ព័ត៌មាន
«រាជរដ្ឋាភិបាល នឹងបង្កើតគោលនយោបាយជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ បន្ទាប់ពីគោលនយោបាយជាតិអេកូទេសចរណ៍»
«សម្ដេចតេជោប្រតិកម្មនឹងការដែលលោក សម រង្ស៊ី ថាសម្ដេចនឹងដោះលែងលោក កឹម សុខា»
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាសម្ដេចនឹងដោះលែងលោក កឹម សុខា នៅក្នុងឱកាសនៃទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ថាឱ្យដេករង់ចាំទៅ។សម្ដេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងនិយោជិតប្រមាណ ២៣ ៤៦៦ នាក់ ដែលមកពី សហគ្រាសចំនួន២០ ពីតាមបណ្ដាស្រុកនានាក្នុងខេត្តតាកែវ នាព្រឹកថ្ង...
«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុន៦ វិនិយោគនៅកម្ពុជាដែលមានទឹកប្រាក់វិនិយោគប្រមាណ១៧២,៩៨លានដុល្លារ»
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន៦នោះរួមមាន៖១-“NORO MALL CO.,LTD.” គម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៨ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៤៩៤កន្លែង។២-“SCHNEITEC RE...
                                                    «ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»
ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៖ ៣ : ២០ នាទីរសៀលភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក ដល់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍទៅលើវិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។នេះបើតាមការប្រកាសឱ្យដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។បើតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទ...
«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន» និងអញ្ជើញទៅចុះអនុស្សរណយោគយល់រវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងសាកលវិទ្យាល័យ យូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន។សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរ...
                                                    «កិច្ចប្រជុំសម្រេចរចនាសម្ពន្ធ័ តួនាទី ភារកិច្ច រូបសញ្ញាសៀវភៅផ្នត់ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារអនុវត្តឆ្នាំ២០១៩»
ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបណ្ឌិត ឆេង វណ្ណរិទ្ធប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានដឹកនាំអង្គប្រជុំដើម្បីរៀបចំរចនាសម្ពន្ធ័ តួនាទីភារកិច្ច រូបសញ្ញាសៀវភៅផ្នត់ បូកសរុបសមិទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តសំរាប់ឆ្នាំ២០១៩។ពិធីនេះមានការចូលរួមពីទីប្រឹក្សាវិទ្យាស្ថាន ប្រធានផ្នែក និងអ្...
«ក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យាបានចំនួន១៣ ពាក្យ»
ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា បានចំនួន១៣ពាក្យ ដូចខាងក្រោម៖
                                                    «៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»
ចុះផ្សាយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេសនិងប្រជាជនកម្ពុជានឹងប្រារព្ធទិវាបុណ្យឯករាជ្យរបស់ខ្លួនដែលបានទទួលតាំងពីឆ្នាំ១៩៥៣រៀងមក ហើយបើតាមការប្រកាសរបស់រាជរដ្ឋាភិបាល នៅឆ្នាំនេះទិវាបុណ្យឯករាជ្យជាតិ នឹងត្រូវបានធ្វើយ៉ាងអធិកអធមជាងឆ្នាំមុនៗ។នៅពេលដែលនិយ...
                                                    «បរិស្ថាននិងវិស័យពាក់ព័ន្ធក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...»
E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា ឆ្នាំ២០១៨នេះ។ចុះឈ្មោះ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា នេះតទៅ។(សូមចូលអាន និងទាញយកខិតបណ្ណដែលមានជូនភ្ជាប់សម្រាប់ព័ត៌មានបន្ថែមខាងក្រោមឬចូលទៅកាន់វេបសាយ edu.kei.re.kr ដើម្បីទទួលបានព័ត៌មានបន្ថែម)ឬទំនាក់ទំនងផ្ទាល់ត...
                                                    «និស្សិតអាហាររូបករណ៍ចំនួន២០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា...»
ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្សិតអាហាររូបករណ៍ដែលត្រូវនឹងបន្តការសិក្សានៅប្រទេសចិន»ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា។ថ្...