Royal Academy of Cambodia
បញ្ហាកើតចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែង៖ ទិន្នន័យជាក់ស្តែងគឺសំដៅលើទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលបានពីក្រុមគោលដៅដោយផ្ទាល់តាមរយៈការប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យ ឬទិចនិចប្រមូលទិន្នន័យផ្សេងៗដូចជា៖ ការចូលរួមក្នុងសកម្មភាពជាក់ស្តែង ការសង្កេត ការធ្វើពិសោធន៍ ការសម្ភាសន៍ ឬការប្រមូលទិន្នន័យចេញពីបទពិសោធន៍ដែលខ្លួនធ្លាប់បានជួប ឬធ្លាប់បានឃើញជាដើម។ យោងតាមអត្ថន័យនេះ យើងអាចកំណត់បានថា ភាពខ្វះចន្លោះទិន្នន័យជាក់ស្តែងគឺសំដៅលើភាពខ្វះចន្លោះទាំងឡាយណា ដែលបានកើតមានឡើងនៅក្នុងស្នាដៃសិក្សាស្រាវជ្រាវមុនៗ ដូជា៖ គ្មានស្នាដៃស្រាវជ្រាវកើតចេញពីការប្រមូលទិន្នន័យជាក់ស្តែងគ្រប់គ្រាន់ត្រូវបានយកមកអះអាងបញ្ជាក់លើបញ្ហាដែលបានសិក្សាស្រាវជ្រាវ ប្រើប្រាស់តែទិន្នន័យប្រយោល ឬទិន្នន័យមិនជាក់ស្តែងក្នុងស្នាដៃសិក្សាស្រាវជ្រាវ (សំដៅលើទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលតាមរយៈការអានឯកសារតែប៉ុណ្ណោះ) ទិន្នន័យត្រូវបានប្រើប្រាស់ដើម្បីអះអាងបញ្ជាក់លើបញ្ហាដែលត្រូវបានសិក្សាស្រាវជ្រាវមិនមានភាពច្បាស់លាស់ ឬលទ្ធផលនៃការសិក្សាជ្រាវមិនត្រូវបានធ្វើការផ្ទៀងផ្ទាត់ ឬវាយតម្លៃប្រៀបធៀបជាមួយនឹងភាពជាក់ស្តែង។
ជាមួយគ្នានេះលោក ខាល ផបភ័រ (Karl Popper) អ្នកទស្សនវិទូវិទ្យាសាស្ត្របានបញ្ជាក់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រគឺជាលទ្ធផលទាំងឡាយណា ដែលអាចឆ្លើយតបទៅនឹងគោលការណ៍វិទ្យាសាស្ត្រពីរយ៉ាងរួមមាន៖ លទ្ធផលដែលបានរកឃើញមានហេតុផល និងមានភស្តុតាងជាក់ស្តែងច្បាស់លាស់អាចផ្ទៀងផ្ទាត់បាន (verifiability) និងលទ្ធផលដែលបានរកឃើញមានហេតុផល និងភស្តុតាងជាក់ស្តែងច្បាស់លាស់ថាមិនអាចផ្ទៀងផ្ទាត់បាន (falsification) (ផ្ទៀងផ្ទាត់លទ្ធផលបានថាតើស្រប-accepted ឬផ្ទុយនឹងសម្មតិកម្មដែលបានកំណត់-rejected)។ ក្នុងករណីលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងឡាយណាដែលបានរកឃើញ ប៉ុន្តែវាមិនអាចត្រូវបានគេធ្វើការផ្ទៀងផ្ទាត់ដើម្បីបញ្ជាក់ទៅតាមគោលការណ៍វិទ្យាសាស្ត្រណាមួយ នៅក្នុងចំណោមគោលការណ៍ទាំងពីរខាងលើ នោះមានន័យ ថាលទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនោះនៅមានចំណុចខ្វះចន្លោះ មិនច្បាស់លាស់ ឬមិនទាន់មានលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ និងទាមទារឱ្យមានការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ឡើងវិញ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/20/researchs#main-container
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...