ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល
ទស្សនៈស្ដីពីជីវិតរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង, មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ព្រះសិទ្ធត្ថកុមារ ដែលក្រោយមកមនុស្សជាច្រើនស្គាល់ថា ព្រះពុទ្ធ គឺជាបុត្រានៃមហាក្សត្រនៃប្រទេសឥណ្ឌាបុរាណ ដែលត្រូវស្នងរាជ្យសម្បត្តិបន្តពីព្រះវរបិតា។ ទោះបី បិតាខំប្រឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីរៀបចំជីវិតបុត្រារូបនេះ ឲ្យពេញចិត្តនិងរាជសម្បត្តិដ៏ស្ដុកស្ដម្ភយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនទទួលយកជីវិតបែបនេះឡើយ។ ព្រះអង្គបានចាកចេញពីរាជវាំង ប្រពន្ធកូន ស្រីស្នំ និងទ្រព្យទាំងឡាយ ទៅបួសជាសមណ ដើម្បីសិក្សាស្វែងរកក...

ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សាផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា និងបានជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈជាមួយនឹងឯកឧត្ដមបណ្ឌិត យង់ ពៅ និងថ្នាក់ដឹកនាំវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា។នៅក្នុងឱកាសជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ ឯកឧត្ដមអគ្គរាជទូតអូស្ត...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាពុំមានភាពចាំបាច់ត្រូវបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារពីក្នុងទឹកដីថៃនោះឡើយ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពី ព្រំដែននៅ តំបន់ ប្រាសាទ វិហារ ត្រូវបាន បិទអស់រយៈ ពេល ១៥ ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែល កងទ័ព នៃប្រទេសទាំងពីរបាន ប៉ះទង្គិចគ្នា ដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដីថៃមកកាន់ប្រាសាទព្រះវិហារត្រូវបានបិទទាំងស្រុង។នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលព័ត៌មានពីកាសែតបាងកកប៉ុស្តិ៍ ដែលបានលើកឡើងពីបំណងដែលថៃស្នើសុំបើកច្រកចូលត្រង់មកប្រាសាទព្រះវិហារ ឯកឧត្ដមបណ្ឌិតស...

ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១ ឆ្នាំ២០២៣ ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា (Mr. Yim Ayuvathanak Vichea) តំណាងប្រធាននាយកដ្ឋានគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
សៀវភៅ ស្តីអំពី ការសិក្សាទ្រឹស្តីដេរីវេនៃអនុគមន៍ Study of Derivative Theory of Functions ភាគ១ ឆ្នាំ២០២៣ នេះ នឹងសិក្សាអំពីសេចក្តីផ្តើម និងបញ្ញត្តិមូលដ្ឋាននៃដេរីវេដូចជា លីមីតនៃអនុគមន៍ ដេរីវេនៃអនុគមន៍ និងរូបមន្តដេរីវេ។...សូមចូលអានសៀវភៅ និងមានអត្ថបទស្រាវជ្រាវច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖http://rac.gov.kh/researchs-categories/16/researchs?page=2

«ស្នាដៃគំនូររបស់និស្សិតមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា»
(គំនូរខ្វៀកខាងលើគូរដោយ Chan Samphors)ព្រឹត្តិការណ៍កីឡាតំបន់អាស៊ីអាគ្នេយ៍ឬស៊ីហ្គេម (SEA GAMES) គឺជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងពិភពលោកដែលទទួលការចាប់អារម្មណ៍ពីបណ្តាមនុស្សជាតិគ្រប់ស្រទាប់ គ្រប់វ័យ រាប់លាននាក់ទូទាំងពិភពលោក។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ មានការចូលរួមពីអត្តពលិកដែលពោរពេញដោយសមត្ថភាពជាច្រើនរូបមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១១។ ជាសក្ខីភាព នៅក្នុងឆ្នាំ២០២៣នេះ ក្រោមម្លប់សន្ត...

វីរៈការិនី ស៊ន សៀវម៉ី ជាអត្តពលិកដ៏ឆ្នើមមួយរូបរបស់កម្ពុជានិងជាម្ចាស់មេដាយមាសលើផ្នែកវិញ្ញាសាតៃក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម សួង ភក្តី នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងអបអរសាទរ និងកោតសរសើរ ដល់វីរៈការិនី ស៊ន សៀវម៉ី ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាជាប្រវត្តិសាស្រ្តកន្លងមក វីរៈការិនីដែលពោរពេញដោយសមត្ថភាពរូបនេះបានសាងស្នាដៃជាច្រើនជូនដល់ព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ (១) មេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី (២) មេដាយមាស...

កញ្ញា ខាន់ ចេសា (Khan Jessa) ជាកីឡាការិនីកូនកាត់ ខ្មែរ ម៉ិកស៊ិក និងអាម៉េរិកាំង តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាលើវិញ្ញាសាជឺជិតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងបាននាំកិត្តិយសជូនជាតិមាតុភូមិ តាមរយៈការឈ្នះមេដាយមាស
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់កីឡាការិនី ខាន់ ចេសា ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)តាមកំណត់ត្រាកន្លងមក ចេសា បានប្រកួតតំណាងឱ្យ កម្ពុជាក្នុងការប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ ហើយដណ្តើមបានមេដាយមាសក្នុង វិញ្ញាសានេវ៉ាហ្សាទម្ងន់៤៩គីឡូផ្នែកនារី ។ ជាការពិតណាស់ មេដាយមាសដែល ចេសា ទទួលបាននៅពេលនោះ គឺជាមេដាយមាសដំបូងគេដែល ព...

អត្តពលិកឆ្នើម ឈុន ប៊ុនថន ដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡារត់ប្រណាំង ៨០០ម៉ែត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងដល់កម្ពុជា
(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)អត្តពលិកឆ្នើម ឈុន ប៊ុនថន ឈរលើគោលការណ៍តស៊ូគង់បានសម្រេច និងមិនបោះបង់ក្តីស្រមៃដរ៉ាបណាលោកនៅមានដង្ហើម បានធ្វើឱ្យប្រជាជាតិកម្ពុជាទាំងមូលមានមោទកភាពលើលោក តាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ហើយ...

«គំនូរលោក Keisuke Honda ជាមួយឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា »
កាលពីពេលថ្មីៗនេះ លោកគ្រូ ហេង មុនីផល ដែលបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃគូរគំនូររបស់លោក Keisuke Honda អតីតអ្នកចាត់ការទូទៅបាលទាត់ជម្រើសជាតិកម្ពុជា ជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយប្រើពណ៌ប្រេង (Oil color) ជាមួយបច្ចេកទេសគូរខ្វៀក (Quick sketch) ទំហំ៦០សង់ទីម៉ែត្រគុណ៨០ស...
