ព័ត៌មាន
                                «សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក...»
«កសិករនៅខេត្តស្ទឹងត្រែងបង្កាត់ពូជស្រូវថ្មីបានហៅថាពូជស្រូវត្រីរៀល...»
M.C ពូជស្រូវត្រីរៀលជាកសិផលមួយមានរយៈពេលខ្លីដាំដុះទទួលបានទិន្នផលល្អដែលកសិករនៅ ឃុំភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែងបានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗមិនបាច់ចំណាយថវិការ ទិញស្រូវពូជ មកពីខេត្តនានា។ក្នុងឱកាសចុះជួបកសិករដែលជ្រើសរើសបានពូជស្រូវថ្មី (ហៅស្រូវត្រីរៀល) លោក ថងឌីអាត កសិករនៅភូមិភ្លុកជាម្ចាស់ស្រូវបានបញ្ជាក់ថា ស្រូវនេះលោកបានសន្សំវាធ្វើពូជបានរយៈពេល៣ឆ្នាំហើយ ព្រោះវាដាំដុះមិនរើសដី...
«ចំណុចសំខាន់សម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក និងកំណែទម្រង់នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា...»
ថ្លែងនៅក្នុងសុន្ទុរកថាបើកសិក្ខាសាលាស្តីពីការបង្ហាញសៀវភៅ«ភាសាខ្មែរ» ដែលបានរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖ ១.មេដឹកនាំត្រូវតែទទួលទាំងស្រុង ទាំងខុសនិងត្រូវចំពោះមន្ត្រីក្រោមឱវាទ មិនមែនចាំតែទទួលភាពត្រឹមត្រូវដើម្...
                                                    «បញ្ហា និងចំណុចសំខាន់ៗ ដែលលោកដូណាល់ ត្រាំថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UN...»
ថ្លែងក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិប្រមាណជាង៣០នាទីនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានចំណុចសំខាន់ៗជាច្រើនត្រូវបានលើកឡើង ក្នុងនោះមាន៖អ៊ីរ៉ង់៖លោកត្រាំបានបន្ទោសចំៗដាក់ប្រធានាធិបតីអ៊ីរ៉ង់ ពីការបង្កចលាចលការសម្លាប់មនុស្សនិងការបំផ្លិចបំផ្លាញនានា។ លោកថាអ៊ីរ៉ង់មិនបានគោរពដល់ប្រទេសជិតខាង ឬសិទ្ធិសេរីភាពជាតិសាសន៍ដទៃឡើយ។ ផ្ទុយទៅវិ...
                                                    «ប្រទេសបីប្រកាសអំពីការកាន់ទុក្ខ ក្រោយមរណភាពរបស់ប្រធានាធិបតីវៀតណាម...»
ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទីក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ បានប្រកាសចូលរួមកាន់ទុក្ខ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានប្រកាសកាន់ទុក្ខពីរថ្ងៃ ចាប់ពីម៉ោង ៦ព្រឹកថ្ងៃទី២៦ខែកញ្ញា ដល់ម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែកញ្ញា។ អំឡុងពេលនោះ អគាររដ្ឋាភ...
                                                    សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរនៃទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី« វិស័យទេចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល-Tourism and the Digital Transformation»
                                                    «គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»
វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ជាពិសេសលើកកំពស់កិច្ចសហប្រតិបត្តិការ និងលើកកំពស់គំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» នៅក្រុង ដាលី Dali ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥...
                                                    «២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ២៥ឆ្នាំ និងត្រូវបានធ្វើវិសោធនកម្ម ៩លើករួចមកហើយ។ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផលនៃការចរចារវាង ឥស្សរជននយោបាយខ្មែរទាំងពីររូបគឺសម្ដេចនរោត្តមសីហនុ (ព្រះបរមរតន...
                                                    «ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យតាម៉ា ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយក៏ជាទីប្រឹក្សាជាន់ខ្ពស់នៃវេទិកាប៉ាស៊ីហ្វិក ដែលជាធនាគារខួរក្បាល ផ្តោតការសិក្សាអំពីគោ...
                                                    គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹតពិភពលោក
ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់តាមរយៈការសម្រេចអនុម័តឱ្យលទ្ធផលនៃការពិសោធន៍លើប្រសិទ្ធភាពនៃការប្រើប្រាស់ Biochar ផលិតពី ចំបើង សម្រាប់តាមដានការលូតលាស់ដំណាំស្ពៃខ្មៅ ទទួល បាន ការ អនុម័ត ពី គណៈកម្មការអនុញ្ញាតឱ្យ បោះពុម្ព ស្នាដៃ ស្រាវ...