ព័ត៌មាន

ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន...

ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត យ៉ាន់ វិភារតន៍ ប្រធាន នាយកដ្ឋាន ផ្នែកសិល្បៈទស្សនីយភាពនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្ប:
ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ ១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ្ងៃពេញបូរណ៌មីខែផល្គុន។ ហេមន្តរដូវនេះ ជារដូវត្រជាក់ ត្រូវចាត់ទុកជាដើមឆ្នាំលោកប្រៀបថាជាពេលវេលាពេលព្រឹក។ ២. គិម្ហរដូវ ចាប់គិតពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃពេញបូរណ៌មីខែអាសាធ។ គិម្ហរដូវជារដូវក្តៅខ្លាំងចាត់ទុកជា...

លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភា គូសបញ្ជាក់អំពីការឯកភាពខាងនយោបាយ និងការទទួលស្គាល់អំពីសារៈសំខាន់ នៃតួនាទីរបស់ព្រឹទ្ធសភានីតិកាលទី៥ នៅក្នុងទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា៦២អង្គ/រូប ដែលក្នុងនោះ សមាជិកចំនួន ២អង្គ ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកចំនួន ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និងសមាជិកចំនួន ៥៨រូប ត្...

"ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមចំណែកជួយជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប"
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលប្រឡាយនេះមានជម្រៅ២ម៉ែត្រ ទទឹងប្រវែង៣ម៉ែត្រ និងបណ្តោយប្រវែង៥២គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសរុបប្រមាណជា ៥២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។សូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ មានសុខ...

«ការសម្តែងល្ខោននិយាយរឿង នេះមិនមែនសុបិន្ត នៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា»
ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងរៀបចំការសម្តែងពិសេស ល្ខោននិយាយរឿង «នេះមិនមែនសុបិន្ត» នៅសាលមហោស្រពខេមរវិទូ ដោយមានការចូលរួមពី លោក ណេន ភារិទ្ធ និងកញ្ញា កែវ សុផានិត ដែលជាសិល្បករសិល្បការនីដែលពោរពេញដោយបទពិសោធនិងសមត្ថភាពក្នុងវិស័យល្ខោននិយាយនៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបន្ថែមរសជាតិឱ្យរឿងនេះកាន់តែមានភាពចាប់អារម្មណ៍ បវរកញ្ញា Brainna Mai,3rd Runner-up កម្មវិធី...

តើគួរតែដល់ពេលដែលអាជ្ញាធរនិងអ្នកពាក់ព័ន្ធ ប្រកាន់ជំហរម៉ឺងម៉ាត់ និងអនុវត្តវិធានការក្ដៅចំពោះភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយឬនៅ?
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជាខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែងតែត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣-១៤-១៥ ឬ១៤-១៥-១៦ ខែមេសា...

Key Discussion Points Samdech Hun Manet and President Yoon Suk Yeol By: Dr. Seun Sam
At the invitation of President Yoon Suk-yeol of South Korea, Prime Minister Hun Manet has declared that he will head a high-ranking Cambodian delegation on a state visit to the Republic of Korea in May 2024. The declaration was made at the Council of Ministers meeting, which took place at the Peace Palace in Phnom Penh of Cambodia.In order to support the Cambodian economy and generate employment o...

ទស្សនវិជ្ជាខ្មែរអំពី កាល (Khmer Philosophy of Time) ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមរាជបណ្ឌិត្យសភាកម្ពុជា
វត្តមាន កាល(ពេលវេលា) មានពាក់ព័ន្ធគ្រប់ផ្នែក គ្រប់វិស័យ គ្រប់សកម្មភាព និងមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពេលវេលា ដើរតួនាទីសំខាន់ក្នុងការកត់ត្រា ឬកំណត់កាលបរិច្ឆេទព្រឹត្តិការណ៍ និងមានបង្កប់នូវអត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅផងដែរ។ ខ្មែរយើងប្រើទាំងសុរិយគតិ ទាំងចន្ទគតិ ក្នុងការរាប់ ថ្ងៃ ខែ ឆ្នាំ។សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖h...

ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម សូត្រ សំណាង អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាននាយកដ្ឋានបោះពុម្ព...
