ព័ត៌មាន
បណ្ឌិតសភាចារ្យ សុខ ទូច៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាជាមន្ត្រីស្រាវជ្រាវ ត្រូវតែមានស្នាដៃស្រាវជ្រាវជាប្រចាំ ហើយមន្ត្រីរាជការទាំងអស់គួរតែចេះរអៀសចិត្ត នៅពេលទទួលប្រាក់បៀវត្សរ៍ជារៀងរាល់ខែ ប៉ុន្តែពុំបានបំពេញការងារដែលខ្លួនទទួលខុសត្រូវ
រាជបណ្ឌិត្យសភាកម្ពុជាទទួលបានការឧបត្ថម្ភលើការបោះពុម្ពសៀវភៅ ស្តីពី «ការផលិតសាច់ច្រក (សាច់ក្រក)» នៅលើពិភពលោក ចំនួន ៥ ពាន់ដុល្លារសហរដ្ឋអាម៉េរិក
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចាត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ។ក្នុងឱកាសជួបពិភាក្សាគ្នានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ជូនលោកឧកញ៉ា សំ សុខនឿន អំពីសមិទ្ធផលការងារ និងស្នាដៃស្រាវជ្រាវជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុ...
រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនអ្នកសិក្សាស្រាវជ្រាវ០៣រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង)
នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូសហការជាមួយ NRC។ បេក្ខជន បេក្ខនារី ទាំង៣រូប ដែលបានជាប់ជាស្ថាពរមាន៖១- គិន ទេពមុនីនាថ ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយអភិវឌ្ឍន៍២- ថោង ពៅពិសា ភេទស្រី ជាប់ស្ថាពរ ទៅសិក្...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុល ស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប។ក្នុងឱកាសជំនួបពិភាក្សការងារនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្...
ស្វែងយល់ពីទ្រឹស្តីអភិវឌ្ឍន៍ពឹងផ្អែក (Dependency) In what ways and to what extent does dependency lead to underdevelopment? ដោយ៖ បណ្ឌិត តូច សុធារី និង លោក សាន ចេង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទេសចរណ៍
ប្រទេសក្នុងប្រព័ន្ធសេដ្ឋកិច្ចសកលលោកពឹងផ្អែកលើគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍនិងរីកចម្រើនទៅមុខ។ មានសំណួរជុំវិញការអភិវឌ្ឍរបស់ប្រទេសតតិយលោក ដែលក្នុងនោះមានក្រុមប្រទេសនៅទ្វីបអាម៉េរិកឡាទីន និង អាហ្វ្រ៊ិកជាអាទិ៍ត្រូវបានលើកឡើង ជាពិសេសនៅក្រោយសង្រ្គាមលោកលើកទីពីរ។ គោលនយោបាយជំនួសដោយការនាំចូល ដែលត្រូវបានផ្តួចផ្តើមឡើងនៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្រ្វ៊ិកក្នុងអំឡុងពេលអាណានិគម នាំឱ្យមានការពឹងផ្អែកកាន់តែច្រើនលើការនាំចូ...
រាជបណ្ឌិត្យសភាកម្ពុជាបង្ហាញ «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពាវនាវឱ្យសប្បុរសជនដែលមានលទ្ធភាព ចូលរួមចំណែកនៅក្នុងការបោះពុម្ពសៀវភៅ ដែលជាស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវី...
ការអប់រំ និងឧក្រិដ្ឋកម្ម (Education and Crime) ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា
ឧក្រិដ្ឋកម្ម ឬបទល្មើសព្រហ្មទណ្ឌ ជាអំពើ ដែលបង្កគ្រោះថ្នាក់ មិនត្រឹមតែចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដល់សហគមន៍ សង្គម ឬប្រទេសផងដែរ។គំនិតដែលធ្វើសកម្មភាព ដូចជា ឃាតកម្ម ការចាប់រំលោភ និងចោរកម្ម ត្រូវបានហាមឃាត់នៅទូទាំងពិភពលោក។ អ្វីដែលជាបទល្មើសព្រហ្មទណ្ឌ ត្រូវបានកំណត់ដោយច្បាប់ ព្រហ្មទណ្ឌនៃយុត្តាធិការពាក់ព័ន្ធ នីមួយៗ។ ខណៈពេលដែលមនុស្សជាច្រើន មានកាតាឡុកឬបញ្ជីរាយឈ្មោះ(Catalogue)នៃឧក្រិដ្ឋកម្ម ដែល...
ប្រភពនៃការអប់រំក្នុងពិភពលោកចាប់ពីមជ្ឈិមសម័យ ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា
ប្រវត្ដិវិទូ បានកំណត់យកសហសវត្ស នៅចន្លោះឱនភាពនៃក្រុងរ៉ូម និងបុនសម័យ (៥០០-១៤០០គ.ស.) ថាជាមជ្ឈិមសម័យ (Middle Ages or midieval period)។ សករាជនៃវប្បធម៌ និងការអប់រំលោកខាងលិចនេះ បានលាតសន្ធឹងពីចុងបញ្ចប់នៃសករាជក្លាស៊ីករ៉ូម៉ាំង-ក្រិក និងការចាប់ផ្ដើមនៃអ្វីដែលយើងហៅថា នវសម័យ។ វាត្រូវបានកំណត់ជាលើកដំបូងដោយឱនភាពក្នុងការសិក្សា ហើយបន្ទាប់មក ដោយការនិយមឡើងវិញនៃពួកអ្នកអប់រំដែលមានវិជ្ជាជ្រៅជ្រះ។សូមចូលអានខ្លឹម...
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ និង ផលប៉ះពាល់ Phnom Penh Traffic Issue and Its Impact ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្មនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ភ្នំពេញ គឺជារាជាធានីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុប្រមាណជាង៥០០ឆ្នាំ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេបួនមុន រូមមានមេគង្គលើនិងក្រោម ទន្លេសាប និងទន្លេបាសាក់។ វាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌នៃព្រះរាជណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅកុះករ ប្រមាណជាង ២,២ លាននាក់ ពោលគឺប្រមាណជា១៤% នៃប្រជាជនទូទាំងប្រទេស។ រាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្តានុពលទាក់ទាញច្រើន រាប់បញ្ចូ...