ព័ត៌មាន

«បណ្ឌិតសភាចារ្យ សុខ ទូច៖ ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» ដោយ៖ លឹម សុវណ្ណរិទ្ធ
«បណ្ឌិតសភាចារ្យ សុខ ទូច៖ តើបញ្ហាសំរាម កែមួយជំនាន់ ឬ កែ៦ខែ!»
ការលើកឡើងនូវប្រសាសន៍ខាងលើនេះឡើង ខណៈដែលឯកឧត្តមសភាចារ្យ សុខ ទូច បានលើកយកបញ្ហាសំរាមដែលកំពុងក្លាយជាបញ្ហាឈឺក្បាលមួយនៅរាជធានីភ្នំពេញ ជាឧទាហរណ៍មួយក្នុងបទបង្ហាញក្នុងបាឋកថាស្តីពី«រដ្ឋាភិបាលដើមស្រល់» កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។ដើមឡើយនៅពេលដែលនិយាយពីប្រទេសសិង្ហបុរី គេនឹកឃើញភ្លាមថា ប្រទេសដ៏តូចមួយនេះ ជាប្រទេសដែលមានការរីកចម្រើនខ្លាំង គ្មានសំរាមរាយប៉ាយនៅតាមទីសា...

រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ចុះផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ | ដោយ៖ លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍនៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន្ន ដែលផ្ដើមចេញពីការគ្រប់គ្រងរដ្ឋតាមបែបសាសនា ការគ្រប់គ្រងតាមបែបផ្ដាច់ការដែលអំណាចទាំងអស់ស្ថិតនៅដៃមនុស្សតែម្នាក់។ បច្ចុប្បន្ននេះរបបដឹកនាំភាគច្រើននៅលើពិភពលោកបានចាប់យករបបប្រជាធិបតេយ្យ ដែលអំណាចដឹកនាំរដ្ឋកើ...

«ទិសដៅការងារសម្រាប់ដើមឆ្នាំ២០១៩របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ» ដោយ៖ លោក ហឿង សុធារស់
វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពនិងទិសដៅការងារសម្រាប់បើកឆាកឆ្នាំ២០១៩នេះ រយៈពេល២ថ្ងៃជាប់គ្នាតាំងពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយកបញ្ហាសំខាន់ៗមកពិភាក្សា ពិនិត្យមើលសមិទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០១៨ដែលបានអនុវត្តកន្លងមក និងទិសដៅនាខែបន្ទាប់ទៀត និងពិភាក្សាដាក់ជាទិសដៅការងារសម្រាប់អនុវត្ត...

«ចំណងដៃឆ្នាំថ្មី ឆ្នាំ២០១៩ ពីវិទ្យាស្ថានភាសាជាតិ៖ សទ្ទានុក្រមពាក្យថ្មី»
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្ធសាសនបណ្ឌិត្យ ដែលបានបោះពុម្ពផ្សាយកាលពី គ.ស. ១៩៦៧-១៩៦៨។ មេពាក្យថ្មីៗប្រមាណ៤០០ពាក្យ ត្រូវបង្ហាញខ្លួនឡើងក្នុងសទ្ទានុក្រមនេះភ្ជាប់មកជាមួយសូរអានជាភាសាខ្មែរ។ ស្នាដៃ «សទ្ទានុក្រមពាក្យថ្មី» នេះ ជាសមិទ្ធផលថ្មី...

«មូលហេតុនៃការសិក្សាវិស័យការទូត» ដោយ៖ លោក ស៊ឺន សម
យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និងវប្បធម៌ ជាដើម។ មុខងារចម្បងរបស់ការទូត គឺការចរចារដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជា អង្គការអន្តរជាតិ និងដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក្នុងទំនាក់...

«ជំនួបជាមួយអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម»
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវត្តគម្រោងរួមគ្នានៅតាមមូលដ្ឋាន ដើម្បីរួមចំណែកជួយពលរដ្ឋតាមមូលដ្ឋាន និងផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារនៅតាមទីជនបទ។ អង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម (BSDA) មិនធ្វើការបម្រើឱ្យគណបក្សនយោប...

«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»
សម្រាប់ឆ្នាំថ្មីនេះ នៅព្រឹកថ្ងៃព្រហសុ្បតិ៍ ទី៣ ខែមករា នេះ ក្រុមការងារស្រាវជ្រាវដែលមានសមាជិកចំនួន៤រូប ដែលដឹកនាំដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីសិក្សា និងលើកគម្រោងស្រាវជ្រាវមួយស្ដីពី«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»។ មូលហេតុអ្វីបានជាក្រុមការងារស្រាវជ្រាវលើកយកគម្រោងនេះមកសិក្សា?យើងដឹងហើយថាព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.) ជាព្រះរាជ...

«ច្បាប់គ្រប់គ្រងអ៊ិនធឺណិតនៅវៀតណាមបានចូលជាធរមាននៅដើមឆ្នាំ ២០១៩នេះ» ដោយ លោក ស៊ឺន សម
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភាសហរដ្ឋអាម៉េរិកមួយក្រុម ដែលមានគ្នាចំនួន១៧រូប បានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋាភិបាលវៀតណាម ដើម្បីប្រឆាំងជំទាស់នឹងច្បាប់គ្រប់គ្រងអ៊ិនធឺណិតដ៏តឹងរ៉ឹងនេះ ដែលបានតម្រូវឱ្យក្រុមហ៊ុន...

ប្រភេទកុលាលភាជន៍ផុយនៅស្ថានីយជើងឯក ដោយ៖ កញ្ញា តាកេត ស័កដា
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរក្នុងការផលិត និងរចនាកុលាលភាជន៍ ហើយអ្នកស្រាវជ្រាវអាចកំណត់អាយុកាលរបស់កុលាលភាជន៍ អាយុកាលរបស់ស្ថានីយ អាយុកាលនៃស្រទាប់ដី សេដ្ឋកិច្ចក្នុងតំបន់ ជីវភាពរបស់គ្រួសារ និងផ្នែកសំខាន់ៗជាច្រើនទៀតពាក់ព័ន្ធកា...
