ព័ត៌មាន

ការរំសាយបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបរាជ័យក្រុមអ្នកប្រឆាំងសារជាថ្មី ដែលតែងប្រើរបៀបវារៈនយោបាយដុតរោលជាតិកម្ពុជា
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាទៅលើ៖ ១- ការពង្រឹងកិច្ចសហប្រតិបត្តិការ ទៅលើការបណ្តុះ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) នៃសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) និងជជែកពិភាក្សាគ្នានៅក្នុងការជំរុញកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យគរុកោសល្យប៉េកាំង។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នានៅ...

កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ
ដោយ៖ លឹម សុវណ្ណរិទ្ធ ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុងចំណោមស្រទាប់មហាជន ដោយក្រោយពីប្រធានរដ្ឋវៀតណាម បានបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤ ហើយបានស្នើឱ្យកម្ពុជាពន្លឿនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ការចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាបានផ្ទុះ...

ទោះជាមានទស្សនៈយល់ឃើញខុសគ្នាអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ តែខ្មែរគួរតែឈរនៅលើទស្សនៈជាតិជារួម ក្នុងបញ្ហាអធិបតេយ្យជាតិ
ដោយ៖ បណ្ឌិត យង់ ពៅ ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេសការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។ សម្រាប់ទស្សនៈយល់ឃើញរបស់បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងភូមិសាស...

អំណាចដែលបានមកដោយការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នឹងធ្វើឱ្យប្រទេសច្របូកច្របល់ ឬស្ថិតក្នុងស្ថានភាពសង្គ្រាមស៊ីវិល
ដោយ៖ បណ្ឌិត យង់ ពៅ ការឈោងចាប់យកអំណាចដឹកនាំរដ្ឋនៃបណ្ដាគណបក្សនយោបាយ ឬកម្លាំងនយោបាយនានានៅក្នុងប្រទេសប្រទេសនីមួយៗ មានភាពខុសប្លែកពីគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើរបបនយោបាយ ប្រព័ន្ធច្បាប់ និងស្ថានភាពនយោបាយនិងសង្គមនៅក្នុងប្រទេសនីមួយៗ។ ទោះជាយ៉ាងណា បើគេក្រឡេកមើលបទពិសោធទាំងនៅក្នុងអតីតកាល និងបច្ចុប្បន្នកន្លងទៅថ្មីៗនេះ គេសង្កេតឃើញថា នៅតាមបណ្ដាប្រទេសមួយចំនួន អ្នកនយោបាយនៃប្រទេសនោះ បានងាកទៅរកនិន្នាការផ្...

រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣:០០ នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចសន្ទនា ស្ដីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន៖ កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹ...

យុត្តិធម៌សង្គមនៅក្នុងដំណើរការប្រជាធិបតេយ្យ
ដោយ៖ លឹម សុវណ្ណរិទ្ធ យុត្តិធម៌សង្គម គឺជាចំណែកមួយមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ ព្រោះអត្ថន័យចម្បងនៅក្នុងគោលគំនិតទាំងពីរមានមូលដ្ឋាននៅលើសមភាព យុត្តិធម៌ និងសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ យុត្តិធម៌សង្គម គឺជាការធានាឱ្យបានថា ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមទទួលបានសិទ្ធិ និងឱកាសនៅក្នុងការចូលរួមឬការទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ច នយោបាយ និ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយនឹងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹងប្រតិភូស្ថានទូតសហភាពអឺរ៉ុបដឹកនាំដោយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព...

ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំប្រចាំខែនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីតាមដាន និងត្រួតពិនិត្យដំណើរការការងារទូទៅប្រចាំខែកក្កដា នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា នៅបន្ទប់ក្រវាន់។ នៅក្នុងកិច្ចប្រ...
