ព័ត៌មាន
Cambodia-China Relations, An Iron-clad Role Model for Inter-state Relations
[English Below] «ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember»
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៖៣០នាទីរសៀល រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបមួយជាមួយនឹងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopemberនៅអគារខេមរវិទូ (បន្ទប់ក្រវ៉ាន់) ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈឹត វណ្ណឬទ្ធ ជំនួសការរាជបណ្ឌិត្យសភាកម្ពុជា។ក្នុងពិធីជំនួបនេះ អ្នកតំណាងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember លោកស្រី Octaviyanti Dwi Wahyurini អ្នកគ្រប់គ្រងជាន់...
បាឋកថាស្តីអំពី «សេចក្តីសង្ខេបពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម (Briefing on Cambodia’s ASEAN Chairmanship 2022: Achievements and Challenges)»
នៅថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ) មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយស្តីអំពី «សេចក្តីសង្ខេបពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម (Briefing on Cambodia’s ASEAN Chairmanship 2022: Achievements and Challenges)»។ នៅក្នុង...
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្រដែលកើតចេញពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់គ្នា ហើយទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់គ្នាដើម្បីប្រសិទ្ធភាព
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្របីឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្ររបស់យើងទាំងអស់គ្នា...
[ENGLISH BELOW]: «វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា»
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលបរិច្ឆេទដូចខាងក្រោម៖១.វេនសៅរ៍-អាទិត្យ (មួយថ្ងៃពេញ) ៖ ចូលរៀនថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣២.វេនចន្ទ-ព្រហស្បតិ៍ (៨:០០ព្រឹក-១២:០០ថ្ងៃត្រង់)៖ ចូលរៀនថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ អាស្រ័យដូចបានជម្រាបជូនខាងលើ ស...
ប្រព័ន្ធធារាសាស្រ្តនៅតំបន់លង្វែក ដោយ៖ បណ្ឌិត ផុន កសិកា, លោក ឡេង វិទូ, កញ្ញា តាកេត ស័កដា, លោក សួ ប៉ុណ្ណារ៉ាត់- កាលិកបត្រស្រាវជ្រាវមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ១(២) ខែធ្នូ ឆ្នាំ២០២២-
....សូមចូលអានខ្លឹមសារបន្ថែមដោយទាញយកកាលិកបត្រ និងមានអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖http://rac.gov.kh/researchs-categories/12/researchs#main-container
គុណតម្លៃនៃអំណាន (The Value of Reading) ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់បំផុត ដើម្បីទទួលបាននូវព័ត៌មានឬចំណេះដឹងថ្មីៗសម្រាប់ពួកគេ។ ការធ្វើអំណាន ជាដំណើរការយល់ដឹងដែលទាក់ទងនឹងនិមិត្តសញ្ញាចម្រុះមួយក្នុងការយល់ន័យសេចក្ដីអ្វីមួយ។ ការអាន ក៏ជាដំណើរការសកម្មនៃការបង្កើតអត្ថន័យនៃពាក្យ។ក...
ហេតុអ្វីបស្ចិមប្រទេសព្រួយបារម្ភចំពោះការលេចត្រដែតរបស់ចិន? ដោយ៖ លឹម សុវណ្ណរិទ្ធ
ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន តេង ស៊ាវពីង បានត្រឡប់មកកាន់អំណាចដឹកនាំប្រទេសឡើងវិញ ទើបចិនបានងាកមកប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម(ទីផ្សារសេរី)វិញ តាមពាក្យស្លោករបស់លោកគឺ «ឆ្មារសក៏ដោយ ឆ្មារខ្មៅក៏ដោយ ឱ្យតែចាប់កណ្ដុរបាន» និងពាក្យស្...
សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖“ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ «ពីអង្គរទៅអង្គការ (The History of Cambodia: From Angkor to Angkar)»
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The History of Cambodia: From Angkor to Angkar)» នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា វេលាម៉ោង៩:៣០នាទីព្រឹក...