Royal Academy of Cambodia
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»។ លោកបានចាប់ផ្តើមពីការដាក់ជូនតាមសន្និបាតក្របខណ្ឌអង្គការសហប្រជាជាតិលើបម្រែបម្រួលអាកាសធាតុ(UNFCCC) និងប្រព័ន្ធត្រួតពិនិត្យឧស្ម័នផ្ទះកញ្ចក់ ការធ្វើរបាយការនិងការបញ្ជាក់(MRV) ដែលគម្រោងនេះមានរយៈពេល៥ឆ្នាំពីឆ្នាំ២០១៣ដល់២០១៨។
លោក Mohamad Fairoz Bin Mohamed បានលើកថា គេបែងចែកការប្រើប្រាស់ដីនៅសិង្ហបុរីមាន៦ដូចជា(១)ដីព្រៃ (២)ដីដំណាំ (៣)ដីស្មៅបានលុបចោល (៤)ដីសើម (៥)ការតាំងលំនៅដ្នាន និង(៦)ដីផ្សេងៗក៏បានលុបចោលដែរ។ ទិន្នន័យបានពីសកម្មភាព ការបែងចែកបណ្តុំជាប្រព័ន្ធសម្រាប់ការជ្រើសរើសទីតាំង ប្លង់ទីកន្លែង។ គឺវាមានកត្តានៃការបញ្ចេញពីអាងកាបូន៥ដូចជា (១)ជីវឧស្ម័នលើដី (២)ជីវឧស្ម័នក្រោមដី (៣)ឈើងាប់ (៤)សំរាម និង(៥)ដី។
លោកក៏បានលើកពីលំហូរការងារចែកជា៥ ដូចជា(១)ការប្រមូលទិន្នន័យនៅទីកន្លែង (២)ការបញ្ចូលទិន្នន័យតាមកម្មវិធីអិចសែល (៣)ការរក្សាទិន្នន័យនិងការទុកជាឯកសារកាលប្បវត្តិ (៤)ការរៀបចំប្រព័ន្ធទិន្នន័យមូលដ្ឋាននិងការបញ្ចូលទិន្នន័យ និង(៥)ការបញ្ជាក់ពីទិន្នន័យ។
បើនិយាយពីការទាញចេញពីកត្តាការបញ្ចេញកាបូន សម្រាប់ដីដំណាំ តម្លៃរបស់IPCCត្រូវបានប្រើប្រាស់ដើម្បីកំណត់ស្តុកកាបូន ការចំណេញនិងការខាតបង់។ សម្រាប់ព្រៃកោងកាងដែលស្ថិតនៅក្នុងដីព្រៃ ឯកសារស្រាវជ្រាវពីសកលវិទ្យាល័យក្នុងស្រុកនិងការបំពេញដីសើមIPCCត្រូវបានយកមកប្រើប្រាស់ដើម្បីកំណត់ស្តុកកាបូន ការចំណេញនិងការខាតបង់។ការទាញចេញ/ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបានគណនាសម្រាប់៖ តំបន់សឹង្ហបុរីទាំងមូល សម្រាប់ការប្រើប្រាស់ដីទាំងអស់ ការផ្លាស់ប្តូរការប្រើប្រាស់ដីនិងប្រភេទរងនៃការផ្លាស់ប្តូរ និងអាងកាបូនទាំង៥ជាដើម។
ខេត្តសៀមរាប ថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
RAC Media
នៅឆ្នាំ៨០២ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសរាជ្យ នៅរាជធានី «មហេន្ទ្របវ្វ៌ត»នេះ។ ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តកិច្ចការ ស្រាវជ្រាវនៅតំបន់ភ្នំគូលែន ដែលជាអត...
នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិ...
រៀបចំសហការណ៍ដោយ៖ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម សាលនាងនួន អគារ F រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។