ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) ចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ»
ថ្ងៃសៅរ៍, 07 ធ្នូ 2019 ម៉ោង 02:48 PM
ចុចមើល

«រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS) ចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ»

  ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រធានបណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន (CASS) បានអញ្ជើញចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ការស្រាវជ្រាវនៅលើវិស័យអាទិភាពរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន (CASS)។ពិធីអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គមគ្រប់ជ្រុងជ...

«ពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា»

ខេត្តសៀមរាប៖ «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា» ត្រូវបានបើក ជាផ្លូវការ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសាលប្រជុំសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Goa Peiyong អនុប្រ...

«ពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ ស្តីពី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា៖ យើងរីកចម្រើនទាំងអស់គ្នា»

លោក គង់ រតនៈ៖ ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នកត្រូវរងគ្រោះដល់ស្លាប់...

លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ភ្នំពេញ៖ «ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នករងគ្រោះដល់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយសមត្ថកិច្ចមិនមែនជាភាគីផ្ដាច់មុខតែម្នាក់ដែលត្រូវដោះស្រាយបញ្ហាចរាចរណ៍នោះទេ» នេះជាការលើកឡើងនៅក្នុងបទបង្ហាញរបស់លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណ...

លោក គង់ រតនៈ៖ ការបើកល្បឿនលើសច្បាប់កំណត់ ជាមូលហេតុទីមួយដែលធ្វើឱ្យអ្នកត្រូវរងគ្រោះដល់ស្លាប់...

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបង្ហាញពីការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញភ្នំពេញ៖ នៅក្នុងសិក្ខាសាលានាព្រឹកនេះ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើបទបង្ហាញទៅលើប្រធានបទ ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ»។ លោក គាត រង្សី បានបញ្ជាក់ថា មានបញ្ហា ២ ដែលនាំឱ្យមានការកកស្ទះសំរាម៖ ទី១. ការបញ្ចេញនិងទុកដាក់សំរាមរបស់ប្រជាជននៅមិនទាន់បានប្រសើរនៅឡើយ ២. ការដឹកជញ្ជូនសំរាមយឺតយ៉ាវ ដែ...

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបង្ហាញពីការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ

លោក អ៊ូ ធនសាល៖ ការចូលរួមរបស់ពលរដ្ឋក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈគឹជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

លោក អ៊ូ ធនសាល បានលើកឡើងថា ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីរាប់ទាំងប្រជាពលរដ្ឋគ្រប់រូបផងដែរ ហើយនាពេលបច្ចុប្បន្ន ដើម្បីជំរុញនិន្នាការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ រដ្ឋបានចូលរួមក្នុងការខាតថ្លៃដឹកជញ្ជូនដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ភ្នំពេញ៖ លោក អ៊ូ ធនសាល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនសាធារណការក្រុងភ្នំពេញ បានបញ្ជាក់នៅក្នុងសិក្ខាសាលានាព្រឹកនេះនៅអគារឥន្ទ្រទេវី នៃរាជបណ្ឌិ...

លោក អ៊ូ  ធនសាល៖ ការចូលរួមរបស់ពលរដ្ឋក្នុងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈគឹជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

«ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ៖ មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង»

លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្វើបទបង្ហាញរបស់ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅ...

«ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ៖ មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង»

ឯកឧត្តម តូច ជឿន៖ បញ្ហាឥរិយាបថរបស់អ្នកបើកបរ គឺជាកត្តាចម្បងបំផុតដែលនាំឱ្យមានបញ្ហាគ្រោះថ្នាក់!

បញ្ហាសំខាន់ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមមាន៖ ១. ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ២. ការប្រើប្រាស់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៣. ការនឿយហត់ក្នុងពេលកំពុងបើកបរ ៤. លក្ខខណ្ឌបច្ចេកទេសយានយន្ត ៥. ស្ថានភាពផ្លូវធ្វើដំណើរ តួយ៉ាងដូចជាករណីផ្លូវតូច ឬមុំបត់របស់ផ្លូវតូចពេក និង ៦. អ្នកបើកបរជែងក្នុងល្បឿនហួសកម្រិត។ ប៉ុន្តែទោះជាយ៉ាងណា កំហុសរបស់មនុស្ស គឺជាចំណែកធំជាងគេ រហូតដល់ ៩៥% ដែលនាំឱ្យគ្រោ...

ឯកឧត្តម តូច ជឿន៖ បញ្ហាឥរិយាបថរបស់អ្នកបើកបរ គឺជាកត្តាចម្បងបំផុតដែលនាំឱ្យមានបញ្ហាគ្រោះថ្នាក់!

រាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ»

បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រ...

រាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ៖ បញ្ហាប្រឈមនិងដំណោះស្រាយ»

កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ» ក្រោមអធិបតីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអា...

កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការគ្រប់គ្រងកាកសំណល់សំរាមនៅរាជធានីភ្នំពេញ»

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានពង្រឹងជាបន្ត បន្ទាប់ ដោយក្នុងនោះ កន្លងមក រាល់និក្ខេបបទថ្នាក់បណ្ឌិតដែលត្រូវលើកយកមកការពារ ត្រ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ យើងនឹងនៅតែបន្តពង្រឹងធនធានបញ្ញវន្តចេញពីរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវតែជាធនធានបញ្ញវន្តប្រកបដោយមូលធនចំណេះដឹងទូលំទូលាយបែបវិទ្យាសាស្ត្រ