Royal Academy of Cambodia
មួយរយៈនេះ ដោយសង្កេតឃើញសាធារណជន ជជែកគ្នាពីកូនក្រមុំ ខ្មែរពាក់ឈុតថៃក្នុងពិធីមង្គល ផ្អើលពេញបណ្តាញសង្គម ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ចោទជាសំណួរតើនោះមកពីមូលហេតុអ្វី? ឯកឧត្ដមអគ្គលេខាធិការបានសង្កត់ធ្ងន់ថា «ស្រឡាញ់ ស្នេហាវប្បធម៌ជាតិ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាលើកតម្កើង រួមគ្នាគាំទ្រផង»។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ ក៏បានបង្ហាញអំពីសកម្មភាពនិងសមិទ្ធផលសំខាន់ៗជាច្រើន របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបាននិងកំពុងធ្វើ ពាក់ព័ន្ធនឹងមរតកវប្បធម៌និងប្រវត្តិសាស្រ្តជាតិ ជូនសាធារណជនជូនជ្រាប ដូចខាងក្រោម៖
១. ម៉ូដសម្លៀកបំពាក់ខ្មែរគ្រប់សម័យកាល (ចប់ជំហានទី១ មិនទាន់បានបោះពុម្ពផ្សព្វផ្សាយ)
២. វចនានុក្រមភាសាខ្មែរបុរាណតាមរយៈសិលាចារឹកសម័យអង្គរសតវត្សរ៍ទី៨-១៤ (ចប់ជំហានទី១ មិនទាន់បានផ្សព្វផ្សាយ)
៣. វចនានុក្រមខ្មែរ ២០២២ + App (បានផ្សព្វផ្សាយប្រើប្រាស់ជំហានទី១)
៤. សិល្បៈចម្លាក់អប្សរនៅប្រាសាទអង្គរវត្ត (សរុប៧ភាគ, ធ្វើបាន៧ភាគ មិនទាន់បោះពុម្ពផ្សព្វផ្សាយ)
៥. បង្កើត App ទេសចរណ៍ ដែលមាន ៥ភាសាអន្តរជាតិ (មិនទាន់បានផ្សាយផ្សព្វផ្សាយ)
៦. កំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី (បោះពុម្ពផ្សព្វផ្សាយ)
៧. កំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ ក្នុងទម្រង់ទ្រង់គ្រឿងសោយរាជ្យ (មិនទាន់បោះពុម្ពផ្សព្វផ្សាយ)
៨. ចងក្រងប្រវត្តិសាស្ត្រកម្ពុជា (នៅសល់១ឆ្នាំទៀត ចប់)
៩. ស្រាវជ្រាវចងក្រងមុខម្ហូបខ្មែរ
។ល។
(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...
ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេសស៊ុយអែតស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានៅចុងឆ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...