ព័ត៌មាន

«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»
ថ្ងៃព្រហស្បតិ៍, 27 មិថុនា 2019 ម៉ោង 12:16 PM
ចុចមើល

«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»

  នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា មានការរៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់អ្នកជំនាញអក្សរសាស្ត្រខ្មែរដែលជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ...

«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1]  ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង្រៀនស្រ្តីជាច្រើនក្រុមនៅតាមអាវាស[2] ដូនជីជាច្រើនកន្លែង។ ព្រះនាងឥន្រ្ទទេវីមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយបានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើន​លើស​លប់​ដល់ប្រជានុរាស្រ្ត និងក្នុងផ្លូវសាសនា។ ព្រះនា...

«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

«ជំនួបជាមួយឥស្សរជនមានគោរមងារជា«កិត្តិសេដ្ឋាបណ្ឌិត»នៃក្រសួងផែនការ»

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញក្រសួងផែនការជាបន្តដើម្បីជួបសំណេះសំណាលជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ ដែលទើបទទួលបានងារជា «កិត្តិសេដ្ឋាបណ្ឌិត»នៃរាជ...

«ជំនួបជាមួយឥស្សរជនមានគោរមងារជា«កិត្តិសេដ្ឋាបណ្ឌិត»នៃក្រសួងផែនការ»

«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ។ ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានចែករំលែកនូវបទពិសោធន៍ការងារ និងសមិទ្ធផលជាច្រើន ដែលលោកជំទាវបានបំពេញជូនប្រទេសជាតិ។ លោកជំទាវជាវរជនដែលមានគ...

«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទីតាំងនៅក្នុងភូមិដងផ្លឹត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ គឺស្ថិតនៅជាប់ព្រំប្រទល់។ នេះ ជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា និងជាទឹកចិត្តសប្បុរស ទឹកចិត្តស្រឡាញ់បរិស្ថាន របស់ប្រធានក្រុមហ៊ុន The Room Studio រូបនេះ ក...

«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ស្ថិរភាពនយោបាយជះឥទ្ធិពលជាខ្លាំងលើការទាក់ទាញការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់និងលើកឧទាហរណ៍ធ្វើការប្រៀបធៀបស្ថានភាពសេដ្ឋកិច្ច រវាងស្ថានភាពអតីតសហភាពសូវៀត និងសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរំលេចឱ្យឃើញពីសារៈសំខាន់មិនអាចខ្វះនៃស្ថិរភាពនយោបាយរបស់ប្រទេ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ស្ថិរភាពនយោបាយជះឥទ្ធិពលជាខ្លាំងលើការទាក់ទាញការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ»

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

កាលពីថ្ងៃអង្គារ ទី២៥ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក្រោម៖ RAC Media

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨បន្ទាប់ពីលោកដុកទ័រវ៉ាលឡេត៍(Docteur Vallet)ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាម ចាស់បានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ នៅក្នុងភាគទី៨នេះយើងសូមលើកយកនូវកម្មវិធីបញ្ចប់នៃពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ គឺពិធីបង្សុកូលឧទ្ទិសកុសលជូនអ្នកដែលបានទទួលអនិច្ចកម្ម និងក្បួនដង្ហែផ្សេងៗរបស់ក្រុមពិជ័យសង្គ្រាមចាស់។ សកម្មភាពចុងក្រោយនៃពិធីសម្ព...

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨

អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

«ឱកាសអភិវឌ្ឍជំនាញបន្ថែម និងការងារ ពីរាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បងប្អូនសាធារណជនទូទៅ ដែលមានបងប្អូនសាច់ញាតិ មិត្តភ័ក្តិ ជាពិសេស និស្សិតដែលបានបញ្ចប់ការសិក្សាឯកទេសផ្នែកឯកទេសចំណីអាហារ សូមជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការជ្រើសរើសបេក្ខនារី ២(ពីរ)នាក់ ដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសយើង។បេក្ខនារី នឹងទទួលបានឱកាសការងារប្រាក់ខែសមរម្យ នៅរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមលើផ្នែកគុណភាពទឹកដោះគោ ដោយ...

«ឱកាសអភិវឌ្ឍជំនាញបន្ថែម និងការងារ ពីរាជបណ្ឌិត្យសភាកម្ពុជា»

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីរសៀល ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០៥ពាក្យ ដូចខាងក្រោម៖ RAC Media

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»