ព័ត៌មាន

«ស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ផ្តើមជួបគ្នា ដើម្បីអភិវឌ្ឍវិស័យស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា»

2019-03-14 08:53:00 ថ្ងៃព្រហស្បតិ៍, 14 មីនា 2019 ម៉ោង 03:53 PM
អ្នកមើល 10835
post_detail

កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណ​រដ្ឋកូរ៉េ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួនសម្រាប់ការចុះអនុស្សរណៈ​យោគយល់គ្នា រវាងស្ថាប័នទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាព នៃការចុះអនុស្សរណៈដ៏មានសារសំខាន់នេះ។

ទាំងពីរភាគី គឺទាំងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និង ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យា​សាស្ត្រសង្គម (NRC) បានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចពិភាក្សាខាងលើ និងជាពិសេសកំណត់ឱ្យបាននូវគោល​ការណ៍ និងធ្វើយ៉ាងណាសម្រេចឱ្យបានលើអនុស្សរណៈ និងអនុវត្តឱ្យមានប្រសិទ្ធភាព។

ស្អែកនេះ ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅមានការចុះអនុស្សរណៈយោគយល់គ្នា ចំនួន៤ផ្សេងទៀត និងកិច្ចព្រមព្រៀងចំនួន២ គឺ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានការទូតកម្ពុជា, អនុស្សរណៈស្តីពីវិស័យថាមពល, អនុស្សរណៈស្តីពីការសម្រួលការវិនិយោគ, និង អនុស្សរណៈស្តីពីការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើឧបករណ៍ និងសម្ភារសំណង់ និង កិច្ចព្រមព្រៀងឥណទានជួយដល់វិស័យសុខាភិបាល និងកិច្ចព្រមព្រៀងឥណទានកែលម្អផ្លូវជនបទ។

RAC Media














អត្ថបទទាក់ទង

«សាកលវិទ្យាល័យ Northwestern Polytechnical University មកបំពេញទស្សនកិច្ចនៅរាជ បណ្ឌិត្យសភាកម្ពុជា» ដោយ៖ ស៊ឺន សម

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...

2019-01-20 04:47:39   ថ្ងៃអាទិត្យ, 20 មករា 2019 ម៉ោង 11:47 AM
«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM

សេចក្តីប្រកាស