខាងកើត ដើម្បីយកមកធ្វើជាប្រទីបក្នុងការឆ្លុះមើល និងជីករកឫសគល់ទស្សនវិជ្ជាខ្មែរ។ ១- ទស្សនវិជ្ជាបស្ចិមប្រទេសទស្សនវិជ្ជាបស្ចិមប្រទេស មានប្រវត្តិ មានប្រព័ន្ធមានគោលគំនិតសិក្សារួមហើយជាទូទៅមានទំនាស់នឹងគ្រីស្តសាសនាជាប្រចាំ។ក- ប្រវត្តិទស្សនវិជ្ជាបស្ចិមប្រទេស ចែក...
                                                    ការកំណត់បញ្ហាប្រធានបទសិក្សាស្រាវជ្រាវ ចេញពី ភាពខ្វះចន្លោះ ក្នុងការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ដោយ៖ បណ្ឌិត វង់ សំអូន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
វិធីសាស្ត្រសិក្សាស្រាវជ្រាវគឺសំដៅលើដំណើរការនៃការសិក្សាស្រាវជ្រាវទាំងឡាយណា ដែលបានឆ្លងកាត់និតិវិធីវិទ្យាសាស្ត្រសំខាន់ៗមួយចំនួនដូចជា៖ ការប្រើប្រាស់វិធីសាស្ត្រការកំណត់ និងបញ្ជាក់បញ្ហាសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ការប្រើប្រាស់វិធីសាស្ត្រក្នុងការវិភាគទិន្នន័យ ឬការប្រើប្រាស់វិធីសាស្ត្រដើម្បីបកស្រាយទិន្នន័យជាដើ...
                                                    ទស្សនវិជ្ជាគ្រិស្តសាសនានិងអ៊ិស្លាមសាសនា ដោយ៖ បណ្ឌិត ហែម ឡាច អនុប្រធាននាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា
គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងនិងមានឥទ្ធិពលគ្របដណ្ដប់លើផ្នត់គំនិតមនុស្សរាប់រយលាននាក់រួមទាំងខ្មែរយើងមួយចំនួនផងដែរ។១.១-ប្រវត្តិគ្រិស្តសាសនា -ប្រវត្តិព្រះយេស៊ូគ្រិស្ត ព្រះយេស៊ូ បានប្រសូតកាលពីជាង២០០០ឆ្នាំមុន ពីម្តាយដែលជាស្ត្...
                                                    ទស្សនវិជ្ជាសង្គម និង ទស្សនវិជ្ជានយោបាយខ្មែរ តាមរយៈរឿងធម្មបាលកុមារ ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រើនសតវត្សរ៍មកហើយ។ រឿងនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃព្រលឹងអរិយធម៌ជាតិខ្មែរ។ រាល់ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ ជនជាតិខ្មែរតែងនិទានរំលឹកអំពីរឿងធម្មបាលកុមារនេះ តិចឬច្រើននៅតាមប្រព័ន្ធផ្សព...
                                                    ការលួចស្នាដៃនិពន្ធ Plagiarism ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រង់ជាការចាំបាច់បំផុត។ ជាក់ស្តែងគ្រឹះស្ថានបណ្តុះបណ្តាលនានា តែងតម្រូវឱ្យនិស្សិតធ្វើការអះអាងជា សំណេរភ្ជាប់ជាមួយ កិច្ចការរបស់ខ្លួនថា ពិតជាស្នាដៃរបស់ខ្លួនពិតប្រាកដ ហើយពុំបានលួចចម្លងពីអ្នកដទៃឡើយ។ យោងតាមវចនាន...
                                                    ១៧ មេសា ៖ ចេញពីមាត់ក្រពើទៅទើរលើមាត់ខ្លា ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ «ខ្មែរក្រហម»បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរ...