Royal Academy of Cambodia
វិធីសាស្ត្រសិក្សាស្រាវជ្រាវគឺសំដៅលើដំណើរការនៃការសិក្សាស្រាវជ្រាវទាំងឡាយណា ដែលបានឆ្លងកាត់និតិវិធីវិទ្យាសាស្ត្រសំខាន់ៗមួយចំនួនដូចជា៖ ការប្រើប្រាស់វិធីសាស្ត្រការកំណត់ និងបញ្ជាក់បញ្ហាសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ការប្រើប្រាស់វិធីសាស្ត្រក្នុងការវិភាគទិន្នន័យ ឬការប្រើប្រាស់វិធីសាស្ត្រដើម្បីបកស្រាយទិន្នន័យជាដើម។ល។ ក្នុងន័យនេះ យើងអាចកំណត់បានថាភាពខ្វះចន្លោះក្នុងការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវក្នុងស្នាដៃសិក្សាស្រាជ្រាវមុនៗគឺសំដៅលើ ភាពខ្វះចន្លោះទាំងឡាយណា ដែលបានកើតឡើងនៅក្នុងការប្រើប្រាស់វិធីសាស្រ្តដើម្បីកំណត់ និងបញ្ជាក់បញ្ហាសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ឬការបកស្រាយទិន្នន័យជាដើម។ល។ តាមរយៈភាពខ្វះចន្លោះទាំងអស់នេះ អ្នកសិក្សាស្រាវជ្រាវអាចទាញយកមកធ្វើជាបញ្ហាក្នុងការបង្កើតប្រធានបទដើម្បីសិក្សាស្រាវជ្រាវបន្តបាន។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាក្រោម៖
https://rac.gov.kh/researchs-categories/20/researchs#main-container
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាប...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត...