ព័ត៌មាន

គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

2018-09-17 12:17:54 ថ្ងៃចន្ទ, 17 កញ្ញា 2018 ម៉ោង 07:17 PM
អ្នកមើល 16052
post_detail

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់តាមរយៈការសម្រេចអនុម័តឱ្យលទ្ធផលនៃការពិសោធន៍លើប្រសិទ្ធភាពនៃការប្រើប្រាស់ Biochar ផលិតពី ចំបើង សម្រាប់តាមដានការលូតលាស់ដំណាំស្ពៃខ្មៅ ទទួល បាន ការ អនុម័ត ពី គណៈកម្មការអនុញ្ញាតឱ្យ បោះពុម្ព ស្នាដៃ ស្រាវជ្រាវនៅក្នុងទស្សាវដ្តីពិភពលោកឈ្មោះថា Journal of Material Cycles and Waste Management។

ជាដំណាក់កាលដំបូង ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា(របសក) បានរៀបចំការសិក្សា ពិសោធន៍ មួយអំពី «ឥទ្ធិពលនៃការប្រើប្រាស់ Biochar ផលិតចំបើង និងទិន្នផលស្ពៃខ្មៅ ៖ ករណីសិក្សា នៅ ខេត្ត កំពង់ស្ពឺ នៃប្រទេសកម្ពុជា»។ ការពិសោធន៍នេះ ជាចំណែកនៃការអនុវត្តគម្រោងស្តីពី «ការគាំទ្របច្ចេកវិទ្យា សម្រាប់ ផលិត និងប្រើប្រាស់ធ្យូង Biochar ដើម្បីបង្កើនទិន្នផលកសិកម្មនៅប្រទេសកម្ពុជា»  ដោយមានលោក ម៉ម សារិត មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ជាបេក្ខជនសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិសេអ៊ូល និងជាតំណាង ឱ្យ ភាគី កម្ពុជា នៅប្រទេសកូរ៉េ។ ការធ្វើពិសោធន៍ លើការប្រើប្រាស់ធ្យូង Biochar ដែលផលិតពីចំបើង លើ ការ ដាំដុះ ដំណាំ ស្ពៃ ខ្មៅ នេះ គឺរៀបចំធ្វើឡើងនៅទីតាំងពិសោធន៍ក្នុងភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៃ ព្រះរាជា ណា ចក្រ កម្ពុជា។ 

Biochar ជាធ្យូងដែលបានពីការដុតកំដៅសារធាតុសំណល់សរីរាង្គ មានដូចជាសំណល់ពី កសិកម្ម សំណល់ លាមកសត្វ … ជាដើម។ វាត្រូវបានប្រើសម្រាប់ការធ្វើវិសោធនកម្មដី និងសម្បូរដោយកាបូន និង អាច ស៊ូទ្រាំ នៅ ក្នុង ដី រា ប់ពាន់ឆ្នាំ។ គោលបំណងនៃការសិក្សាអំពីប្រសិទ្ធភាពនៃBiochar នេះ គឺដើម្បីអភិវឌ្ឍន៍ បច្ចេកវិទ្យា ផលិតផល Biochar និងដើម្បីអនុវត្តទៅលើដីកសិកម្មតាមរយៈផលិតផល Biochar សម្រាប់បង្កើន គុណភាព ដី និងសមត្ថភាព ផ្ទុក ទឹក សារធាតុចិញ្ចឹម និងជាចុងក្រោយ វាអាចបង្ការទឹកកង្វក់ក្រោម ដី ហើយស្រប ពេល គ្នា នេះ ដែរ វាក៏ជួយបង្កើននូវផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា។            

គម្រោងស្រាវជ្រាវនេះ បានចាប់ផ្តើមក្នុងរយៈពេល៦ខែ គឺចាប់ពីថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការត្រួតពិនិត្យនិងតាម ដាន ដោយ ផ្ទាល់ របស់ ឯកឧត្តម បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពីសកម្មភាពនៃការ សិក្សា ស្រាវជ្រាវ ក៏ដូចជាសកម្មភាព នៃ ការធ្វើពិសោធន៍លើដំណាំស្ពៃខ្មៅដោយប្រើប្រាស់ Biochar សម្រាប់តាម ដាន ពីការ លូតលាស់នៃដំណាំស្ពៃ។ម្យ៉ាងដោយសារមានតម្រូវការក្នុងការធ្វើវិភាគដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើប លើវត្ថុវិភាគ (ដី និងធ្យូង Biochar) ពីទីពិសោធន៍ខាងលើនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបញ្ជូន វត្ថុវិភាគពីប្រទេសកម្ពុជា ទៅមន្ទីរ ពិសោធន៍ មហាវិទ្យាល័យវិស្វកម្ម សំណង់ស៊ីវិល និងបរិស្ថាននៃសាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) នៃសាធារណរដ្ឋកូរ៉េ ដើម្បីវិភាគអំពីសមាសធាតុ រូប សណ្ឋាន នៃសំណាកពិសោធន៍ ដើម្បី ជំរុញ ឱ្យការពិសោធន៍សិក្សាស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្ត្រ។

ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការ ពីសាកលវិទ្យាល័យជាតិសេអ៊ូល លទ្ធផលនៃការពិសោធន៍ Biochar ផលិតពីចំបើងលើដំណាំស្ពៃខ្មៅ ទទួល បាន ការ គាំទ្រ ពី សាកលវិទ្យាល័យជាតិសេអ៊ូល ហើយទទួលបានការគាំទ្រ ពី គណៈកម្មការ ដែលកោតសរសើរនិងវាយតម្លៃ ខ្ពស់ ពីគំនិតច្នៃប្រឌិត នៅក្នុងពេលធ្វើសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំ ២០១៨។ ចុងក្រោយ គណៈកម្មការសម្រេច បញ្ចូល លទ្ធផលនៃការពិសោធន៍ សម្រាប់ការបោះពុម្ពផ្សាយ នៅក្នុងទស្សនារដ្តីកម្រឹតអន្តរជាតិមួយ ដែលមាន ឈ្មោះ ថា Journal of Material Cycles and Waste Management។

បើតាមការលើកឡើងរបស់លោក ម៉ម សារិត បានឱ្យដឹងថា នេះ ជារឿងគួរឱ្យសប្បាយចិត្តបំផុត ដែល គណៈកម្មការ វាយតម្លៃ បានកោតសរសើរពីគម្រោងពិសោធន៍ ពីការផលិត បាយអូឆា (Biochar) ពីសំភារៈ ដ៏សាមញ្ញ បំផុត ហើយ មាន ប្រសិទ្ធភាពលើដំណាំដូចការស្រាវជ្រាវនៅប្រទេសជឿនលឿនដែរ។

នេះ ជាមោទកភាពមួយដែលលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ ទទួលបានការគាំទ្រពីអន្តរជាតិ ហើយនេះក៏ជា ឱកាសដ៏វិសេសវិសាលដែលស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា បានពន្លេចឡើងក្នុងក្របខណ្ឌក្នុងចំណោម ស្នាដៃ ស្រាវជ្រាវវិទ្យាសាស្ត្រឆ្នើមៗជាច្រើន ស្របតាមគោលដៅនៃការជំរុញ និងអភិវឌ្ឍការស្រាវជ្រាវបែបវិទ្យាសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា៕

ទិដ្ឋភាពនៃការបង្ហាញពីសមិទ្ធផលពិសោធន៍នៅប្រទេសជប៉ុន៖

ការរៀបចំ boichar សម្រាប់ការពិសោធន៍លើដំណាំកសិកម្ម

ការវេចខ្ចប់វត្ថុវិភាគពីទីពិសោធន៍ ត្រៀមបញ្ជូនទៅប្រទេសកូរ៉េ មានដី និង Biochar

លោក ស្វាយ រីដា និងលោកអាត ធារ៉ា កំពុងស្រង់ទិន្នន័យពីប្លុកពិសោធន៍ នៅខេត្តកំពង់ស្ពឺ


RAC Media

អត្ថបទទាក់ទង

«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...

2019-10-17 08:12:02   ថ្ងៃព្រហស្បតិ៍, 17 តុលា 2019 ម៉ោង 03:12 PM
អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំក្រុមការងារដង្ហែរកឋិនទានទៅវត្តសិរីដំណាក់

នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...

2019-10-15 04:38:46   ថ្ងៃអង្គារ, 15 តុលា 2019 ម៉ោង 11:38 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ «ក្មេងៗ មិនមានកំហុសទេ»

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចផ្តល់ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប ជាបន្ដទៀត ចំនួន២០លីត្រ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែ ឬស្មើនឹងទឹកដ...

2019-10-14 10:00:24   ថ្ងៃចន្ទ, 14 តុលា 2019 ម៉ោង 05:00 PM
ឯកឧត្តមបណ្ឌិត គិន​ ភា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដែស

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...

2019-10-11 11:29:30   ថ្ងៃសុក្រ, 11 តុលា 2019 ម៉ោង 06:29 PM
Why Put Pressure on Cambodia in Your Own Issues?

Cambodia is officially known as the Kingdom of Cambodia, is a sovereign state located in the southern portion of the Indochina peninsula in Southeast Asia. It is 181,035 square kilometers (69,898 squa...

2019-10-07 14:40:43   ថ្ងៃចន្ទ, 07 តុលា 2019 ម៉ោង 09:40 PM
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីប្រគល់រង្វាន់ជូនសិស្សនិទ្ទេស A សិស្សពូកែ និងគ្រូបង្រៀនឆ្នើម ២៨៣នាក់នៅស្រុកត្រាំកក់

អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...

2019-10-03 11:44:48   ថ្ងៃព្រហស្បតិ៍, 03 តុលា 2019 ម៉ោង 06:44 PM

សេចក្តីប្រកាស