ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅក្នុងឱកាសនៃ ខួបអនុស្សាវរីយ៍៩៥ឆ្នាំនៃការប្រកាសជាសាធារណរដ្ឋតួកគី»
«បច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ចំនួន០៦ ត្រូវបានអនុម័ត...»
ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៦ ពាក្យ ដូចខាងក្រោម៖

«ការអភិវឌ្ឍសហគមន៍ទេសចរណ៍បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន»
នាថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ថោ ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពនិងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ សន្តិសុខ សុវត្ថិភាពទេសចរណ៍ អនាម័យ បរិស្ថាន និង កាណូតដឹកជញ្ជូន ទេសចរណ៍នៅតំបន់ទេសចណ៍ចុងឃ្នៀស សហគមន៍ទេសចណ៍កំពង់ភ្លុក និងសហគមន៍ទេសចរណ៍ជ្រាវ ខេត្តសៀមរាប ដោយបានជួបប្រជំជាមួយប្រធានសមាគមកាណូត អ្នកគ្រប់គ្រងផែទេសចរណ៍ ប្រធានសហគមន៍ទេសចរ ណ៍អាជ្ញាធរមូលដ្ឋាន លោកមេឃុំ សមត្ថក...
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាន«ក្រសួងនិងស្ថាប័នជាច្រើនចូលរួមតាំងពិព័រណ៍ ក្នុងឱកាសសម្ពោធវិមានឈ្នះ-ឈ្នះ» នៅចុងឆ្នាំ២០១៨ខាងមុខ...
គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។យោងតាមសារព័ត៌មានរបស់ FreshNews ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨កន្លងមក បានឱ្យដឹងថាការសាងសង់វិមានឈ្នះ ឈ្នះ សម្រេច៨០%ហើយ ហើយវិមាននោះតំណាងឱ្យការធ្វ...

«គ្រប់មុខទំនិញលើកលែងសព្វាវុធ...»
ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃ រាជបណ្ឌិត្យសភាកម្ពុជា។ RAC Media

«ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»
ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។អង្គពិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីបើក ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា នៅក្នុងអង្គពិធីក៏មានវត្តមាន ថ្នាក់ដ...

«ក្រសួងមហាផ្ទៃបានបិទគណនីហ្វេសប៊ុកយ៉ាងតិចចំនួន៤ និងបានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦»
ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦ផងដែរ។នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយគេហទំព័ររបស់ក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ទី២៧ ខែតុលា ឆ្នាំ២០១៨នេះ។ក្នុងគោលដៅរក្សាអោយបាននូវសុវត្តិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនង...
«វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍ សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក...»
អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្តសករាជ ត្រូវបានចាត់ទុកថាជាយុគមាសនៃប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ គេជឿថា អាណាចក្រអង្គរបានក្លាយជាអាណាចក្ររុងរឿងដោយសារវិស័យច្រើនយ៉ាង ដែលក្នុងនោះវិស័យផលិតកម្មក៏ជាវិស័យជួយជំរុញដល់ការរីកចម្រើនរបស់អាណាចក្រមួយនេះដែរ រួមទាំងវិស័យផលិតកម្មរាប់ទាំងផលិតកម្មលោហៈ (ផលិតកម្មដ...

«រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រហាក់ប្រហែល ៦,៧ពាន់លានដុល្លារ សម្រាប់វិស័យរដ្ឋទូទៅក្នុងឆ្នាំ២០១៩ កើនឡើង១១,៤%»
(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦ លានរៀលដែលប្រហាក់ប្រហែលនឹង ៦,៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិកសម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ ចំនួននេះ បានកើនឡើង១១,៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋកាលពីឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤ ៣៧៥ ១០២លានរៀល។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច ន...

«សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី »
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព នៃរាជធានីភ្នំពេញ។សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះរួមមាន៖១) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។២) សេចក្...