ព័ត៌មាន

សារៈសំខាន់នៃការសិក្សាមុខវិជ្ជាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា

ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ
ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 09:24 PM
ចុចមើល

សារៈសំខាន់នៃការសិក្សាមុខវិជ្ជាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ

  ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំងទ្រឹស្តី និង អនុវត្តន៍ជាក់ស្តែង ។ តើភាសាវិទ្យាសិក្សាអំពីអ្វី ? តើហេតុអ្វីចាំបាច់សិក្សាភាសាវិទ្យា? តើការសិក្សាអំពីភាសាវិទ្យាបានផ្តល់ការងារអ្វីខ្លះ ? នៅក្នុងការសិក្សា ភាសាវិទ្យា មានមែកធាងសិក្សាមួយចំនួន ដូចជា សូរវិទ្យា សទ្ទតាវិទ្យា រូបសព្ទវិទ្យា សម្ព័ន្ធវិទ្យា ន័យវិទ្យា និង ការណវិទ្យា ។ សូរវិទ្យា ទាក់ទងនឹងការបន្លឺសូរ ការស្តាប់សូរ ការល...

«វិធីសាស្ត្រកាត់បន្ថយអារម្មណ៍តានតឹងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ (Covid-19)»

នៅពេលនេះ ជំងឺរលាកផ្លូដង្ហើមប្រភេទថ្មី ឬ Coronavirus Disease-19 (Covid-19) កំពុងរាតត្បាតស្ទើរពេសពេញពិភពលោក (Pandemic)។ ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេស អង្គការជាតិ អន្តរជាតិនានាទូទាំងសកលលោកបានចាត់វិធានការណែនាំអប់រំផ្សព្វផ្សាយប្រជាជន និងចេញវិធានការតឹងរឹងមួយចំនួនជាចាំបាច់ ដើម្បីទប់ស្កាត់ការចម្លងរាតត្បាតនៃមេរោគរលាកផ្លូវដង្ហើមថ្មីនេះកាន់តែធ្ងន់ធ្ងរ។ វិធានការនានាដែលត្រូវអនុវត្តទាំងន...

«វិធីសាស្ត្រកាត់បន្ថយអារម្មណ៍តានតឹងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ (Covid-19)»

«កម្លាំងចម្រុះចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»

(ខេត្តព្រះវិហារ)៖ ដោយទទួលបានសំណើសុំឱ្យជួយអន្តរាគមន៍ពីឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបញ្ជូនកម្លាំងចម្រុះរួមមាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកឆែប ដើម្បីចុះប្រតិបត្តិការបង្ក្រាបការកាប់ឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្...

«កម្លាំងចម្រុះចុះបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ជាច្រើនកន្លែង នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»

បណ្ឌិតសភាចារ្យ សុខ ទូច៖ ហ្វីលីពីនត្រូវការជំនួយ និងការគាំទ្រពីសហរដ្ឋអាម៉េរិក ដោយ៖ បណ្ឌិត ស៊ឺន សម

រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានខិតខំធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ព្រោះហ្វីលីពីនបានដឹងយ៉ាងច្បាស់អំពីតួនាទី និងភាពចាំបាច់របស់សហរដ្ឋអាម៉េរិក នៅក្នុងការរក្សាសន្តិសុខទាំងក្នុងប្រទេស និងក្នុងតំបន់ ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងការលើកកម្ពស់សមត្ថភាពយោធារបស់ខ្លួន។ហ្វីលីពីន បាននឹងកំពុងតែប្រឈមនឹងការគម្រាមកំហែងពីក្រុមភេរវកម្មក្នុងប្រទេស ដែលក្រុមទាំងនោះ ក៏ជាក្រុមភេរវកម្មដែលមាននៅក្ន...

បណ្ឌិតសភាចារ្យ សុខ ទូច៖ ហ្វីលីពីនត្រូវការជំនួយ និងការគាំទ្រពីសហរដ្ឋអាម៉េរិក

ដោយ៖ បណ្ឌិត ស៊ឺន សម

ការរួបរួមគ្នាជាធ្លុងមួយ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទើបជាកិច្ចការដែលពលរដ្ឋកម្ពុជា ត្រូវយកចិត្តទុកដាក់!

ក្នុងស្ថានការណ៍ដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតឡើងកាន់តែខ្លាំងឡើងនៅតាមបណ្តាប្រទេសនានា ជាពិសេសនៅតំបន់អឺរ៉ុប ដែលកំពុងរងឥទ្ធិពលនៃជំងឺនេះ ខ្លាំងជាងគេ។ ដើមឡើយ គ្រប់គ្នាតែព្រួយបារម្ភពីការចម្លងខ្លាំងនៅក្រុងវូហាន ខេត្តហ៊ូប៉ីនៃប្រទេសចិន រហូតមានប្រជាពលរដ្ឋមួយចំនួន បានរើសអើង និងយល់ថា មិនគួរនៅក្បែរជនជាតិចិន និងខ្លះរហូតខ្លាចជនជាតិចិន។ បច្ចុប្បន្ន អ្វីដែលប្រជាពលរដ្ឋបានចាប់អារ...

ការរួបរួមគ្នាជាធ្លុងមួយ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទើបជាកិច្ចការដែលពលរដ្ឋកម្ពុជា ត្រូវយកចិត្តទុកដាក់!

ជំងឺកូរ៉ូណា១៩(COVID-19) បញ្ហាប្រឈមនិងដំណោះស្រាយមួយចំនួនចំពោះមីក្រូសហគ្រាស​ធុនតូច និងមធ្យម ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វីទៅជាCOVID-19?ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរថ្មីដែលត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះថា COVID-19 (Coronavirus disease 2019)ត្រូវបានគេរកឃើញជាដំបូងបង្អស់នៅ វូហាន ប្រទេសចិន នាដើមខែមករា ឆ្នាំ២០២០នេះ។ ចាប...

ជំងឺកូរ៉ូណា១៩(COVID-19) បញ្ហាប្រឈមនិងដំណោះស្រាយមួយចំនួនចំពោះមីក្រូសហគ្រាស​ធុនតូច និងមធ្យម
ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

«ល្បែងនយោបាយបរាជ័យរបស់លោក អេដូហ្កាន់ នៅស៊ីរី» ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

បន្ទាប់ពីបរាជ័យផ្ទួនៗនៅក្នុងប្រទេសស៊ីរី ប្រធានាធិបតីតួកគីកាន់តែឃ្លាតឆ្ងាយពីឆាកអន្តរជាតិនិងរងការរិះគន់ពីក្នុងប្រទេស​របស់លោក។ ល្បែងនយោបាយចុងក្រោយរបស់ប្រធានាធិបតីតួកគី លោក អេដូហ្កាន់ នៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេស​ស៊ីរីហាក់ដូចជាបរាជ័យ។ ប្រទេសតួកគីបានដកថយមួយជំហានដើម្បីជំនួសឱ្យការបញ្ឈប់ប្រតិបត្តិការយោធារបស់រដ្ឋាភិបាលក្រុងដាម៉ាស់ទៅលើខេត្តអ៊ីដលីប ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ក្រុមឧទ្ទាម។ ជោគវាសនាដ៏អាក្...

«ល្បែងនយោបាយបរាជ័យរបស់លោក អេដូហ្កាន់ នៅស៊ីរី»

ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់
នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

«រាជបណ្ឌិត្យសភាកម្ពុជាចាត់វិធានការចូលរួមបង្ការការចម្លងជំងឺរាតត្បាតកូវីដ ១៩ (COVID-19)»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីចូលរួមចាត់វិធានការបង្ការការពារការចម្លងជំងឺរាតត្បាតកូវីដ-១៩ (COVID-19) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំដាក់ប៉ុស្តិ៍ត្រួតពិនិត្យវាស់ស្ទង់កម្តៅក្នុងខ្លួន និងប្រើប្រាស់ទឹក​អាល់កុល​លាង​សម្អាតដៃដល់ថ្នាក់ដឹកនាំ មន្ត្រី សិស្ស និសិ្សត និងសាធារណជនទាំងអស់ដែលចេញ-ចូលបរិវេណ រាជបណ្ឌិត្យសភាកម្ពុជា​ជាចាំបាច់។តាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា កាលព...

«រាជបណ្ឌិត្យសភាកម្ពុជាចាត់វិធានការចូលរួមបង្ការការចម្លងជំងឺរាតត្បាតកូវីដ ១៩ (COVID-19)»

«ភាពតានតឹងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងបម្រែបម្រួលទីផ្សារប្រេងពិភពលោក» ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

អាម៉េរិកនិងអ៊ីរ៉ង់ គឺជាគូសត្រូវនឹងគ្នារាប់សតវត្សរ៍មកហើយ។ ការប៉ុនប៉ងរារាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែជាអាទិភាព​នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាម៉េរិកតាំងពីឆ្នាំ២០០២មកម្ល៉េះ។ សហរដ្ឋអាម៉េរិកបានព្យាយាមរារាំងមិនឱ្យអ៊ីរ៉ង់​អាចទិញសម្ភារៈទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរនិងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ខ្លួន។ ភាពតានតឹងរវាងប្រទេសទាំងពីរចេះ​តែ​បន្តរហូតដល់សហរដ្ឋអាម៉េរិកបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់...

«ភាពតានតឹងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងបម្រែបម្រួលទីផ្សារប្រេងពិភពលោក»

ដោយ៖ បណ្ឌិត ហុង វណ្ណៈ
នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

«សណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទប្រព័ន្ធពហុប៉ូល» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរត់ប្រណាំងមនោគមន៍វិជ្ជារវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក្នុងអំឡុងសង្គ្រាមត្រជាក់ បានបង្ហាញពិភពលោកថា មានមហាអំណាចធំៗពីរឬបរិបទនៃមហាអំណាចទ្វេប៉ូល ដែលក្នុងនោះប្លុកសេរីដឹកនាំដោយសហរដ្ឋអាម៉េរិកនិងប្លុកកុម្មុយនីស្តដឹកនាំដោយសហភាពសូវៀត។ ការប្រកួតប្រជែងរបស់ទ្វេប៉ូលអំណាចត្រូវបានបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលត្រូវបានសន្មតថា ជាការបិទបញ្ចប់នៃសង្រ្គាមត្រជាក់។ សហភាពសូវៀតជាអតីតមេដឹកនាំប្លុកកុម្មុយនីស្តបានជួបវិ...

«សណ្តាប់ធ្នាប់ពិភពលោកថ្មីក្នុងបរិបទប្រព័ន្ធពហុប៉ូល»

ដោយ៖ លោក ឯម សុវណ្ណរ៉ា
នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ
នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា