Royal Academy of Cambodia
នាពេលបច្ចុប្បន្ននេះ ស្រ្តីបានដើរតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ មិនថានៅក្នុងគ្រួសារ សហគមន៍ ឬស្ថាប័ន សហគ្រាសនោះឡើយ ហើយក៏មានមានស្រ្តីជាច្រើនរូបដែលមានភាពក្លាហានក្នុងការចែករំលែកចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនដែលយើងអាចសង្កេតឃើញតាមរយៈសកម្មភាពនានាជាច្រើនរបស់ស្រ្តីទាំងក្នុងវិស័យរដ្ឋ ទាំងក្នុងវិស័យឯកជន។ ដូច្នេះមុននឹងលើកឡើងនូវ ទឡ្ហីករណ៍នៃស្រ្តីជាច្រើនរូបដែលមានភាពក្លាហានក្នុងការចែក រំលែកចំណេះដឹងនិង បទពិសោធន៍របស់ខ្លួន យើងគួរយល់នូវពាក្យគន្លឹះមួយចំនួនដូចជា សារៈសំខាន់ ការចែករំលែក ចំណេះដឹង និងបទពិសោធន៍ ជាមុន សិន។
. តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «សារ និង សារៈ» មានន័យថា ខ្លឹម សេចក្តីខ្ជាប់ខ្ជួន មាំមួន រឹងប៉ឹង កម្លាំង អំណាច ក្លាហាន ផលប្រយោជន៍ អង់អាច សេចក្តីពិត តម្លៃ ទ្រព្យ សម្បត្តិ របស់សុទ្ធ។ល។ ដូច្នេះ សារៈសំខាន់ គឺមានន័យថា មានប្រយោជន៍ និងមានតម្លៃ។
. ពាក្យ ការចែករំលែក ជាការឱ្យនូវអ្វីដែលយើងមាន យើងចេះ និងយើងធ្លាប់ធ្វើទៅកាន់អ្នកដទៃ ដោយចេតនា និងអចេតនា ហើយការឱ្យនេះ គឺធ្វើឡើងដោយចិត្តចង់ជួយ ចង់ឱ្យអ្នកដទៃបានល្អប្រសើរ។
យើងអាចចែករំលែកបានតាមរូបភាពច្រើនយ៉ាង ដូចជា ការចែករំលែកបទពិសោធន៍ក្នុងជីវិត ការចែកជាចំណេះដឹង ឬគំនិតយល់ឃើញនានា ដែលក្នុងនោះមានការបង្ហាញជាសកម្មភាពផ្ទាល់ ជារូបភាព ឬពាក្យពេជន៍ល្អៗ ជាដើម។ សូម្បីតែការឱ្យស្នាមញញឹម ឬការ អរគុណ ក៏យើងអាចរាប់បញ្ចូលជាការចែករំលែកផងដែរ។
ជាទូទៅមនុស្សមានហេតុផល ផ្សេងៗពីគ្នាក្នុងការចែករំលែកនេះ។ មូលហេតុសំខាន់នៃការចែករំលែក គឺចង់ជួយ អ្នកដទៃជាមួយនឹងអ្វីដែលយើងគិតថាមានគុណតម្លៃនឹងជួយ និងចង់រក្សា ក៏ដូចជាបង្កើនទំនាក់ទំនងសង្គម «បុគ្គល គ្រប់រូបគ្មាននរណាម្នាក់ក្លាយជាអ្នកក្រ ដោយសារការចែករំលែកចំណេះដឹងនិងបទពិសោធន៍នោះទេ កាន់តែចែក គឺកាន់តែមាន កាន់តែចែកគឺកាន់តែបាន »។ ការចែករំលែកនឹងធ្វើឱ្យយើងធំជាងនិងខ្លាំងជាងអ្វីដែលយើងមាន យើង កាន់តែចែករំលែកច្រើនប៉ុនណា យើងនឹងកាន់តែទទួលនិងចេះបានច្រើនប៉ុននោះ។
តើយើងនឹងទទួលបានអ្វីត្រឡប់មកវិញនៅពេលយើងចែករំលែក?
សូមចូលអានខ្លឹមសារលម្អិត ឬមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម
https://rac.gov.kh/researchs-categories/1/researchs?page=8
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...
In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...