ព័ត៌មាន

«ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ ...»

2018-09-29 12:58:48 ថ្ងៃសៅរ៍, 29 កញ្ញា 2018 ម៉ោង 07:58 PM
អ្នកមើល 17368
post_detail

ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨

ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​តាម​បណ្តា​វត្ត​នានា​។ប្រជាពលរដ្ឋ​គ្រប់​ឋានៈ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​តាម​បណ្តា​វត្ត​នានា​។

ភ្នំពេញ៖ យោងតាម​ឯកសារ​របស់​លោក​ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ អតីត​សមាជិក​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​ពុទ្ធ សាសនបណ្ឌិត្យនឹង​បង្ហាញ​ឱ្យយ​ដឹង​ថា តើ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ប្រភព​មកពី​ណា គេ​ត្រូវ​ធ្វើ​ដើម្បី​អ្វី ហើយ​នៅក្នុង​រយៈពេល​នៃ​ការ​រៀបចំ​ពិធី​នេះ​តើ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ​អ្វី​ខ្លះ​នោះ​?បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​សាសនា​ប្រពៃណី​ដែល​ធំ​ជាង​គេ​មួយ​របស់​ប្រជាជន​ខ្មែរ​យើង​។បុណ្យ​នេះ មាន​លក្ខណៈ​ជា​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស ញាតិសន្ដាន ដែល​ធ្វើ​មរណកាល​ទៅ និង​ជា​ពិធី​ជួបជុំ​គ្នា​នៃ​ញាតិសន្ដាន សាច់ញាតិ​ទាំងអស់​ដែល​នៅ​ទី​ឆ្ងាយ​។ពិសេស​នោះ​គឺជា​បុណ្យ​នៃ​ការ​ចែករំលែក​ជួយ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំវស្សា ដែល​ព្រះសង្ឃ​ត្រូវការ​ទាំង​ចង្ហាន់ និង​បច្ច័យ​ផង​នោះ​។ ការ​ធ្វើ​ទាន​របស់​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រៅ​វត្ត​នៅក្នុង​អំឡុង​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ការ​ធ្វើ​ទាន​របស់​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រៅ​វត្ត​នៅក្នុង​អំឡុង​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

ប្រវត្ដិ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ៖បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​ដ៏សំខាន់​មួយ​ដែល​ប្រារឰ​ធ្វើ​ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទជា​រៀងរាល់​ឆ្នាំត្រូវ​នឹង​ខែ​កញ្ញា ឬ​តុលា។ រីឯ​ថ្ងៃ​១៥​រោច​ហៅថា​ភ្ជុំបិណ្ឌ។ ក្នុង​រយៈពេល​ភ្ជុំបិណ្ឌ​នេះ ចាស់ៗ​បាន​លះបង់​ផ្ទះសម្បែងកូនចៅទៅ​នៅ​វត្តសមាទានសីល​៥ ចាំ​សីល​៨ បម្រើ​ព្រះសង្ឃ​សម្អាត​ទី​អារាម។ ចំណែកឯប្រជាពលរដ្ឋ​វិញ បាន​ចែក​វេន​គ្នា ជា​វេន​ចំនួន​១៥​ថ្ងៃ ឬ​បិណ្ឌ។ ក្នុង​បិណ្ឌ​នីមួយៗ គេ​តែង​ធ្វើ​ដូចជា ពេល​យប់​ជួបជុំ​ពុទ្ធបរិស័ទ ប្រគេន ភេសជ្ជៈ​ចំពោះ​ព្រះសង្ឃ និង​ជូន​ចំពោះ​ចាស់​ព្រឹទ្ធាចារ្យ នមស្ការ គោរព​ព្រះរតនត្រ័យ និមន្ដព្រះសង្ឃ​ចម្រើន​ព្រះបរិត្ដ និង​សម្ដែង​ធម៌ទេសនា។ពេល​ព្រឹក​ប្រគេន​អាហារ ចំពោះ​ព្រះសង្ឃ​ឧទ្ទិសកុសល​ជូន​ចំពោះ​វិញ្ញាណ​ក្ខន្ធបុព្វការីជនដែល​ធ្វើ​មរណកាល​ទៅ​ហើយ​នោះ។ទាក់ទិន​ទៅ​នឹង​ប្រវត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ បើ​តាមគម្ពីរ​លោកុត្តរសូត្របាន​បរិយាយ​ថា ព្រះបាទ​ពិម្ពិសារ​មាន​ញាតិ​មួយ​ក្រុម បាន​បំពេញ​ទាន​មិន​បរិសុទ្ធ គឺ​ស៊ីបាយ​មុន​លោក ពេល​លាចាក​ខាង​មុខក៏​កើត​ជា​«ប្រេត»។លុះ​ដល់​ព្រះសម្ពុទ្ធ ព្រះនាម​កុក្ក បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក ពួក​ប្រេត​ទាំងនោះ​ទៅ​សួរ​ព្រះ​ថា ចុះ​យើង​ខ្ញុំ​កាលណា​បាន​អាហារ​បរិភោគ? ព្រះពុទ្ធ​ត្រាស់​ថា ចាំ​សួរ​ព្រះពុទ្ធ​ជាន់​ក្រោយ​ចុះក្នុង​សាស នា​តថាគត អ្នក​ទាំងឡាយ​នឹង​បាន​អាហារ​បរិភោគ។ លុះ​ដល់​ព្រះពុទ្ធ​នាម នាគមនោ ក៏​បាន​ត្រាស់​ដូច​ព្រះពុទ្ធ​មុន​ទៀត ដល់​ពុទ្ធកាល​ព្រះកស្សបោ ក៏​ត្រាស់​ប្រាប់​ដូចនេះ​ទៀត ទើប​តែ​ដល់​ព្រះសមណគោតម​ត្រាស់​ដឹង ទ្រង់​បាន​ត្រាស់​ថា ចាំ​មើល​ព្រះបាទ​ពិម្ពិសារ ជា​ញាតិ​របស់​អ្នក​ទាំងឡាយ​ហើយ។លុះ​ពិម្ពិសារ​បាន​ថ្វាយ​ទាន ជា​ដំបូង​ហើយ មិន​ផ្សាយ​ទៅ​ឱ្យ​ពួក​ញាតិក៏​ស្រាប់តែ​ពួក​ប្រេត​ទាំងឡាយដែល​ជា​ញាតិ​នោះ​ស្រែក​យំ​ទ្រហឹងក្នុង​ពេល​រាត្រី។ ព្រះបាទ​ពិម្ពិសារស្ដេច​យាង ​ទៅ​កាន់​វត្ដ​វេឡុវ័ន ហើយ​ទូល​សួរ​ព្រះពុទ្ធ ព្រះពុទ្ធ​ត្រាស់​ថា ពួក​ប្រេត ជា​ញាតិ​របស់​ព្រះអង្គនាំ​គ្នា​យំ​ទារ​អាហារ ព្រោះ​ពួក​ប្រេត​ទាំងនោះ ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនាតថាគត ប៉ុន្ដែ​ព្រះអង្គ​ធ្វើ​បុណ្យ​ហើយ មិន​បាន​ផ្សាយ​ទៅ​ឱ្យ។ ពេលព្រះបាទ​ពិម្ពិសារ​ទ្រង់​ជ្រាប​ហើយក៏​បាន​ធ្វើ​បុណ្យ​ចាត់ចែង​បញ្ជូន​ទៅ​ឲ្យ។ ពួក​ប្រេត​ទាំងនោះ ក៏​បាន​កើត​នៅក្នុង​ទិព្វវិមាន ដោយ​សុខរៀង​ដរាប តទៅ។ ចាប់តាំង​ពី​ពេល​នោះ​មក ពិធី​កាន់បិណ្ឌ ក៏​ចាប់ផ្ដើម​មាន​កំណើត​ឡើង​រហូត​មក​ទល់​ពេល​នេះ។សាសនានិក​នាំ​គ្នា​រាប់បាត្រ​ឧទ្ទិសកុសល​ផលបុណ្យ​ជូន​ដល់​សាច់ញាតិ​របស់​ខ្លួន។សាសនានិក​នាំ​គ្នា​រាប់បាត្រ​ឧទ្ទិសកុសល​ផលបុណ្យ​ជូន​ដល់​សាច់ញាតិ​របស់​ខ្លួន។ អ្នក​សាង​ល្អ​បាន​ល្អ អ្នក​សាង​អាក្រក់​បាន​ផល​អាក្រក់៖បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា បាន​ចែង​ថា មនុស្ស​ដែល​ស្លាប់​ទៅ​តែង​ទៅ​កើត​ទី​ផ្សេងៗ​តាម​កម្ម​របស់​ខ្លួន។ មនុស្ស​ចិត្ដ​អា ក្រក់ដែល​បាន​ធ្វើ​បាបកម្ម​ផ្សេងៗ​លុះ​ស្លាប់​ទៅ តែងតែ​កើត​ជា​ប្រេត​៤​ប្រភេទ គឺ​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ខ្ទុះឈាម ប្រេត​ស្រេកឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែល​ភ្លើងឆេះ​ជានិច្ច និង​ប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឲ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំ​ថ្ងៃ​រនោច ខែ​ភទ្របទ ព្រោះ​ពេលវេលា​នោះ ព្រះចន្ទ​ពុំ​សូវ​មាន​ពន្លឺ ហើយ​ចេះ​តែ​ងងឹត​ទៅៗ ព្រោះ​ឱកាស​នោះ​ហើយ ដែល​យមរាជ​ដោះលែង​ពួក​ប្រេត​ទាំងនោះ​ឲ្យ​មក​រស់​នៅ​លាយឡំ​ជាមួយ​មនុស្ស ចាំ​ទទួល​ភោគផល ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឲ្យ ព្រោះ​ពួក​ប្រេត​ខ្លាច​ពន្លឺ​ណាស់​។ ប្រសិន​បើ​រយៈពេល​១៥​ថ្ងៃ ពួក​ប្រេត​ដើរ​រក​គ្រប់​វត្ដ ពុំ​មាន​ឃើញ​បងប្អូនញាតិសន្ដាន​ណា​ធ្វើ​បុណ្យ បញ្ជូន​កុសល​ទៅ​ឱ្យ​ទេពួក គេ​នឹង​អត់​បាយ អត់​ទឹក ស្រេកឃ្លានរងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ដាក់​បណ្ដាសា​ដល់​បងប្អូន​ញាតិ កា​ទាំងឡាយ​ឱ្យ​ហិនហោច​ទ្រព្យសម្បត្ដិ ព្រាត់ប្រាស​ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូនចៅ ញាតិផៅ​ទាំង​ប្រាំ​ពីរ​សន្ដាន។ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេសតែងតែ​មាន​ជំនឿ​ទៅលើ​បុណ្យ​ភ្ជុំបិណ្ឌ នេះ​ជានិច្ច ទោះបី​មាន​ក្ដី ក្រ​ក្ដី ទោះ​យ៉ាងណា ត្រូវ​ធ្វើ​បុណ្យ​នេះ ដោយ​ខាន​មិន​បាន​មួយ​ឆ្នាំ​ម្ដងៗ គឺ​ត្រូវ​យក​នំចំណី ទៀន ធូប រៀងរាល់​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ក្នុង​ខែ​ភទ្របទ។ បុណ្យ​ភ្ជុំបិណ្ឌ​នេះ កាល​ដើម​ឡើយ គឺ​ធ្វើ​ឡើង​រយៈពេល​៣​ខែ គឺ​៩០​ថ្ងៃ ដោយ​គិត​តាំងពី​ថ្ងៃ​ចូល​ព្រះវស្សា រហូត​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា។

ប៉ុន្ដែ​រហូត​មក​ដល់​បច្ចុប្បន្ន បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​កាត់បន្ថយ​នៅ​សល់​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ពេលវេលា​មិន​អំណោយផល បងប្អូន​យើង​មាន​ភាព​មមាញឹក​ខ្លាំង ក្នុង​មុខរបរ​ទទួលទាន ដូច្នេះ ត្រូវ​កាត់បន្ថយ​ឲ្យ​ខ្លី​ទៅវិញ។ បុណ្យ​ភ្ជុំបិណ្ឌ​នេះមាន​អត្ថន័យ​ធំធេង​ណាស់ សម្រាប់​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់វិញ្ញាណក្ខន្ធបុព្វបុរស ញាតិកាទាំង​ប្រាំពីរ​សន្ដាន ដែល​បាន​ចែកឋាន​ទៅ​កើត​ជា​ប្រេត នរក ឬ​ក៏​សភាវៈ​ផ្សេង។ មួយ​វិញ​ទៀត​នោះ បុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ជួបជុំ​បងប្អូន​ញាតិផៅ​គ្រប់​ទិសទី សម្ដែង​នូវ​សេចក្ដី​សាទរ​រីករាយ គ្រប់ៗ​គ្នា និង​អ្វី​ដែល​សំខាន់​នោះ កាលណា​មនុស្ស​យើង​មាន​សទ្ធាជ្រះថ្លា ក្នុង​ព្រះធម៌ ក្នុង​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នោះ វា​ជា​បច្ច័យ​មួយ ជួយ​ធ្វើឲ្យ​មនុស្ស​យើង​មាន​ចិត្ដ​ស្ងប់ រំលស់​នូវ​ភាព​សៅហ្មង​គ្រប់ៗ​គ្នា។

ពិធី​សំខាន់ ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​ដូចជា ពិធី​សូត្រមន្ដ​បង្សុកូល បោះ​បាយបិណ្ឌ​ជាដើម។ជំនឿ​លើ​ពិធី​ពូន​ភ្នំខ្សាច់ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ៖ទាក់ទិន​ទៅ​នឹង​ជំនឿ ដែល​ពុទ្ធបរិស័ទ លើកឡើង​អំពី​ការ​ពូន​ភ្នំខ្សាច់ នៅ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ វា​ជា​ជំនឿ​មួយ​ដែល​ខ្មែរ​យើង​ទូទៅ យល់​ឃើញ​ថា វា​ល្អ​ហើយ​មាន​ប្រយោជន៍ ទើប​ពួកគាត់​ធ្វើ​ហើយ​បាន​ដាក់​លុយ​ទៅ​តាម​ភ្នំខ្សាច់​នីមួយៗ ព្រម​ទាំង​អុជធូប​ស្មារលា​នូវ​រាល់​កំហុស​បាប​មួយ​ចំនួន ដែល​ខ្លួន​បាន​សាង​ឡើង ដោយ​មិន​បាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូន​ភ្នំខ្សាច់​នេះ ក៏​ជា​ការ​ឧទ្ទិសកុសល​ផលបុណ្យ​មួយ ជូន​ដល់​ឧបការីជន​ទាំងឡាយ ដែល​បាន​លាចាក​លោក​ផង​ដែរ។ជំនឿ​របស់​ពលរដ្ឋ​លើ​ការ​បោះ​បាយបិណ្ឌ៖នៅ​ព្រលឹម​ម៉ោង​៤​ព្រឹកប្រជាពលរដ្ឋ​តែងតែ​នាំ​គ្នា ដើរ​ទៅ​វត្ដអារាម​នានា នៅក្នុង​ភូមិឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ជាមួយ​នឹង​នំចំណី ដែល​ធ្វើ​រួច​ជាស្រេច ដាក់​ក្នុង​ចាន ឬ​ស្បោង ដើម្បី​ទៅ​វត្ដ គេ​ហៅថា «បោះ​បាយបិណ្ឌ»។ ការ​បោះ​បាយបិណ្ឌ ជា​ជំនឿ​អរូបីមួយ​ផង​ដែរដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើងនិយម​ធ្វើ​ជា​រៀងរាល់​ព្រឹក​ព្រហាមដើម្បី​បញ្ជូនឬឧទ្ទិស​កុសល​ឱ្យ​ទៅ​ញាតិសន្ដាន​សាច់សា​លោហិតដែល​បាន​ចែកឋាន​ទៅ​បរលោក។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ការ​បោះ​បាយបិណ្ឌ​នៅ​តាម​បណ្តា​វត្ត​ខ្លះ​គេ​ធ្វើ​តាំងពី​ល្ងាច​មក​ម្ល៉េះ លុះ​ព្រឹក​ឡើង​ទើប​ព្រះសង្ឃ​ជួយ​វេរធម៌​តាម​ក្រោយ​។

ដំបូន្មាន​របស់​អ្នក​ជំនាញ​បុណ្យ​ភ្ជុំបិណ្ឌ៖បុណ្យ​ភ្ជុំបិណ្ឌជា​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាជាតិ​ខ្មែរ​យើង។ ដូច្នេះ​ហើយ​បងប្អូន​ទាំងឡាយ ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ពិធីបុណ្យ​នេះ ជា​ដរាប ព្រោះ​ជា​បុណ្យ​ដែល​បង្កើតឡើង​សម្រាប់​ផ្ដល់​ឱកាស​ឲ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​ធ្វើ​បុណ្យ​ធ្វើ​ទាន ឧទ្ទិស​កុសល​ដល់​បុព្វ​ការីជន និង​សាច់ញាតិ ដែល​បាន​ចែកឋាន​ទៅ និង​ជា​បុណ្យ​សាសនា​មួយ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ទូទៅ​មិន​អាច​បំភ្លេច​បាន៕

ប្រភព: Post khmer 

RAC M edia| ហេង សុភី

                 

 

               


អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា និងសាកលសិក្សាអន្តរជាតិក្រុងសៀងហៃ ចាប់ដៃគ្នាជំរុញអភិវឌ្ឍន៍វិស័យស្រាវជ្រាវ រវាងប្រទេសកម្ពុជា និង ចិន

នារសៀល្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យសិក្សាអន្តរជាតិទីក្រុងស៊ាងហៃ ប្រទេសចិន ដោយបានផ្តោតជាសំខាន់លើ៖ ១- បន្តកិច្ចសហការសិក្សាក្នុងវិស័យ...

2023-09-15 11:11:30   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 06:11 PM
Future Success of the Korea-Cambodia Development Partnership By: Dr. Seun Sam

An important partnership that is strengthening ties between Cambodia and Korea and laying the foundation for a happy future is the Korea-Cambodia Development Partnership. This collaboration is based o...

2023-09-15 04:57:58   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 11:57 AM
"THE KOREA-ASEAN SOLIDARITY INITIATIVE: New Momentum for Cambodia-ROK Cooperation and Partnership" By Dr. Kin Phea

The Republic of Korea’s (ROK) Indo-Pacific Strategy (IPS) was announced by President Yoon at the 2022 ASEAN-ROK Summit in Phnom Penh, Cambodia. The ROK’s Indo-Pacific Strategy was established to incre...

2023-09-15 04:41:30   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 11:41 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ក្រោយពីសង្គ្រាមបានបញ្ចប់ កម្ពុជា ខុសពីកូរ៉េ

ថ្លែងនៅក្នុងអង្គសិក្ខាសាលា ស្តីពីដៃគូអភិវឌ្ឍន៍សាធារណរដ្ឋកូរ៉េ-កម្ពុជា៖ កម្ពុជាការស្វែងរកយន្តការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នៅរាជបណ្ឌិត្យសភាកម្ពុជា...

2023-09-15 04:38:36   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 11:38 AM
"Significance of ROK’s Indo-Pacific Strategy and KASI for ASEAN and Cambodia" By Dr. Seun Sam

In the last few years, to increase its involvement and cooperation with nations in the region, the Republic of Korea (ROK) has been vigorously pursuing its Indo-Pacific Strategy and other initiatives....

2023-09-15 03:50:57   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 10:50 AM
"ROK’s Indo-Pacific Strategy and Korea-ASEAN Solidarity Initiative are Key Factors for Regional Freedom, Peace, Prosperity and Inclusivity" By Mr. Thun Chhay Piseth

Indo-Pacific is a geopolitical term that is much debated by politicians, political analysts and strategists. The Indo-Pacific accounts for almost 62% of global GDP, equivalent to two-thirds of global...

2023-09-15 03:46:16   ថ្ងៃសុក្រ, 15 កញ្ញា 2023 ម៉ោង 10:46 AM

សេចក្តីប្រកាស