Royal Academy of Cambodia
ការលើកឡើងនូវប្រសាសន៍ខាងលើនេះឡើង ខណៈដែលឯកឧត្តមសភាចារ្យ សុខ ទូច បានលើកយកបញ្ហាសំរាមដែលកំពុងក្លាយជាបញ្ហាឈឺក្បាលមួយនៅរាជធានីភ្នំពេញ ជាឧទាហរណ៍មួយក្នុងបទបង្ហាញក្នុងបាឋកថាស្តីពី«រដ្ឋាភិបាលដើមស្រល់» កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។
ដើមឡើយនៅពេលដែលនិយាយពីប្រទេសសិង្ហបុរី គេនឹកឃើញភ្លាមថា ប្រទេសដ៏តូចមួយនេះ ជាប្រទេសដែលមានការរីកចម្រើនខ្លាំង គ្មានសំរាមរាយប៉ាយនៅតាមទីសាធារណៈ ហើយក៏ជាប្រទេសមួយមានច្បាប់តឹងរ៉ឹងពាក់ព័ន្ធបញ្ហាសំរាមនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ ហើយក៏ទទួលបាននាមជាប្រទេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកម្ពុជា នៅបន្តជំរុញការអភិវឌ្ឍគ្រប់វិស័យដើម្បីរក្សាកំណើនសេដ្ឋកិច្ចច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ការអភិវឌ្ឍក្នុងតំបន់ទីក្រុងមិនចាញ់សិង្ហបុរីប៉ុន្មានទេ ទាស់តែទីក្រុងភ្នំពេញមានសំរាមច្រើនជាងគេទៅវិញ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា តើចង់កែប្រែបញ្ហាសំរាម កែមួយជំនាន់ ឬ កែត្រឹមរយៈពេលតែ ៦ខែ? ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា បើចង់កែមួយជំនាន់ ត្រូវយកវិស័យអប់រំជាគោល តែបើចង់កែត្រឹម៦ខែ ត្រូវយកច្បាប់មកអនុវត្តន៍។ ការអប់រំនេះ មិនសំដៅតែនៅតាមសាលារៀនតែម្យ៉ាងនោះទេ គ្រួសារត្រូវមានតួនាទីធំសំខាន់ក្នុងការអប់រំណែនាំកូនចៅ ហើយស្ត្រីជាម្តាយ ជាអ្នកដែលមានឥទ្ធពលខ្លាំងជាងគេទៅលើកូនៗ។ ការផ្តល់តម្លៃតិចដល់ស្រ្តី ជារឿងមិនត្រឹមត្រូវ។ ស្ត្រី ជាម្តាយ ហើយក៏ជាវិចិត្រករដ៏ចំណានម្នាក់។ បើម្តាយណែនាំកូនឱ្យចេះចោលសំរាមក្នុងធុងហើយ កូននឹងមើលពីគំរូល្អនេះ។ ម្តាយជាអ្នកផ្តល់គំរូមុនគេក្នុងគ្រួសារដល់កូនរបស់គាត់ ដូច្នេះហើយស្រ្តីជាម្តាយក៏ត្រូវមានមូលដ្ឋានគ្រឺះទទួលបានការអប់រំឱ្យបានច្រើនដូចគ្នា។
នៅក្នុងតំបន់អាស៊ីអាគ្មេយ៍ ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងទៅលើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ត្រូវគេដឹង និងទទួលស្គាល់ពីការអនុវត្តច្បាប់នៅប្រទេសសិង្ហបុរី ដែលករណីខ្លះ អ្នកចោលសំរាម ត្រូវទទួលពិន័យដោយការវាយនឹងរំពាត់។ ហេតុនេះ ការកែប្រែទម្លាប់ចោលសំរាម ត្រូវការឆន្ទៈក្នុងការអនុវត្តច្បាប់ ទាំងអបរំ ការផាកពិន័យ ហើយក៏ត្រូវការពលរដ្ឋគ្រប់គ្នាមានទំនួលខុសត្រូវក្នុងការកាត់បន្ថយសំរាមនៅទីសាធារណៈ។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថា ស្តីពី «រដ្ឋាភិបាលដើមស្រល់» នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩៕RAC Media
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...
លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ បានអញ្ជើញមកចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...
វាគ្មិន៖ លោក រ៉េត សាមុត នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...
ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ បានជួបនិងចុះអនុស្សរណៈយោគយល...