ព័ត៌មាន

«សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦»
ថ្ងៃសុក្រ, 01 កុម្ភៈ 2019 ម៉ោង 04:48 PM
ចុចមើល

«សហរដ្ឋអាមេរិក ផ្ដល់ថវិកាចំនួន១៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍វារីវប្បកម្មក្នុងខេត្តចំនួន៦»

  ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជានេះ ទទួលបានការគាំទ្រនូវថវិកាចំនួនជាង១៧លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួនប្រាំមួយរួមមាន ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនេះត្រូវបានផ្តល់ឥណទានដោយផ្ទាល់ពីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក សម្រាប់ដំណើរការកម្មវិធីស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីវប្បកម្មនៃរាជរដ្ឋ...

«ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ដែលជាទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង និងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់អំពីការវិវឌ្ឍរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបនេះ  ក៏បានពិភាក្សាពីការរៀបចំធ្វើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដែលនឹងត្រូវចុះហត្ថលេខានៅពេលដែលថ...

«ជំនួបជាមួយឯកឧត្តមបណ្ឌិត Kim Jae Youl ទីប្រឹក្សានៃក្រុមហ៊ុន S.K. នៃប្រទេសកូរ៉េខាងត្បូង»

«រដ្ឋបាលស្រុក ខណ្ឌ ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...»

នៅដើមឆ្នាំ២០១៩ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យមានការកែប្រែរដ្ឋបាលស្រុក ខណ្ឌ តាមរយៈ អនុក្រឹត្យ​ ដោយបង្កើតបន្ថែមនូវក្រុង០១ គឺក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ខណ្ឌចំនួន០២ គឺខណ្ឌបឹងកេងកង និង ខណ្ឌកំបូល នៃរាជធានីភ្នំពេញ និង ស្រុកចំនួន០៣ គឺស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ ស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង និងស្រុកតាំងគោក នៃខេត្តកំពង់ធំ  ដែលមានសេចក្តីលម្អិតដូចខាងក្រោម៖រាជធានីភ្នំពេញ០១.ត...

«រដ្ឋបាលស្រុក ខណ្ឌ  ឃុំ សង្កាត់ ជាច្រើនបាននឹងកំពុងតែមានការកែប្រែ...»

«អ្នកបឹងកេងកងប្រែមុខមាត់ថ្មី៖ ប្តូរពីសង្កាត់ ក្លាយជាខណ្ឌ ក្នុងដែនដីរាជធានីភ្នំពេញ»

បើយោងតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ស្ដីពីការបង្កើតខណ្ឌបឹងកេងកង ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបំបែកខណ្ឌចំការមន ដោយកាត់យកសង្កាត់ចំនួន៧ ដើម្បីបង្កើតខណ្ឌថ្មីមួយ គឺខណ្ឌបឹងកេងកង។ នៅក្នុងមាត្រាទី១ នៃអនុក្រឹត្យនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ គឺកាត់យកសង្កាត់ចំនួន៧ ពីខណ្ឌចំការមននៃរាជធានីភ្នំពេញគឺ៖ សង្កាត់បឹងកេងកងទី១, សង្កាត់បឹងកេងកងទី២, សង្កាត់បឹងកេងកងទី៣, ស...

«អ្នកបឹងកេងកងប្រែមុខមាត់ថ្មី៖ ប្តូរពីសង្កាត់ ក្លាយជាខណ្ឌ ក្នុងដែនដីរាជធានីភ្នំពេញ»

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត ដែលយើងអាចនិយាយបានថា ទង្វើនេះជាប្រព័ន្ធគំនិតមួយកើតចេញពីការយល់ឃើញរបស់ដូនតាយើងអំពីជីវិតនិងធម្មជាតិ ជីវិតនិងការងារប្រចាំថ្ងៃរបស់ខ្លួន។  ប្រព័ន្ធគំនិតនេះកើតមានដំណាលមនុស្សខ្មែរដែរ តែដំបូងឡើយវាមានលក្ខណៈជាសញ្...

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ»

អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងមកចុះអនុស្សរណៈនៃការយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។ បន្ទាប់ពីកិច្ចពិភាក្សាក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្រេចថានឹងចុះអនុស្សរណៈជាមួយគ្នាលើចំណុចដូចខាងក្រោម៖ ការរៀន និងការបង្រៀនភាសារបស់ប្រទេសទាំងពីរ ការព...

សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើគម្រោងស្តីពី«ការគាំទ្របច្ចេកវិទ្យាសម្រាប់ផលិតនិងប្រើប្រាស់បាយអូឆា ( Biochar) ដើម្បីបង្កើនទិន្នផលកសិកម្មនៅប្រទេសកម្ពុជា»។ គម្រោងនេះ បានអនុវត្តក្នុងរយៈពេលប្រាំមួយខែកន...

សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ៍។ នៅរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប...

ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមកប្រចាំនៅរដ្ឋម្ចាស់ផ្ទះ (Receiving State) ដែលជារដ្ឋទទួលឱ្យបើកស្ថានបេសកកម្មទូត នៅក្នុងរដ្ឋធានីរបស់ខ្លួន ដើម្បីធ្វើការសម្រួលទំនាក់ទំនងរវាងរដ្ឋទាំងពីរ។ ២) មុខងារការពារ៖ ការពារផលប្រយោជន៍របស់ប្រទេស និងពលរដ្...

តើអ្វីជាមុខងារបេសកកម្មការទូត?

«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្រថៃនៅទិសនិរតី។ ដោយមានប្រជាជនប្រមាណជាង ១៦លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧២ក្នុងលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបាននិយមគោរពដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ជនជាតិភាគតិចក្ន...

«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង»
ដោយ៖ ស៊ឺន សម