ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសពីបញ្ជីបេក្ខជនដែលត្រូវប្រឡងថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ!
«នៅព្រឹកថ្ងៃទី២៦ កុម្ភៈ ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី» ដោយ៖ រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការថ្មីចំនួន១៧នាក់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ដើម្បីរៀបចំដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវនៅថ្ងៃស្អែកនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាប្រធានរាជបណ្ឌិ...

«ឯកឧត្ដម Dmitry TSVETKOV គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាកម្ពុជា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនបរទេសទីមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាកម្ពុជា។ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងឯកឧត្ដម Dmitry TSVETKOV ជា «សមាជិកកិត្តិយស»នៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ ១៥១៨ អនក្រ.តត ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំ...

«RAC នឹងប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia) នឹងរៀបចំប្រារព្ធពិធីប្រកាសសមាជិកកិត្តិយសជូនឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ដើម្បីត្រៀមលក្ខណ...

រាជបណ្ឌិត្យសភាកម្ពុជា ចេញសេចក្តីណែនាំ បទបញ្ញត្តិ និងវិធានការសម្រាប់ថ្ងៃប្រឡងរើសមន្ត្រីរាជការ ក្របខណ្ឌ«ក»
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនដែលនឹងត្រូវចូលរួមប្រឡងចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់ឆ្នាំ២០២០ សូមជ្រាបថា ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងវិន័យក្នុងការប្រឡង បេក្ខជនត្រូវគោរពសេចក្តីណែនាំដូចខាងក្រោម៖

សេចក្តីជូនដំណឹងកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ នៅអគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៖- ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រឡងវិញ្ញាសាសរសេរ ព្រឹក៖ វិញ្ញាស...

«កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្យដំណើរការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី។កិច្...

«រាជបណ្ឌិត្យសភាកម្ពុជា នឹងតែងតាំងមន្រ្តីថ្មី ផ្អែកលើសមត្ថភាពនិងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ» Royal Academy of Cambodia is to re-appoint the officials based on their capabilities and professionalism.
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរួមរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ២:៣០ នាទីរសៀល នៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ »
កាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

«ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»
ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ ដែលមានរយៈពេល៣ឆ្នាំ។ នៅក្នុងចំណោមបេក្ខជនចំនួន៥នាក់ បានឈរឈ្មោះជាតំណាងបុគ្គលិករាជបណ្ឌិត...
